បញ្ជូន​ជនសង្ស័យ​ ពាក់ព័ន្ធ​ករណី​លួច ​និង​ប្រើប្រាស់​គ្រឿងញៀន​​ ទៅ​តុលាការ​

បញ្ជូន​ជនសង្ស័យ​ ពាក់ព័ន្ធ​ករណី​លួច ​និង​ប្រើប្រាស់​គ្រឿងញៀន​​ ទៅ​តុលាការ​



បន្ទាយមានជ័យ ៖ ជនសង្ស័យ​៣​នាក់ ​ពាក់ព័ន្ធ​លួច​ប្រើប្រាស់​គ្រឿងញៀន​បន្ទាយ​ ត្រូវ​បាន​កម្លាំង​ស​មត្ថកិច្ច​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ ឃាត់ខ្លួន​បញ្ជូន​ទៅ​តុលាការ​នៅ​ចំណុច​ភូមិ​សែ​សិន សង្កាត់​អូរ​អំបិល ក្រុង​សិរីសោភ័ណ ខេត្ត​បន្ទាយមានជ័យ​កាលពី​ថ្ងៃទី​៩ ខែឧសភា ឆ្នាំ​២០១៦​។​

លោក​វរសេនីយ៍​ឯក ម៉ែន ភិរម្យ មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​បាន​ឲ្យ​ដឹង​ថា ​បន្ទាប់ពី​ទទួល​បាន​ពាក្យបណ្ដឹង​ពី​ជនរងគ្រោះ ឈ្មោះ ​ជុំ ​ពិសី ​ភេទ​ស្រី ​អាយុ​២៩​ឆ្នាំ​ មាន​ទី​​លំនៅ​ភូមិ​សែ​សិន សង្កាត់​អូរ​អំបិល ក្រុង​សិរីសោភ័ណ​ថា ​មាន​ជនសង្ស័យ​៣​នាក់​ កំពុង​លួច​ប្រើប្រាស់​គ្រឿង​ញៀន​នៅ​ចំណុច​កើត​ហេតុ​នោះ​រួចមក​ ទើប​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត ​ចុះ​ភ្លាមៗ​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​៣​នាក់​ និង​ម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដា​ឆា​លី ​ស្លាក​លេខ​1F4995​មក​ធ្វើការ​សាកសួរ​។​

លោក​វរសេនីយ៍​ឯក ម៉ែន ភិរម្យ បាន​ឲ្យ​ដឹង​ទៀត​ថា​ ជនសង្ស័យ​ទាំង​៣​នាក់​មាន ទី១​ឈ្មោះ​ មាស ម៉ៅ ភេទ​ប្រុស​ អាយុ​២០​ឆ្នាំ ទី​២​ឈ្មោះ ​​មាស នី ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ស្នាក់នៅ​បណ្ដោះអាសន្ន​ក្នុង​ស្តង់​លក់​ទឹកកក ក្នុងភូមិ​៣ សង្កាត់​ព្រះ​ពន្លា​ ក្រុង​សិរីសោភ័ណ ទី​៣​ឈ្មោះ ​​ងួន ម៉េង ភេទ​ប្រុស អា​យុ​២១​ឆ្នាំ រស់នៅ​ភូមិ​១ សង្កាត់​ព្រះ​ពន្លា ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ​។

ជនសង្ស័យ​ទាំង​៣​នាក់ ​ក្រោយពី​ការសាកសួរ​ចម្លើយ​របស់​អាវុធហត្ថ​រួចមក​ជនសង្ស័យ​ ព្រមទាំង​វត្ថុ​តាង ​ត្រូវ​បាន​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ខេត្ត​បញ្ជូន​ទៅ​តុលាការ ​ដើម្បី​ចាត់ការ​តាម​នីតិ​វិធី​ច្បាប់៕

បញ្ជូន​ជនសង្ស័យ​ ពាក់ព័ន្ធ​ករណី​លួច ​និង​ប្រើប្រាស់​គ្រឿងញៀន​​ ទៅ​តុលាការ​