លោក​ហ៊ុន ម៉ា​ណែ​ត​ អញ្ជើញ​ប្រកាស​ទទួល​ស្គាល់​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​ស្រុក​ជើងព្រៃ

លោក​ហ៊ុន ម៉ា​ណែ​ត​ អញ្ជើញ​ប្រកាស​ទទួល​ស្គាល់​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​ស្រុក​ជើងព្រៃ



កំពង់ចាម ​៖​ លោក ហ៊ុន ម៉ា​ណែ​ត អនុប្រធាន​ក្រុមការងារ​ថ្នាក់កណ្តាល​ចុះជួយ​ខេត្តកំពង់ចាម​ និង​ត្បូងឃ្មុំ​ទទួលបន្ទុក​ការងារ​យុវជន​បាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​ប្រកាស​ទទួលស្គាល់​យុវជន​គណបក្ស​ប្រជាជន​ថ្នាក់ឃុំ ថ្នាក់ភូមិ នៅ​ស្រុក​ជើងព្រៃ ខេត្តកំពង់ចាម កាលពី​ថ្ងៃទី​០៧ ​ខែ​ឧសភា ​ឆ្នាំ​២០១៦។

នៅក្នុង​ឱកាស​ដ៏​រីករាយ ​និង​សាមគ្គីភាព​នោះ លោក ហ៊ុន ម៉ា​ណែ​ត បាន ថ្លែងអំណរគុណ​ចំពោះ​ទឹកចិត្ត​និង​ឆន្ទៈ​របស់​យុវជន​ដែល​បាន​ជ្រើសរើស​ចូលរួម​ជាមួយ​គណបប្ស​ប្រជាជន​កម្ពុជា​ដោយ​ស្ម័គ្រចិត្ត​ និង​បាន​ចំណាយ​កម្លាំងកាយ​ចិត្ត ​និង​ពេលវេលា​ដើម្បី​បម្រើ​កិច្ច​ការបក្ស​និង​ប្រជាពលរដ្ឋ ដែល​នេះ​គឺជា​ការងារ​ដ៏​សំខាន់​ណាស់​ក្នុង​ការប្រើ​យន្តការ​សរុប កម្លាំង​សរុប​ដើម្បី​ជំរុញ​ការងារ​ឲ្យ​បាន​រលូន​និង​ជោគជ័យ។

លោក​មានប្រសាសន៍ថា គណបក្ស​ប្រជាជន​ត្រូវបាន​បង្កើត​មុនគេ​ជា​យូរ​មក​ហើយ​ដែល​យុវជន​ជំនាន់​មុន​បាន​ចូលរួម​រំដោះ​ប្រទេសជាតិ បម្រើប្រជាជន បាន​បង្កើត​និង​បន្សល់ទុក​នូវ​ស្នាដៃ​ជាច្រើន​សម្រាប់​មនុស្ស​ជំនាន់​ក្រោយ។ គណបក្ស​ប្រជាជន​បានឈ្នះ​ជា​បន្តបន្ទាប់​ និង​បន្ត​ឈ្នះ​ដោយ​កត្តា​ខ្លួន​យើង ក្នុង​នោះ​គឺ​រាជរដ្ឋាភិបាល​បាន​ខិតខំ​ដោះស្រាយ​ និង​ធ្វើ​ការងារ​ច្រើន​ណាស់​និង​បន្តធ្វើ​សម្រាប់​ប្រជាពលរដ្ឋ​និង​ប្រទេសជាតិ។

លោក ហ៊ុន ម៉ា​ណែ​ត មាន​ប្រសាសន៍​បន្ត​ថា ​លើសពីនេះ​បក្ស​របស់​យើង​មាន​អ្នកដឹកនាំ​ប្រកបដោយ​ការ ទទួលខុសត្រូវ​និង​បានគិត​ពី​ផល​ប្រយោជន៍​ជាតិ ​និង​ប្រជាជន​ជាធំ។ យុវជន​ត្រូវ​មាន​ទំនុក​ចិត្ត​ និង​ក្តី​សង្ឃឹម​ចំពោះ​គណបក្ស​ និង​ត្រូវ​បន្ត​ធ្វើអំពើ​ល្អ​ក្នុង​អត្តសញ្ញាណ​បក្ស​ និង​សូម​ឲ្យ​ស្មារតី ទឹកចិត្ត ​និង​ឆន្ទៈ​នេះ​ស្ថិត​ក្នុង​បេះដូង​របស់​យើង​ទាំង​អស់គ្នា៕

លោក​ហ៊ុន ម៉ា​ណែ​ត​ អញ្ជើញ​ប្រកាស​ទទួល​ស្គាល់​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​ស្រុក​ជើងព្រៃ

លោក​ហ៊ុន ម៉ា​ណែ​ត​ អញ្ជើញ​ប្រកាស​ទទួល​ស្គាល់​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​ស្រុក​ជើងព្រៃ