ស្រោមជើង​ពាក់​១​ឆ្នាំ​ក៏​ពុំ​ធុំក្លិន​

លោក Steve Whitley នៅតំបន់ Devon ប្រទេសអង់គ្លេស បានប្រើប្រាស់រោមរបស់កូនពពែ Angora ដើម្បីផលិតឡើងននូវស្រោមជើង “ពាក់១ឆ្នាំពេញដោយពុំចាំបាច់បោក” ។

កសិករវ័យ ៦៥ ឆ្នាំ រូបនេះ បានរកឃើញដោយចៃដន្យថា រោមរបស់កូនពពែ Angora ធ្វើឲ្យមេរោគបង្កក្លិនស្អុយ អាចរស់នៅបានដូចជាចំពោះក្រណាត់ កូតុង ឬ អំបោះឡែន ។ ហេតុនេះ វាពុំត្រូវការបោកគត់ទេ ។ ដំបូង លោក Whitley បានលក់ស្រោមជើងធ្វើពីរោមកូនពពែ ព្រោះគិតថាវាទន់ល្មើយ ហើយពុំងាយហារ ។ ប៉ុន្តែ ក្រោយមក អតិថិជនរបស់គាត់បានប្រាប់ពីលក្ខណៈ “ក្រអូប” ពិសេសចម្លែករបស់វា ។ ពួកគេប្រាប់ថាៈ “គេពាក់ស្រោមជើងនេះ ដើរជាច្រើនថ្ងៃ តែពុំមានក្លិន ឬ ក៏ឡើងរីងទេ ។ តាមលោក Whitey នោះតន្ត្រីករម្នាក់នៅបានអួតថា គេពាក់ស្រោមជើង ធ្វើពីរោមកូនពពែ Angora ១ឆ្នាំ ហើយ ពុំដែលបោកទេ!” ។

នៅក្នុងវិស័យម៉ូតសម្លៀកបំពាក់ នោះរោមកូនពពែ Angora ត្រូវបានឲ្យតម្លៃខ្ពស់ពីភាពរឹងមាំ រក្សាកម្តៅបានល្អ និងលទ្ធភាពស្តារត្រលប់មកភាពដើមវិញ បានក្នុងកំរិតខ្ពស់ ។

ទោះយ៉ាងណា ពុំមានមនុស្សជាច្រើនដែលដឹងថា វានៅមានលក្ខណៈពិសេស ក្នុងការប៊ឺតស្រូបសំណើម និងរារាំងការកើតមេរោគដោយវាបានស្រូបយកញើសពីរន្ធញើសលើស្បែកផ្ទាល់ ។

ប្រភេទស្រោមជើងនេះមានតម្លៃប្រមាណ ១០ ផោនដ៏/គូ ៕

ស្រោមជើង​ពាក់​១​ឆ្នាំ​ក៏​ពុំ​ធុំក្លិន​ស្រោមជើងដែលរារាំងការលូតលាស់របស់មេរោគ