របៀប “​សម្អាត​” បរិស្ថាន​អ៊ី​ន​ធើរ​ណេ​ត​មានតែ​នៅ​ប្រទេស​ចិន​

ក្នុងកិច្ចប្រឹងប្រែងមួយសំដៅបន្តសម្អាតបរិស្ថាន អ៊ីនធើរណេត នៅក្នុងប្រទេសចិន អជ្ញាធរប្រទេសនេះ ទើបតែចេញនូវបទបញ្ជាយ៉ាងចម្លែកមួយគឺៈ ហាមមិនឲ្យផ្សាយផ្ទាល់នូវទិដ្ឋភាព “ស៊ីចេក” បែបស្រើបស្រាល ។

តាមប្រព័ន្ធផ្សព្វផ្សាយរបស់ចិន នោះបទបញ្ជានេះអនុវត្តសំរាប់ចំពោះបណ្តាសេវាកម្មអនឡាញ ។

ការសំរេចចិត្តនេះ ត្រូវបានលើកឡើងចំខណៈពេលដែលសេវា Webcam នៅចិន បានរីកស្គុះស្គាយ ។

អជ្ញាធរប្រទេសនេះ កំពុងឈឺក្បាល វិលមុខ ក្នុងការស្វែងរកវិធីគ្រប់គ្រង រាល់សេវាអនឡាញ ឲ្យមានប្រសិទ្ធភាព ដោយសារតែតាមរយៈ Webcam អតិថិជនអាចសំណូមពរដល់នារីៗ ធ្វើអ្វីបានតាមការស្នើសុំរបស់គេលើ Webcam ។

ស្ត្រីៗវ័យក្មេងទាំងនេះ ត្រូវបានគេហៅថា ភ្ញាក់ងារអនឡាញ និងអាចរកចំណូលបានក្រាស់ក្រែលពីសេវានេះ ។

ភ្នាក់ងារដែលមានអ្នកតាមដាន ច្រើនអាចរកចំណូលបានពី ១០.០០០ យ៉ន់ ទៅ ១០០.០០០ យ៉ន់ ក្នុង១ខែៗ ៕

របៀប “​សម្អាត​” បរិស្ថាន​អ៊ី​ន​ធើរ​ណេ​ត​មានតែ​នៅ​ប្រទេស​ចិន​ការបរិភោគចេកបែបនេះ បានត្រូវហាមឃាត់ផ្សាយផ្ទាល់