រូបថត​ទាំង ៧ សន្លឹក របស់ ពេជ្រ សោភា និង ដេវីដ ឡូយ​អី​ឡូយ​យ៉ាងនេះ​!​

6 Videos

កាលពីថ្មីៗនេះ នៅក្នុងកម្មវិធីប្រគំតន្ត្រីដ៏អស្ចារ្យមួយរបស់ Singha Stadium តារាចម្រៀងកំពុងមានប្រជាប្រិយភាពល្បីល្បាញ ពេជ្រ សោភា និង លោក ដេវីដ បានបង្កភាពភ្ញាក់ផ្អើល និង កក្រើកពេញផ្ទៃឆាកទៀតហើយ ជាមួយបទ«រាំញីកែងជើង» ក្រោមបរិយាកាសសប្បាយៗដែលមិនអាចបំភ្លេចបាន ។

រូបថត​ទាំង ៧ សន្លឹក របស់ ពេជ្រ សោភា និង ដេវីដ ឡូយ​អី​ឡូយ​យ៉ាងនេះ​!​

នាយប់ថ្ងៃទី ០១ ខែឧសភា កន្លងមកនេះ លើឆាកតន្ត្រីខាងលើ តារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាស អ្នកនាង ពេជ្រ សោភា និង លោក ងួន ចាន់ដេវីដ បានចាប់ដៃគ្នាអង្រួនអារម្មណ៍ប្រិយមិត្តឱ្យរំភើបញាប់ញ័រតាមតាមរយៈបទ«រាំញីកែងជើង» ដែលនាងបានច្រៀងផង រាំផង ជាមួយកាយវិកាប្រកបដោយភាពរស់រវើក ក្រមិចក្រមើម ទាក់ទាញគួរឱ្យក្នាញ់ខ្លាំងណាស់ រហូតធ្វើឱ្យទស្សនិកជនដែលទស្សនាផ្ទាល់ទប់អារម្មណ៍មិនបាន នាំគ្នារាំឡើងកក្រើកពេញផ្ទៃឆាកតន្ត្រី ដោយម្នាក់ៗរាំផង ច្រៀងផង តាមតារាចម្រៀងក្នុងដួងចិត្តរបស់គេ ។

រូបថត​ទាំង ៧ សន្លឹក របស់ ពេជ្រ សោភា និង ដេវីដ ឡូយ​អី​ឡូយ​យ៉ាងនេះ​!​

ជាមួយគ្នានេះដែរមហាជនដែលមានវត្តមាននៅទីនោះ ក៏បានបង្ហាញឱ្យឃើញពីអារម្មណ៍សប្បាយរីករាយ និង កោតសរសើរពេញៗមាត់ពីទេពកោសល្យរាំ-ច្រៀងរបស់តារាទាំងពីរដួងនេះថាមានភាពទាក់ទាញ និង គំនិតច្នៃប្រឌិតខ្ពស់ មិនតែប៉ុណ្ណោះក៏បានលើកសរសើរលើការតែងនិពន្ធទំនុកច្រៀង និង ក្បាច់រាំងថ្មី ដែលមិនអាចបំភ្លេចបាននេះផងដែរ ៕ សាកល