គោលការណ៍​សុវត្ថិភាព​ ពេល​ប្រើ​ប្រាស់​ទូ​ ATM

ក្នុង​គោល​បំណង​ ដើម្បី​រក្សា​សុខ​សុវត្ថិភាព​សម្រាប់​ប្រិយមិត្ត​របស់​ ខេមបូមេក ​គ្រប់ៗ​រូប យើង​សូម​ណែនាំ​លោកអ្នក អំពី​កិច្ច​រក្សា​សុវត្ថិភាព​មួយ​ចំនួន​ ពេល​ទៅ​ដក​ប្រាក់​ពី​ម៉ាស៊ីន​ ATM។

– កុំ​ទៅ​បើក​ប្រាក់​ពី​ទូ​ម៉ាស៊ីន​ណា ដែល​មាន​ទី​តាំង​នៅ​កន្លែង​ស្ងាត់​ងងឹត
– ដាច់​ខាត​កុំ​សរសេរ​លេខសម្ងាត់​ ក្នុង​កាបូប​លុយ
– កុំភ្លេច​យក​ដៃ​បិទបាំង ពេល​ចុច​លេខ​សម្ងាត់ លើ​ម៉ាស៊ីន​ដក​ប្រាក់
– កុំ​ប្រញាប់​ចោល​ក្រដាស​វិក្កយបត្រ​ដក​ប្រាក់​ភ្លាមៗ នៅ​នឹង​កន្លែង​
– បន្ទាប់ពី​ប្រាក់​សុទ្ធ​ចេញ​មក​ហើយ​ ត្រូវ​យក​លុយ​ទុក​សិន​ សឹម​ដក​កាត​ចេញ​ បង្ការ​កុំ​ឲ្យ​ភ្លេច​ភ្លាំង​
– ផ្អាក​ប្រើ​ទូរស័ព្ទ​ពេល​ កំពុង​ដក​ប្រាក់ ដើម្បី​យើង​មាន​សមាធិ​ក្នុង​ការ​ប្រុងប្រយ័ត្ន​ ៕

ដោយ៖ NEA
Reference: SafeTips


  • គោលការណ៍​សុវត្ថិភាព​ ពេល​ប្រើ​ប្រាស់​ទូ​ ATM已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/05/09  Category:វីដេអូ
Tags: