Chicharito ស៊ុត​បាន​ Hat-trick យប់​មិញ​បំបែក​កំណត់​ត្រា​ថ្មី​មួយ​នៅ​ Bundesliga

កាល​ពី​យប់​មិញ​ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​ម៉ិកស៊ីកូ​កីឡាករ​ Chicharito បាន​ស៊ុត​ Hat-trick រួម​ចំណែក​ជួយ​ក្លឹប​ Leverkusen ឈ្នះ​៥​ទល់​នឹង​០​លើ​ក្លឹប​ Monchenglabach ។

ដោយ​ការ​ស៊ុត​ Hat-trick របស់​កីឡាករ​ Chicharito កើត​មាន​នៅ​នាទី​ ( ៦៣,៧៥និង​នាទី​៧៦ )ដោយ​ឡែក​២​គ្រាប់​ទៀត​របស់​ Leverkusen គឺ​ស៊ុត​បញ្ចូល​ទី​ដោយ​កីឡាករ​ Stefan Kiebling នៅ​នាទី​ (៣០និង៦៦) ។

គួរ​បញ្ជាក់​ថា​ក្រោយ​ការ​ស៊ុត​បញ្ចូល​ទី​នេះ​ធ្វើ​ឲ្យ​កីឡាករ​ Chicharito អាច​បំបែក​កំណត់​ត្រា​ថ្មី​មួយ​នៅ​ក្នុង​ក្រប​ខណ្ឌ​ Bundesliga គឺ​រូប​គេ​គឺ​កីឡាករ​សញ្ជាតិ​ម៉ិកស៊ីកូ​ដំបូង​គេ​ដែល​អាច​ស៊ុត​បាន​ Hat-trick នៅ​ក្នុង​ក្រប​ខណ្ឌ​កំពូល​របស់​អាល្លឺម៉ង់​មួយ​នេះ​ ។ ហើយ​បើ​គិត​ក្នុង​ការ​បង្ហាញ​ខ្លួន​ចំនួន​១៣​ប្រកួត​ក្នុង​ក្រប​ខណ្ឌ​ Bundesliga ឲ្យ​ក្លឹប​ Leverkusen នេះ​កីឡាករ​ Chicharito បាន​ស៊ុត​បញ្ចូល​ទី​ចំនួន​១០​គ្រាប់​ ។

ប្រភព ៖ 
ប្រែសម្រួល ៖ វិចទ័រ


  • Chicharito ស៊ុត​បាន​ Hat-trick យប់​មិញ​បំបែក​កំណត់​ត្រា​ថ្មី​មួយ​នៅ​ Bundesliga已关闭评论
  • 1 views
  • Hide Sidebar
    A+
Publish on:2016/05/09  Category:វីដេអូ
Tags: