Man City សង្ឃឹម​ខ្ពស់​ក្នុង​ការ​ឡើង​ទៅ​កាន់​វគ្គ​បន្ត​ក្រោយ​ជ័យជំនះ​យប់​មិញ​

ក្លឹប​ Manchester City កាន់​តែ​មាន​សង្ឃឹម​ក្នុង​ការ​ឡើង​ទៅ​កាន់​វគ្គ​បន្ត​នៃ​ពាន​រង្វាន់​ UEFA Champion League ក្រោយ​យក​ឈ្នះ​៣​ទល់​នឹង​១​លើ​ក្លឹប​ Sevilla យប់​មិញ​ ។

ដោយ​គ្រាប់​បាល់​ទាំង​៣​របស់​ Man City ស៊ុត​បញ្ចូល​ទី​ដោយ​កីឡាករ​ Raheem Sterling នៅ​នាទី​ទី​៨​ បន្ថែម​គ្រាប់​ទី​២​ដោយ​កីឡាករ​ Fernadinho នៅ​នាទី​ទី​១១​ ខណៈ​នៅ​នាទី​ទី​៣៦​កីឡាករ​ Wilfred Bony ស៊ុត​សម្រេច​គ្រាប់​ទី​៣​សម្រាប់​ Man City ។ យ៉ាង​ណា​ក្លឹប​ Sevilla ក៏​ស៊ុត​បញ្ចូល​មួយ​គ្រាប់​ដែរ​នៅ​នាទី​២៥​ដោយ​កីឡាករ​ Benoit Tremoulinas ។

យ៉ាង​ណា​ក្រោយ​ជ័យជំនះ​ធ្វើ​ឲ្យ​ Man City ឈរ​កំពូល​តារាង​នៃ​ពូល​ D ​ដោយ​មាន​៩​ពិន្ទុ​ឈ្នះ​៣​នឹង​ចាញ់​១​ប្រកួត​ ខណៈ​ក្លឹប​នៅ​ឈរ​លេខ​៣​គឺ​នៅ​ Sevilla មាន​តែ​៣​ពិន្ទុ​ប៉ុណ្ណោះ​ ។ ដោយ​ការ​ប្រកួត​នៅ​សល់​តែ​២​ប្រកួត​ប៉ុណ្ណោះ​ដូច​នេះ​មាន​ន័យ​ថា​ Man City ត្រូវ​ការ​តែ​មួយ​ពិន្ទុ​ប៉ុណ្ណោះ​ដើម្បី​ឆ្លង​ផុត​វគ្គ​ចែក​ពូល​នេះ​ទៅ​កាន់​វគ្គ​១៦​ក្រុម​នៃ​ពាន​ UEFA Champion League ។

អត្ថបទ ៖ វិចទ័រ


  • Man City សង្ឃឹម​ខ្ពស់​ក្នុង​ការ​ឡើង​ទៅ​កាន់​វគ្គ​បន្ត​ក្រោយ​ជ័យជំនះ​យប់​មិញ​已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/05/09  Category:កំសាន្ត
Tags: