អបអរសាទរ​! តារា​សម្ដែង​ស្រី​ល្បីឈ្មោះ លីន​ដា ឆុង ប្រកា​សមាន​ផ្ទៃពោះ​នៅ​ថ្ងៃ​ទិវា​អ្នក​ម្ដាយ​

6 Videos

នៅថ្ងៃទិវាអ្នកម្ដាយកន្លងទៅថ្មីៗនេះ តារាស្រីដ៏ល្បីរបស់ស្ថានីយទូរទស្សន៍ TVB នាង Linda Chung បានធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលយ៉ាងខ្លាំងបន្ទាប់ពីបានអានសារខ្លីរបស់នាងនៅក្នុងកម្មវិធីសង្គមដោយបានសរសេរបង្ហាញពីអារម្មណ៍សប្បាយរីករាយរបស់នាងនៅថ្ងៃទិវាអ្នកម្ដាយ ហើយចំពោះអត្ថន័យក្នុងសារខ្លីនោះប្រហែលចង់បង្ហាញថា ពេលនេះនាងកំពុងមានផ្ទៃពោះ ។

អបអរសាទរ​! តារា​សម្ដែង​ស្រី​ល្បីឈ្មោះ លីន​ដា ឆុង ប្រកា​សមាន​ផ្ទៃពោះ​នៅ​ថ្ងៃ​ទិវា​អ្នក​ម្ដាយ​

យោងតាមសារខ្លីរបស់ Linda Chung ដែលសរសេរនៅក្នុងកម្មវិធីបណ្ដាញសង្គមចិន Weibo និង Instagram មានខ្លឹមសារថា «រីករាយថ្ងៃទិវាអ្នកម្ដាយណាអ្នកទាំងអស់គ្នា! ខ្ញុំកំពុងតែចូលទៅកាន់ចំពូកថ្មីមួយទៀតនៃជីវិតរបស់ខ្ញុំហើយដែលគេតែងហៅឈ្មោះថា អ្នកម្ដាយ…ខ្ញុំពិតជាមានអារម្មណ៍រំភើបខ្លាំងណាស់ដែលស្ទើរតែមិនអាចរង់ចាំបាន…នៅថ្ងៃទិវាអ្នកម្ដាយឆ្នាំក្រោយគឺជាថ្ងៃដ៏អស្ចារ្យបំផុតសម្រាប់ខ្ញុំ» ។

អបអរសាទរ​! តារា​សម្ដែង​ស្រី​ល្បីឈ្មោះ លីន​ដា ឆុង ប្រកា​សមាន​ផ្ទៃពោះ​នៅ​ថ្ងៃ​ទិវា​អ្នក​ម្ដាយ​

គួរបញ្ជាក់ដែរថា តារាស្រីប្រចាំស្ថានីយទូរទស្សន៍ TVB វ័យ ៣២ ឆ្នាំនាង Linda Chung និង ប្ដីរបស់នាងដែលជាអ្នកជំនួញមានទ្រព្យសម្បត្តិហូរហៀរលោក Jeremy Leung បានរៀបការនៅចុងឆ្នាំ ២០១៥ ហើយមកទល់ពេលនេះនាងបានធ្វើឲ្យមហាជនសង្ស័យជាលើកទីពីរហើយចំពោះរឿងមានផ្ទៃពោះ ប៉ុន្តែទោះជាយ៉ាងណាសម្រាប់លើកនេះ Linda Chung បានសរសេរនៅក្នុងកម្មវិធីសង្គមហាក់ដូចជាចង់បង្ហាញថា នាងកំពុងមានផ្ទៃពោះពិតមែន ៕ កុសល (ប្រភព៖ ឡូលីប៉ប)