Pele បាន​រិះ​គន់​ Neymar ថា​ល្អ​មិន​ទាន់​គ្រប់​គ្រាន់​ទេ​

អតីត​វីរបុរស​របស់​ជម្រើស​ជាតិ​ប្រេស៊ីល​ Pele បាន​និយាយ​រិះ​គន់​ Neymar ថា​មិន​ទាន់​ក្លាយ​ជា​កីឡាករ​ដែល​ដ៏​ល្អ​គ្រប់​គ្រាន់​នោះ​ទេ​ ។

ដោយ​លោក​ Pele លើក​​ឡើង​ថា​ « Neymar គឺ​ជា​ខ្សែ​ប្រយុទ្ធ​នៅ​តំបន់​ជួរ​មុខ​ដ៏​ល្អ ប៉ុន្តែ​បើ​គិត​ពី​ការ​ប្រើ​ក្បាល​ដើម្បី​តែត​បញ្ចូល​ទី​គេ​​គឺ​នៅ​មាន​កម្រិត​តិច​នៅ​ឡើយ​ ។ ហើយ​នៅ​ក្នុង​ពេល​ប្រយុទ្ធ​ Neymar គឺ​ធ្វើ​បាន​ល្អ​ប៉ុន្តែ​គេ​មិន​សមត្ថភាព​អាច​ចុះ​មក​ជួយ​តំបន់​ការ​ពារ​បាន​ល្អ​នោះ​ទេ​ » ។

ខណៈ​លោក​ Pele ក៏​បាន​លើក​ឡើង​បន្ថែម​ថា​ « តើ​  Neymar ជា​កីឡាករ​ដ៏​ល្អ​ទេ​ ? មែន​គេ​ជា​កីឡាករ​ដ៏​ល្អ​មួយ​រូប​មែន​ ប៉ុន្តែ​សម្រាប់​ខ្ញុំ​គិត​ថា​ Vasconcelos (​ អតីត​មិត្ត​រួម​ក្រុម​ដែល​លេង​នៅ​ក្លឹប​  Santos ជាមួយ​លោក​  Pele នៅ​ឆ្នាំ​១៩៥៦ ដល់​ឆ្នាំ​១៩៥៨ ) គឺ​ល្អ​ជាង​ Neymar ដល់​ទៅ​១០​ដង​ឯណោះ​ » ។

យ៉ាង​ណា​លោក​ Pele ក៏​បាន​លើក​ឡើង​ទាក់​ទង​នឹង​កីឡាករ​ Lionel Messi ផង​ដែរ​ ។ ដោយ​គាត់​បាន​និយាយ​ថា​ « ក្នុង​អំឡុង​១០​ឆ្នាំ​មក​នេះ​ខ្ញុំ​តែង​តែ​ចាត់​ទុក​ Messi គឺ​ជា​ដ៏​ល្អ​ជាង​គេ​ ប៉ុន្តែ​គេ​នៅ​មាន​ចំណុច​ខ្វះ​ខាត​ត្រង់​ការ​ប្រើ​ប្រាស់​ក្បាល​ដើម្បី​រក​គ្រាប់​បាល់​ នឹង​ប្រើ​ប្រាស់​ជើង​ឆ្វេង​លើស​លប់​ដែល​ធ្វើ​ឲ្យ​អ្នក​ចាំ​ទី​អាច​ចំណាំ​ដឹង​ » ។

ប្រភព ៖ 
ប្រែសម្រួល ៖ វិចទ័រ


  • Pele បាន​រិះ​គន់​ Neymar ថា​ល្អ​មិន​ទាន់​គ្រប់​គ្រាន់​ទេ​已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/05/09  Category:វីដេអូ
Tags: