ផ្ទៃ​មុខ​ឡើង​កន្ទួល​អាល់លែរហ្ស៊ី ​ធ្វើ​យ៉ាង​ណា​ល្អ?

ស្ត្រី​មួយ​ចំនួន ដែល​មាន​បញ្ហា​ឡើង​កន្ទួល​ អាល់លែរហ្ស៊ី​លើ​ផ្ទៃមុខ​ គួរ​ទៅ​ជួប​ពេទ្យ​ជំនាញ​ផ្នែក​ស្បែក​ ដើម្បី​​ពិគ្រោះ​យោបល់​រក​មូល​ហេតុ​ ស្នាម​ក្រហម​នោះ​គឺជា​អ្វី​ ដើម្បី​ធ្វើ​ការ​ព្យាបាល​ឬ​ទប់​ស្កាត់​ឲ្យ​បាន​ត្រឹមត្រូវ​។ ចំណែក​ការ​ថែ​ទាំ​ស្បែក​ ដែល​ងាយ​អាល់លែរហ្ស៊ី គួរ​ចៀស​វាង​ពី​ជាតិ​អាល់កុល​ ទាំង​ក្នុង​ធាតុ​ផ្សំ​របស់​ផលិតផល​ផ្សំ​ផ្នែក​សម្រស់​ផ្សេងៗ​ និង​ក្នុង​ភេសជ្ជៈ​គ្រឿង​ស្រវឹង​ទាំងឡាយ​ ព្រោះ​ជាតិ​អាល់កុល​ ជំរុញ​ឲ្យ​មាន​កន្ទួល​អាល់លែរហ្ស៊ី​ កាន់​តែ​រីក​រាលដាល​ខ្លាំង​ឡើង។

ក្រៅ​ពី​នេះ គួរ​ចៀស​វាង​រាល់​ផលិតផល​ដែល​មាន​សារធាតុ​ខ្លាំង​ដូចជា ម៉ង់តុល ជីរអង្កាម ឬ​ប្រេងខ្យល់​។​ ម្យ៉ាងវិញទៀត​ គួរ​ការពារ​ស្បែក​ពី​កម្តៅថ្ងៃ​ជា​ប្រចាំ ដែល​មាន​កម្រិត​SPF ​ខ្ពស់។ ពុំ​គួរ​ប្រើប្រាស់​ម្សៅ​ទ្រនាប់ ឬ​ម្សៅ​បិទបាំង​ស្នាម​ដែល​មាន​សាច់​ក្រាស់ៗ​ ព្រោះ​វា​អាច​ធ្វើ​ឲ្យ​អ្នក ត្រូវ​ប្រើ​ក្រែម​លាងមុខ​ មាន​សារធាតុ​ខ្លាំង​ ក្នុង​ការ​លាង​ជម្រះ។ ប៉ុន្តែ​គួរ​ជ្រើសរើស​ប្រើ​ម្សៅ​ចំណាំង​ពណ៌​ខៀវ ដើម្បី​បិទ​បាំង​ស្នាម​ក្រហម។

ប្រភព៖ ទស្សនាវដ្តី


  • ផ្ទៃ​មុខ​ឡើង​កន្ទួល​អាល់លែរហ្ស៊ី ​ធ្វើ​យ៉ាង​ណា​ល្អ?已关闭评论
  • 10 views
  • Hide Sidebar
    A+
Publish on:2016/05/09  Category:ចំនេះដឹង
Tags: