តើ​ការ​​មាន​សង្សារ​មាន​ផលវិបាក​អ្វី​ខ្លះ?

មនុស្ស​ទាំង​ឡាយ​ណា​ដែល​កំពុង​ស្ថិត​ក្នុង​ទំនាក់​ទំនាក់​ស្នេហា​តែង​ផ្ដាំ​ផ្ញើ​អ្នក​ដែល​នៅ​ទំនេរ​ថា​កុំ​មាន​សង្សារ​អី​ល្អ​ជាង។​ តើ​អ្នក​ដឹង​ថា​មក​ពី​អ្វី​ទេ?​ គឺ​ថា​ពួកគេ​មិន​ចង់​អោយ​លោក​ជួប​ប្រទះ​​បញ្ហា​នានា​ដែល​ពួកគេ​កំពុង​តែ​ឆ្លងកាត់​។

ការ​ស្ថិត​ក្នុង​ទំនាក់​ទំនង​ស្នេហា​​ជា​មួយ​នរណា​ម្នាក់​​ អ្នក​នឹង​ត្រូវ​ចំណាយ​ថាមពល​កាយ​និង​ចិត្ត​​របស់​អ្នក​ពាក់​កណ្ដាល ព្រោះ​ថា​អ្នក​នឹង​ក្លាយ​ទៅ​ជា​មនុស្ស​មាន​ខ្លួន​ដែល​មាន​ន័យ​ថា​អ្នក​ត្រូវ​យក​ចិត្ត​ទុក​ចំពោះ​មនុស្ស​ម្នាក់​ទៀត​​ដោយ​ដាក់​កាយ​ដាក់​ចិត្ត​ខិត​ខំ​គ្រប់​បែប​យ៉ាង​ដើម្បី​ធ្វើ​អោយ​មនុស្ស​​ម្នាក់​ដែល​ជា​ផ្នែក​មួយ​នៃ​ជីវិត​របស់​អ្នក​សប្បាយចិត្ត។

អ្នក​ជំនាញ​ខាង​ស្នេហា​ បាន​អោយ​ដឹង​ថា​មាន​បច្ចុប្បន្ន​នេះ​មាន​មនុស្ស​ជាច្រើន​បាន​ជ្រើស​រើស​ភាព​នៅ​ទំនេរ​ជា​ជាង​ភាព​​ស្ថិត​ក្នុង​ទំនាក់​ទំនង​ស្នេហា​​ ហើយ​ពួកគេ​ចង់​នៅ​បែប​ហ្នឹង​អស់​មួយ​ជីវិត។​ ហើយ​ប្រសិន​បើ​អ្នក​ចង់​ដឹង​ពី​មូល​ហេតុ ចូរ​តាម​ដាន​ដូច​ខាង​ក្រោម៖

១. គ្មាន​សេរីភាព​គ្រប់គ្រាន់

តើ​ការ​​មាន​សង្សារ​មាន​ផលវិបាក​អ្វី​ខ្លះ?

​នៅ​ពេល​ដែល​លោក​អ្នក​កំពុង​មាន​ស្នេហា​ អ្នក​នឹង​មិន​ទទួល​បាន​សេរីភាព​ពេញ​លេញ​ឡើយ ​ជា​ពិសេស​នៅ​ពេល​ដែល​អ្នក​មាន​សង្សារ​ដែល​​ចង់​ដឹង​ពី​អ្នក​គ្រប់​២៤​ម៉ោង​ក្នុង​មួយ​ថ្ងៃ។

២. គ្មាន​ពេល​វេលា​សម្រាប់​ខ្លួនឯង

តើ​ការ​​មាន​សង្សារ​មាន​ផលវិបាក​អ្វី​ខ្លះ?

មនុស្ស​ភាគ​ច្រើន​តែង​ចង់​បាន​ពេល​វេលា​ផ្ទាល់​ខ្លួន។ ប្រសិន​បើ​ដៃ​គូ​ស្នេហា​មិន​អាច​ផ្ដល់​អោយ​នូវ​រឿង​បែប​នោះ​បាន​ទេ ទំនាក់​ទំនង​មួយ​នោះ​នឹង​មិន​អាច​ដំណើរ​ការ​ទៅ​មុខ​បាន​ល្អ​ឡើយ។

៣. ការ​យល់​ច្រឡំ

តើ​ការ​​មាន​សង្សារ​មាន​ផលវិបាក​អ្វី​ខ្លះ?

​ការ​យល់​ច្រឡំ​ច្រើន​ធ្វើ​អោយ​ទំនាក់​ទំនង​ស្នេហា​ធ្លាក់​ចុះ​ ហើយ​អ្វី​អាច​ប្រសើរ​ឡើង​ដរាប​ណា​មាន​ការ​​ពិចារណា​បាន​ល្អិតល្អន់។ បើ​សិន​អ្នក​ទាំង​ពីរ​ពុំ​​មាន​ការ​ធ្វើ​អោយ​គ្រប់​យ៉ាង​ច្បាស់​ហើយ​បន្ត​ការ​យល់​ច្រឡំ​នោះ​ ស្នេហា​របស់​អ្នក​នឹង​កាន់​តែ​អាក្រក់​ឡើង​ៗ។

៤. ជម្លោះ​តែង​កើត​មាន

តើ​ការ​​មាន​សង្សារ​មាន​ផលវិបាក​អ្វី​ខ្លះ?

ចាន​ក្នុង​រាវ​តែង​តែ​ទង្គិច​ក្នុង​ទំនាក់​ទំនង​ស្នេហា​គ្រាន់​តែ​តិច​ឬ​ច្រើន។​ បើ​ជម្លោះ​តែង​តែ​កើត​ឡើយ​ហើយ​បើ​គ្មាន​ការ​ដោះស្រាយ​ណា​មួយ​ត្រឹមត្រូវ​និង​​ច្បាស់​លាស់​ទេ​នោះ​ ការ​បន្ត​ទំនាក់​ទំនង​ស្នេហា​នឹង​មាន​ត្រឹម​តែ​ឈ្មោះ​ គ្មាន​ភាព​រីករាយ​ឡើយ។

៥. ទំនួល​ខុស​ត្រូវ

ពេល​ដែល​អ្នក​ធ្លាក់​ក្នុង​អន្លង់​ស្នេហ៍​នរណា​ម្នាក់ អ្នក​នឹង​ត្រូវ​មាន​ការ​ទទួល​ខុស​ត្រូវ​ជា​ច្រើន។​ ម៉្លោះហើយ​​​គ្រប់​យ៉ាង​នឹង​ប្រសើរ​ឡើង​ប្រសិន​បើ​អ្នក​ទាំង​ពីរ​​ប្រឈម​មុខ​បញ្ហា​គ្រប់​យ៉ាង​ទាំង​អស់​គ្នា​ជា​ជាង​ការ​ដោះ​ស្រាយ​បញ្ហា​ដោយ​បុគ្គល។

៦. ការ​រំពឹង

មួយ​ក្នុង​ចំណោម​រឿង​អាក្រក់​បំផុត​ក្នុង​សេចក្ដី​ស្នេហា​គឺ​ការ​រំពឹង​ទុក។ នៅ​ពេល​ដែល​ដៃ​គូ​រំពឹង​ខ្លាំង​ពេក​នូវ​រឿង​ណា​មួយ​ពី​ដៃ​គូ​របស់​គេ​ ​វា​នឹង​ក្លាយ​ជា​បញ្ហា​នៅ​ពេល​ដែល​អ្វី​ដែល​បាន​រំពឹង​ទុក​មិន​បាន​ដូច​ចិត្ត។

ប្រភព៖ 

ដោយៈ Gemini Fleta


  • តើ​ការ​​មាន​សង្សារ​មាន​ផលវិបាក​អ្វី​ខ្លះ?已关闭评论
  • 8 views
  • Hide Sidebar
    A+
Publish on:2016/05/09  Category:ចំនេះដឹង
Tags: