Computer ទំហំ​ប៉ុន​មេ​ដៃ​អាច​ដំណើរ​ការ​ដល់​ទៅ​ Windows 10

Asus បាន​ធ្វើ​ឲ្យ​ពិភពលោក​ភ្ញាក់​ផ្អើល​នូវ​ផលិតផល​របស់​ខ្លួន​មួយ​ប្រភេទ​គឺ​ Asus Vivostick Aio TS10 ​ដែល​ទើប​តែ​បង្ហាញ​ខ្លួន​កាល​ពី​ម្សិល​មិញ​នេះ​ក្នុង​ព្រឹត្តិការណ៍​ IFA 2015 របស់​ពិភព​លោក​នៅ​ទី​ក្រុង​ Berlin ប្រទេស​ អាឡឺម៉ង់​។ Asus Vivostick Aio TS10 ជា​ប្រភេទ​ Computer តូច​ដែល​មាន​ទំហំ​ប៉ុន​ USB Flash Drive មួយ​ប៉ុណ្ណោះ ​ដែល​មាន​សមត្ថភាព​ខ្លាំង​ អាច​ដំណើរ​ការ​ប្រព័ន្ធ​ប្រតិបត្តការណ៍​ Windows 10 Home បាន​ដោយ​រលូន​។ លក្ខណៈ​សម្បត្តិ​ពិសេសៗ​របស់​វា​គឺ​៖

  • CPU (អង្គ​គណនា​) : Intel Atom ជំនាន់​ចុង​ក្រោយ
  • RAM (អង្គ​ចងចាំ) : 2GB DDR3L
  • Graphic (ក្រាហ្វិច) : Intel HD Graphgic
  • Storage (អង្គ​ផ្ទុក​ទិន្ន​ន័យ​) : 32GB Solid State Drive
  • Ports (រន្ធ​ភ្ជាប់) : USB 2.0 ​មួយ, USB 3.0 មួយ, HDMI​មួយ, 3.5mm Jack​និង Mirco-USB ​មួយ
  • Network (បណ្តាញ​តភ្ជាប់) : 802.11 b/g/n , Bluetooth V4.0
  • Weight (ទម្ងន់) : 0.07kg
  • Dimension (ទំហំ) : 5.43×1.34×0.59 inc (WxDxH)
  • Price (តម្លៃ) : 129$


អត្ថបទ៖ Nicolar
ប្រភព៖


  • Computer ទំហំ​ប៉ុន​មេ​ដៃ​អាច​ដំណើរ​ការ​ដល់​ទៅ​ Windows 10已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/05/09  Category:ចំនេះដឹង
Tags: