ម្ចាស់​account Facebook​ ឈ្មោះ អា​បឿន សេនា​ការពារ ចេញមុខ​សុំទោស​អ្នក​សិល្បៈ​ជា​សាធារណៈ

ម្ចាស់​account Facebook​ ឈ្មោះ អា​បឿន សេនា​ការពារ ចេញមុខ​សុំទោស​អ្នក​សិល្បៈ​ជា​សាធារណៈ



ភ្នំពេញ​ ៖ បន្ទាប់ពី​មានការ​ប្រតិកម្ម​ខឹងសម្បា​ខ្លាំងៗ​ពី​សំណាក​សិល្បករ​ខ្មែរ​ជាច្រើន​ ព្រមទាំង​មាន​ការ​ស្នើ​ឲ្យ​បុគ្គល​ដែល​ប្រើប្រាស់ account Facebook ឈ្មោះថា អា​បឿន​សេនា​ការពារ ចេញមុខ ​សុំ​ទោស​ជា​សាធារណៈ​លើ​ទង្វើ​របស់​ខ្លួន​ដែល​បាន​ធ្វើ​ការរិះគន់​វាយប្រហារ​រាលដាល​ដល់​តារា​សិល្ប​ករ​ទូទាំង​ប្រទេស​នោះ ​ភ្លាមៗ​នេះ ​គេ​សង្កេតឃើញ​បុគ្គល​រូបនេះ​ចេញមុខ​សរសេរ​បង្ហោះ​សារ ​សុំ​ទោស​ចំពោះ​កំហុស​ឆ្គង​របស់​ខ្លួន​លើ​បណ្ដា​សង្គម​យក្ស។​

នៅ​លើ​ទំព័រ​Page Facebook របស់​សិល្បករ​កម្ពុជា ​លោក អ៊ឹម ជីវ៉ា ថ្មី ៗ​នេះ​ បាន​សរសេរ​ដោយ​មាន​បង្ហោះ​ភ្ជាប់​ជាមួយ​ពាក្យ​សុំទោស​របស់​ម្ចាស់​account Facebook​ ឈ្មោះ អា​បឿន សេនា​ការពារ បង្ហាញ​ថា លោក​ដែល​មាន account Facebook ថា​ អា​បឿន សេនា​ការពារ បាន​ចេញមុខ​សុំទោស​បង​ប្អូន​សិល្បករ​ទាំងអស់​ហើយ បន្ទាប់ពី​មានការ​ខឹងសម្បា​របស់​តារា​ទូទាំង​ប្រទេស​…..​។​

តាមរយៈ​account Facebook ឈ្មោះ អា​បឿន សេនា​ការពារ បាន​សរសេរ​សុំទោស​ថា ដោយ​សារ​ការ​បង្ហោះ​លេង​ ដោយ​មិន​បាន​គិត​ ហើយ​ប្រើ​ពាក្យ​មិន​សមរម្យ​ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​តារា​មួយ​ចំនួន​ដែល​គេ​ល្អ ហេតុដូច្នេះ ​ខ្ញុំបាទ​ពិតជា​សោកស្ដាយ​ខ្លាំង​ណាស់ ​ដែល​ប្រើ​ពាក្យ​មិន​សមរម្យ​បែបនេះ។​ ឲ្យ​ខ្ញុំ​សុំទោស​រាល់​ពាក្យពេចន៍​មិន​សមរម្យ​ទាំងឡាយ​ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិយស​បងៗ​តារា ហេតុដូចនេះ​ ខ្ញុំបាទ​សូម​សន្យា​ថា​ មិន​ឲ្យ​មាន​លើក​ក្រោយ​ជាដាច់ខាត ហើយ​ខ្ញុំ​ក៏បាន​លុប​ចោល​ហើយ​ដែរ​។​ ជា​ចុងក្រោយ​ សូម​បងប្អូន​ឈប់ Shareទៀត​ទៅ ​ព្រោះ​ពាក្យ​ដែល​ខ្ញុំ​សរសេរ​វា​មិន​សមរម្យ​មែន។

ទន្ទឹមគ្នា​ នៃ​ការ​ចេញ​មុខ​សុំទោស​ជា​សាធារណៈ​ពី​សំណាក់​ម្ចាស់ account Facebook ឈ្មោះ អា​បឿន សេនា​ការពារ នេះ​ដែរ​ លោក អ៊ឹម ជីវ៉ា ក៏បាន​សាទរ​ថា ដំណឹង​ នៃ​ការ​សុំ​ទោស​នេះ​ ក៏បាន​ដឹងឮ​ទៅដល់​សិល្បករ​ជាច្រើន​ហើយ​តាំងពី​ម្សិលមិញ ហើយ​សិល្បករ​ទាំងអស់​ សាទរ​ចំពោះ​ការ​​សុំ​ទោស​ជា​សាធារណៈ​នេះ។ លោក សុះ ម៉ាច ដែល​ជា​ប្រធាន​សមាគម​សិល្បករ​ខ្មែរ​ក៏​ទទួល​បាន​ដំណឹង​នេះ​ដែរ ​ដោយ​លោក​និយាយ​ថា​ ចំពោះ​ការ​សុំទោស​របស់​លោក អា​បឿន សេនា​ការពារ នេះ​គឺ​ខ្ញុំ​ពិតជា​មាន​សេចក្ដី​រីករាយ។

តារា​សម្ដែង​លោក អ៊ឹម ជីវ៉ា​ បាន​សរសេរ​តាមរយៈ​ការ​ដកស្រង់​សម្ដី​របស់​ប្រធាន​សមាគម​សិល្បករ​ លោក សុះ ម៉ាច មក​បញ្ជាក់​ទៀត​ថា ​ខ្ញុំ​យល់​ពី​ទឹកចិត្ត​របស់​លោក​ ដែល​ចេញមុខ​សុំទោស​ជា​សាធារណៈ​ចំពោះ​សិល្បករ​ទាំងអស់​ ព្រោះ​ពេល​ដែល​លោក​សរសេរ ​ប្រហែលជា​ខឹង​ចំពោះ​សិល្បករ​ម្នាក់​នោះ​ពេក (ប៉ែន ចំរុង) បានជា​ជ្រុល​សរសេរ​ហួស​ ដោយ​មិនបាន​គិត​ថា​ នេះ​គឺជា​ពាក្យ​រសើប ប៉ះពាល់​ដល់​អារម្មណ៍​ការ​ខឹង​របស់​សិល្បករ។​

ខ្ញុំ​សូម​កោតសរសើរ​លោក អា​បឿន សេនា​ការពារ ដែល​មាន​ចិត្តជា​កូនប្រុស​ហ៊ាន​ធ្វើ​ គឺ​ហ៊ាន​ទទួល ​ត្រង់​ចំណុច​នេះ​ហើយ​ដែល​ខ្ញុំ​តំណាង​ឲ្យ​សិល្បករ​ទាំងអស់ ​គឺ​មិន​ប្រកាន់​នឹង​លោក​ អា​បឿន សេនា​ការពារ ត​ទៀត​ទេ គឺ​ចប់​រឿងរ៉ាវ​ពី​ថ្ងៃ​នេះ​តទៅ​ ហើយ​ពួកយើង​នៅតែ​រាប់អាន​លោក​ដដែល និង​សុំ​ឲ្យ​ជួយ​រិះគន់​ក្នុង​ន័យ​ស្ថាបនា​ចំពោះតែ​បុគ្គល​សិល្បៈ​ណា​ដែល​ធ្វើឲ្យ​តម្លៃ ​នៃ​អ្នក​សិល្បៈ​បាន​ហើយ គឺ​ឃើញ​អ្នកណា​ធ្វើ​ខុស ​គឺ​និយាយ​ចំពោះ​អ្នកនោះ។ នេះ​ជាការ​បញ្ជាក់​បន្ថែម។​

គួរ​រម្លឹក​ថា កាលពី​ប៉ុន្មាន​ថ្ងៃ​មុន​នេះ ​ម្ចាស់ ​account Facebook ឈ្មោះ អា​បឿន សេនា​ការពារ បាន​ធ្វើការ​រិះគន់​ជេរប្រមាថ​រាលដាល​ដល់​តារា​សិល្បៈ​ទូទាំងប្រទេស​ថា ធ្វើជា​ប្រុស​ថោក​ណាស់​ថោក ពួក​អា​តារា​ គ្មាន​អាណា​មួយ​ល្អ​ឡើយ​ ..អា​ គឺ​វា​ល្អ​តែ​លើ​ឆាក បើ​ក្រៅ​ឆាក ​អន់​ជាង​ក្មេង​ពាល​ទៀត​។​

ការ​រិះគន់​នេះ​បាន​ធ្វើឡើង​បន្ទាប់ពី​បែក​ធ្លាយ​ដំណឹង​ នៃ​ការ​ដាក់​ពាក្យបណ្ដឹង​ប្ដឹង​លែងលះ​របស់​លោក ប៉ែន ចំ​រ៉ុង មក​លើ​ភរិយា​នាង ភិន សុ​ដា​លី​ស។

ប៉ុន្តែ​ជា​ប្រតិកម្ម​ឆ្លើយតប​ បាន​ធ្វើ​ឲ្យ​តារា​ខ្មែរ​ជាច្រើន​មានការ​ខឹង​លើ​ម្ចាស់​account Facebook ឈ្មោះ អា​បឿន សេនា​ការពារ ព្រោះតែ​ការរិះគន់​មិនមែន​សំដៅ​លើ​បុគ្គល​ដែល​ប្រព្រឹត្ត​ខុស​តែ​ម្នាក់​ទេ​ ពោល​គឺ​មាន​លក្ខណៈ​សំដៅ​ជា​រួម​ នាំ​ឲ្យ​ខុស​ឈ្មោះ​តារា​សិល្បករ​ដែល​ល្អ។

យ៉ាង​ណា​មិញ ​ក្រោយពី​មានការ​ចេញមុខ​សុំទោស​ជា​សាធារណៈ​បែបនេះ​ បាន​ធ្វើ​ឲ្យ​តារា​សិល្បៈ​ខ្មែរ​ទាំងអស់ ​ព្រម​ទទួលយក​ និង​អនុគ្រោះ​ចំពោះ​ការ​ភ្លាត់ភ្លាំង​ដោយ​ការ​ប្រើ​ពាក្យសម្ដី​មិន​សមរម្យ​ពី​សំណាក់​ម្ចាស់ ​account Facebook ឈ្មោះ អា​បឿន សេនា​ការពារ៕ម្ចាស់​account Facebook​ ឈ្មោះ អា​បឿន សេនា​ការពារ ចេញមុខ​សុំទោស​អ្នក​សិល្បៈ​ជា​សាធារណៈ

ម្ចាស់​account Facebook​ ឈ្មោះ អា​បឿន សេនា​ការពារ ចេញមុខ​សុំទោស​អ្នក​សិល្បៈ​ជា​សាធារណៈ

ម្ចាស់​account Facebook​ ឈ្មោះ អា​បឿន សេនា​ការពារ ចេញមុខ​សុំទោស​អ្នក​សិល្បៈ​ជា​សាធារណៈ

ម្ចាស់​account Facebook​ ឈ្មោះ អា​បឿន សេនា​ការពារ ចេញមុខ​សុំទោស​អ្នក​សិល្បៈ​ជា​សាធារណៈ

ម្ចាស់​account Facebook​ ឈ្មោះ អា​បឿន សេនា​ការពារ ចេញមុខ​សុំទោស​អ្នក​សិល្បៈ​ជា​សាធារណៈ