ចោរប្លន់​មួយ​ក្រុម ប្លន់​ម៉ូតូ​បានហើយដោះ​ស្លាក​លេខ​ចោល​ជិះ​ដើរ​លេងត្រូវ​សមត្ថកិច្ច​​ឃាត់​ខ្លួនបាន​២នាក់ គេចខ្លួន៤នាក់

ចោរប្លន់​មួយ​ក្រុម ប្លន់​ម៉ូតូ​បានហើយដោះ​ស្លាក​លេខ​ចោល​ជិះ​ដើរ​លេងត្រូវ​សមត្ថកិច្ច​​ឃាត់​ខ្លួនបាន​២នាក់ គេចខ្លួន៤នាក់



ភ្នំពេញ ៖ បុរស​២​នាក់​ក្នុងចំណោម​បក្ខពួក​៦​នាក់​ត្រូវ​បាន​សមត្ថកិច្ច​នគរ​បាល​ខណ្ឌ​សែន​សុខ ចាប់​ខ្លួន​បាន កាលពី​ថ្ងៃ​ទី​០៥ ខែឧសភា ​ឆ្នាំ​២០១៦​ បន្ទប់​ពី​ពួកគេ​បាន​ប្លន់​ម៉ូតូ​ស៊េរី​ទំនើប​ចំនួន​១​គ្រឿង​មនុស្ស​ស្រី​ម្នាក់ កាលពី​យប់​ថ្ងៃ​ទី​១៧ ខែមេសា ឆ្នាំ​២០១៦។

លោក សុខ សុផល នាយ​ប៉ុ​ស្តិ៍​នគរបាល​រដ្ឋបាល សង្កត់​ទឹកថ្លា បាន​អោយ​ដឹង​ថា កាលពី​​វេ​លា​ម៉ោង​៤ ទៀបភ្លឺ ក​ម្លាំ​ង​សមត្ថកិច្ច​បាន​ប្រទះ​ឃើ​ញ​បុរស​២​នាក់​ជិះ​ម៉ូតូ​ម៉ាក​Zoomer អត់​មាន​ពាក់​ស្លាក​លេខ តាម​ផ្លូវ​ណ​ត្ស​ប្រី​ដ្យ ដោយមាន​ការសង្ស័យ​ក៏​ឃាត់​សួរ​នាំ ទើប​បែក​ធ្លាយ ពី​ពួកគេ​បាន​សារភាព​ថា ម៉ូតូ​នេះ​ប​ក្ខ​ពួក​របស់​គេ​បាន​នាំ​គ្នា​ប្លន់​ពី​នារី​ម្នាក់​នៅ​ម្តុំ​ភូមិ​សេ​ប៉េសេ​ សង្កត់​ទឹកថ្លា ខណ្ឌសែន​សុខ​ កាលពី​ថ្ងៃ​ទី​១៧ ខែមេសា ឆ្នាំ២០១៦។

ជនជាប់ចោទ​ជា​ចោរប្លន់​ដែល​បាន​ចាប់ខ្លួន​ខាង​លើ​នេះ ១/​ឈ្មោះ ស៊ុំ ហី​ត អាយុ​២០​ឆ្នាំ​គ្មាន​មុខរបរ មាន​ទីលំនៅ​ភូមិ សែន​សុខ​ទី​៦ សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ។ ២/​ឈ្មោះ​សាន វិសាល អាយុ២៣​ឆ្នាំ គ្មាន​មុខរបរ មាន​ទីលំនៅ ផ្ទះ​លេខ​៣​អឺ​១ ផ្លូវ​លេខ​៩៣ ​សង្កាត់​ស្រះចក ខណ្ឌ​ដូនពេញ។

តាម​រយៈ​ការ​ឆ្លើយ​សារភាព​ពី​ជនជាប់ចោទ​ទាំង​២នាក់ ​បាន​អោយ​ដឹង​ថា នៅ​ក្នុង​ពេល​ធ្វើ​សកម្មភាព​ប្លន់​ម៉ូតូ​គេ​នោះ មាន​បក្ខពួក​ទាំងអស់​ចំនួន​៦​នាក់​ឯណោះ​ដោយមាន​ឈ្មោះ​វីដ​ជា​មេខ្លោង។ សមត្ថកិច្ច​បាន​ស្រាវជ្រាវ​តាម​ចាប់ខ្លួន​បក្ខ​ពួកគេ​៤​នាក់​ទៀត ប៉ុន្តែ​ពួកគេ​ដឹង​ខ្លួន​ក៏​នាំគ្នា​រត់​ភៀសខ្លួន​ពី​លំនៅ​ដ្ឋាន​អស់។

ក្រោយពេល​ដឹង​ពី​ទីតាំង​កើ​ត​ហេតុ​ប្លន់​ប៉ូលិស​បាន​ស្រាវ​ឯកសារ​តាម​ជនរងគ្រោះ​ជា​ម្ចាស់​ម៉ូតូ​នោះ​អោយ​មក​ទទួលយក​ម៉ូតូ​វិញ ដែល​មាន​ម្ចាស់​ឈ្មោះ ឡឹង ស្រី​លីន ភេទ​ស្រី​អាយុ​២០​ឆ្នាំ មុខរបរ​បកប្រែ​ភាសា​ចិន មាន​ទីលំនៅ ភូមិ​៨ សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ​ហើយ​ចំណែក​ម៉ូតូ​របស់​នាង​ដែល​ចោរប្លន់ ​និង ​ចាប់​បាន​មកវិញ​នោះ​ម៉ាក ហ្សូ​មឺ អិ​ច្ស ស៊េរី​ឆ្នាំ​២០១៦ ពាក់​ស្លាកលេខ ភ្នំពេញ 1FU-7863៕