ជោគជតា​ស្នេហា និង អាពាហ៍ពិពាហ៍​ក្នុងឆ្នាំ វក ២០១៦​ សម្រាប់អ្នកកើត ឆ្នាំជូត

អ្នកកើតឆ្នាំជូត ក្នុងឆ្នាំនេះដោយសារមានជំនួយពីផ្កាយមន្តស្នេហ៍, ផ្កាយបរមសុខ និង ផ្កាយចុងភៅទេពនោះគឺអាច ជួយដល់អ្នកដែលកំពុងតែមានស្នេហាឬអ្នកដែលកំពុងពិភាក្សារឿងរៀបអាពាហ៍ពិពាហ៍បានសម្រេចដូចបំណងប្រាថ្នា ប៉ុន្តែសម្រាប់គូស្នេហ៍ថ្មីថ្មោងគឺកម្លាំងផ្កាយមន្តស្នេហ៍មិនអាចជួយបានគ្រប់ជ្រុងជ្រោយឡើយ ហើយអ្វីៗល្អតែសម្បកក្រៅនិងនាំមកនូវទុក្ខវេទនាតែប៉ុណ្ណោះ ។ ដូច្នេះលើកលែងតែបានត្រៀមលក្ខណៈជាមុនបើមិនដូច្នោះទេរឿងរៀបអាពាហ៍ពិពាហ៍គួរពន្យារពេល ១ ឆ្នាំទៀតទើបជាការល្អ ។

ក្នុងខែកញ្ញា មិនអំណោយផលល្អក្នុងការរៀបអាពាហ៍ពិពាហ៍ឡើយព្រោះផ្នត់គំនិតមិនទាន់នឹងនរហើយអ្វីៗមានការប្រែប្រួលពុំទៀងទាត់ឡើយនិងច្រើនមានរឿងរកាំរកូស ។

ក្នុងខែវិច្ឆិកា អ្នកនៅលីវគួរចៀសវាងទំនាក់ទំនងរឿងស្នេហា រីឯអ្នកដែលរៀបការហើយតែងតែបង្ករឿងឈ្លោះប្រកែកគ្នាដោយផ្តើមចេញពីការយល់ច្រឡំ ៕ គ.ឡេង

ប្រភព៖ pmhotnews

  • ជោគជតា​ស្នេហា និង អាពាហ៍ពិពាហ៍​ក្នុងឆ្នាំ វក ២០១៦​ សម្រាប់អ្នកកើត ឆ្នាំជូត已关闭评论
  • 13 views
  • Hide Sidebar
    A+
Publish on:2016/05/09  Category:ចំនេះដឹង
Tags: