លំ​ហាត់ប្រាណ​សាក​សម​សម្រាប់​អ្នក​គេង​មិន​លក់​

លំ​ហាត់ប្រាណ​សាក​សម​សម្រាប់​អ្នក​គេង​មិន​លក់​

​ការ​ហាត់ប្រាណ អាច​ធ្វើអោយ​ការ​គេង​លក់​អ្នក មាន​ភាព​ប្រសើរ​ជាង​មុន ដោយ​វា​បាន​បង្កើត​នូវ ការកើនឡើង​សីតុណ្ហភាព​នៅក្នុង​ខ្លួនប្រាណ ជា​ពិសេស​មួយ រួមជាមួយ​នឹង ការធ្លាក់​ចុះ​មក​វិញ​នា ក្នុង រយៈពេល​ពីរ​បី​ម៉ោង ក្រោយមក​។ ការធ្លាក់ចុះ​នៃ​សីតុណ្ហភាព នៅក្នុង​រាងកាយ ដែល​អាច​នឹង​បន្ត​មាន ក្នុង​រយៈពេល​ពី ពីរ ទៅ ៤​ម៉ោង បន្ទាប់​ពី​ការ​ហាត់ប្រាណ​រួច អាច​នឹង​ធ្វើអោយ​អ្នក​គេ​ង​បាន​លក់​ស្រួល និង រក្សា​ដំណេក​បានយូរ​។​

ការធ្វើ​លំ​ហាត់ប្រាណ នៅក្នុង​មជ្ឈដ្ឋាន​ខាងក្រៅ​ជាប្រចាំ បាន​ជួយ​ស្រូប​យ​កម្រិត​អុកស៊ីសែន ចូល ទៅក្នុង​ឈាម និង ជួយ​កាត់បន្ថយ​នូវ​អារម្មណ៍​ស្ត្រេ​ស និង ភាព​ថប់​បារម្ភ ហើយ​វា​ក៏​បាន​ជួយ​ផងដែរ ដល់​ការដុត​បំផ្លាញ​កា​ឡូរី​។ មនុស្ស​ជាច្រើន ដែល​អាកា​រៈគេង​មិន​លក់​ជា​រុំ​ា​រ៉ៃ គឺ​មាន​ភាពលំបាក​ក្នុងការ កើន​ទំងន់ ដោយសារ​តែ​ការរំខាន​នៃ​ដំណេក​នេះ បាន​បង្អាក់​ដល់​ផលិតផល​របស់​អរ​ម៉ូ​ន ដែល​ផ្សារភ្ជាប់ ជាមួយ​នឹង​ទំនាក់ទំនង នៃ​អារម្មណ៍​នៃ​ការ​ឃ្លាន​អាហារ និង រួមជាមួយ​នឹង​ការរំលាយ​អាហារ​។ សកម្មភាព រាងកាយ​មួយចំនួន ដែល​បាន​ប្រើប្រាស់​សាច់ដុំ​ជើង មានដូចជា​៖ ការរត់​ត្រេះៗ ,​ការ​ហែល​ទឹក​, ការ​ធាក់​កង់​,  ការហាត់​ជាមួយនឹង​ម៉ាស៊ីន​សម្រាប់​ហាត់ប្រាណ គឺ​មាន​ប្រសិទ្ធភាព​ជា​ពិសេស ក្នុងការ ប្រយុទ្ធប្រឆាំង​នឹង ភាព​គេង​មិន​លក់​។​

ការសិក្សា​ស្រាវជ្រាវ​មួយ ដែល​បាន​ធ្វើឡើង​ដោយ​ជនជាតិ​ប្រេ​ស៊ីល ដែល​បាន​ធ្វើ​ការកត់សម្គាល់​ទៅ លើ​ប្រសិទ្ធភាព នៃ​ការប្រើប្រាស់​សកម្មភាព​រា​ង​កាយ ជា​វិធី​ព្យាបាល​រោគ​គេង​មិន​លក់ បាន​រកឃើញថា ការធ្វើ​លំ​ហាត់ប្រាណ ក្នុង​កម្រិត​សមស្រប បាន​នាំអោយ​មាន​ការកើនឡើង​ជាពិសេស នូវ​ចំនួន​ម៉ោង នៃ​ការ​គេង របស់​អ្នក ដែល​បាន​ចូលរួម​ក្នុងការ​តាមដាន​នេះ  និង បាន​កាត់បន្ថយ​នូវ​ម៉ោង​ដែល​គេ មិន​បាន​គេង​លក់​នោះ ។​

យោង​តាម​ការ​វិធី​ព្យាបាល​បែប​បុរាណ របស់​ជនជាតិ​ចិន ស្ថានភាព​គេង​មិន​លក់ ដែល​មាន​សភាព​ជា រុំ​ា​រ៉ៃ​នេះ គឺ​កើតមាន​ដោយសារ​តែ​ភាពមិនប្រក្រតី​នៃ អតុល្យភាព​នៃ​ធាតុ​យី​ង និង យ៉ាង ដែល​បណ្តាល​មក ពី​បញ្ហា​ថ្លើម​, អណ្តើក​, បេះដូង ឬ តម្រងនោម​ខ្សោយ​។  ថ្លើម​មាន​នាទី ចម្រោះ​ឈាម​នៅក្នុង​ពេល​យប់ ជាពិសេស នៅ​ចន្លោះ​ម៉ោង ១ ទៅ ម៉ោង ៣​ទៀប​ភ្លឺ​។ គុណភាព​នៃ​ការ​គេង ត្រូវ​បាន​ចុះ​ខ្សោយ នឹង​កើតមាន​នៅពេល​ដែល ថ្លើម​មាន​សភាព​ខ្សោយ ឬ មានការ​ស្លាក់​ឈាម​នៅ​ក្នុង​ថ្លើម ដែល​វា​អាច​នឹង មាន​ភាព​ពិបាក ក្នុង​ការ​មាន​មុខងារ អោយ​បាន​ដូច​ប្រក្រតី​។ ការប្រុងប្រយ័ត្ន​ចំពោះ របប​អាហារ និង ការ អនុវត្ត​នូវ​លំ​ហាត់ប្រាណ​បែប គី​ហ្គុ​ង ឬ ថៃ​ឈិ​ជាប្រចាំ អាច​ជួយ​កែតម្រូវ​នូវ អ​តុត្យភាព​នេះ​បាន​។​
 
ការតាំង​សា​មា​ធិ​
មនុស្ស​ភាគច្រើន ដែល​មិន​អាច​សម្រាក​បាន គឺ​កំពុង​ស្ថិត​ក្នុង ដំណាក់កាល hyperaousal ក្នុង​រយៈពេល ២៤​ម៉ោង​។ ការអនុវត្តន៍​នូវ​វិធីសាស្ត្រ​ក្នុង​ការរៀន សម្រាក​ដកដង្ហើម​ចេញ​ចូល​អោយបាន វែងៗ មានដូចជា​៖ ការធ្វើ​សមាធិ ក្នុង​អំឡុង​ពេល​ថ្ងៃ គឺ​អាច​ជួយ​បន្ថយ​នូវ​សកម្មភាព​ផ្លូវចិត្ត និង ជម្រុញ អោយ​មាន​ការ​គេង​លក់​ស្រួល នៅក្នុង​ពេល​យប់​។​

ការសិក្សា​ស្រាវជ្រាវ​ថ្មីៗ​មួយ ដែល​បាន​ធ្វើឡើង​នៅក្នុង​ប្រទេស ណរ​រែស ( Northwest) នៅ​មន្ទីរពេទ្យ Memorial llinois បាន​រកឃើញថា អ្នក​ដែល​បាន​ចូលរួម ក្នុង​ការសិក្សា​នេះ ដែល​បាន​អនុវត្ត​នូវ លំ​ហាត់ ប្រាណ​បែប​យូ​ហ្គា Kriya ក្នុង​រយៈពេល​ពីរ​ខែ បាន​រាយការណ៍​ថា ដំណើរ​នៃ​ការ​គេង​លក់​និង អារម្មណ៍​របស់​ពួកគេ គឺ​មាន​ភាពប្រសើរ​ឡើង​ជាង​មុន​។  លំ​ហាត់ប្រាណ​យូ​ហ្គា​បែប Kriya ដែល​ជា​ការ ប្រើ​កាយវិការ​ដៃ ជាមួយនឹង​ចលនា​បែប​សាមញ្ញ​មួយចំនួន គឺជា​ទម្រង់​មួយ​នៃ​ការតាំង​សា​មា​ធិ ដែល​ធ្វើ នូវ​សកម្មភាព​ដដែលៗ​ឡើងវិញ ដើម្បី​យកចិត្តទុកដាក់​នៅ​ក្នុង​ផ្នែក​ខាងក្នុង និង កាត់បន្ថយ​នូវ អារម្មណ៍ ផ្សេង​ជាច្រើន នៅ​ក្នុង​ចិត្ត​។​
 
​សកម្មភាព​ដែល​សាក​សម​បំផុត​មានដូចជា​៖

  • ​លំ​ហាត់ប្រាណ បែប​យូ​ហ្គា​។​
  • ​លំ​ហាត់ប្រាណ​បែប​គី​ហ្គុ​ង​។​
  • ​លំ​ហាត់ប្រាណ បែប​ថៃ​ឈិ​។​
  • ​សកម្មភាព​លំ​ហាត់ប្រាណ ក្នុង​កម្រិត​មធ្យម ក្នុង​មជ្ឈដ្ឋាន​ខាងក្រៅ​ផ្ទះ​៕

ប្រែសម្រួល៖ ម៉ារ៉ាណែត

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី09 
ឧសភា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។