ទារក​អាច​លូន​បាន​នៅពេលណា​?

ទារក​អាច​លូន​បាន​នៅពេលណា​?

​ទារក​គឺ​ពិតជា​មើលទៅ​គួរ​អោយ​ស្រលាញ់​ណាស់ នៅពេលដែល​ពួកគេ​ចេះ​វារ ឬ លូន ។ ជាពិសេស នៅពេល​ដែល​អ្នក​កំពុងតែ​អង្គុយ​នៅ​ចុង​ម្ខាង ដោយ​ការ​កាន់​នូវ​តុក្កតា ដែល​គេ​ចូលចិត្ត នោះ​ពួកគេ នឹង​ចង់​យក​វាពី​អ្នក អោយ​បាន​លឿន​តាម​ដែល​ពួកគេ​អាចធ្វើ​បាន ។ ពួកគេ​ពិតជា​មាន​ថាមពល ខ្លាំងក្លា ក្នុងការ​វារ​សំដៅ មក​រក​អ្នក ដោយ​ការ​ខំប្រឹង​លូន និង សើច​ក្អាកក្អាយ ជាមួយនឹង​ការ​តាំងចិត្ត ក្នុង​ការ​យក​របស់​អ្វីមួយ ចេញពី​ដៃ​របស់​អ្នក​។ វា​ពិតជា​ធ្វើ​អោយ​ម្តាយ​គ្រប់រូប មាន​ភាព​រីករាយ​ជាមួយនឹង ទិដ្ឋភាព​បែប​នេះ ។​

ទារក​តែង​ចាប់ផ្តើម​ធ្វើកា​រលូន នៅ​ចន្លោះ​ពេល​ដែល​ពួកគេ មាន​អាយុ ៦ ទៅ ១០​ខែ ។ ពួកគេ​ចាប់ ផ្តើម​លូន បាន​ឆាប់ៗ នៅពេលដែល​ពួកគេ​ចាប់ផ្តើម​រៀន​អង្គុយ និង ទប់​លំនឹង​បាន​ដោយ​ខ្លួនឯង​។ ពួកគេ ក៏​អាច​នឹង ស្វែងរក​នូវ វិធី​ក្នុងការ ចាប់ផ្តើម​ធ្វើ​បំលាស់​ទី ទៅមុខ និង ទៅក្រោយ នៅពេលដែល​ពួកគេ ព្យាយាម​ក្រោកឈរ ឡើង​ដោយ​ការប្រើ​ដៃ និង ជើង​របស់​ពួកគេ​ដាក់​នៅ​លើ​ដី ។ នៅក្នុង​ពេល​នោះ សាច់ដុំ​របស់​ពួកគេ គឺ​មាន​ភាពរឹងមាំ គ្រប់គ្រាន់​ដែល​អាច​អោយ​គេ ទ្រ​នឹង​ទម្ងន់​ខ្លួនឯងបាន ។ តែ​ទោះជា យ៉ាងណាក៏ដោយ មាន​ទារក​មួយចំនួន​តូច បាន​រំលង​ចោល​នូវ​ការចេះ​វារ និង ចាប់ផ្តើម​រៀន​ដើរ​តែ​ម្តង​។ នោះ​រាល់​ឪពុក​ម្តាយ​គ្រប់រូប មិន​ចាំបាច់​មាន​ការព្រួយបារម្ភ​ចំពោះ​ចំណុច​នេះ នោះទេ​។ ដរាបណា ពួកគេ​មាន​ចលនា នោះ​ការតស៊ូ​ប្រឹងប្រែង​នេះ នឹង​ធ្វើអោយ​មាន​ភាពខុស​ប្លែក​កើតមាន​ឡើង​បាន ។​

ទារក​របស់​ខ្ញុំ​គឺ​ចាប់ផ្តើម លូន​បាន នៅពេលដែល​គេ​មាន​អាយុ ៨​ខែ និង ១៥​ថ្ងៃ ។ ជា​ការពិត​នៅ​ពេល ដែល​នាង ចាប់ផ្តើម​រៀន​វា​រ នោះ​វា​ពិតជា​ធ្វើអោយ​ខ្ញុំ​មាន​ការភ្ញាក់ផ្អើល​ជាខ្លាំង ចំពោះ​ភាពរ​ពិស​របស់​នាង ។ នាង នឹង​វារ ទៅកាន់​រាល់​បន្ទប់​នី​មួយៗ នៅក្នុង​ផ្ទះ និង ធ្វើអោយ​ខ្ញុំ​រត់​តាម​ក្រោយ​នាង​ជានិច្ច​។

អ្នក​គួរ​រង់ចាំ​រហូតដល់​ទារក អ្នក​ចាប់ផ្តើម​រៀន​វារ នោះ​អ្នកនឹង​ទទួលបាន នូវ​ពេលវេលា​មួយ ដ៏​រីករាយ​ជាមួយ នឹង​ពួកគេ ជា​មិនខានឡើយ ៕

ប្រែសម្រួល៖ ម៉ារ៉ាណែត

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី09 
ឧសភា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។