ហេតុការណ៍​ភ្ញាក់ផ្អើល​ពេល តេងម៉ូ ជួប តូ​ណូ ដោយ​ចៃដន្យ​

6 Videos


នេះពិតជារឿងដែលធ្វើឱ្យមិត្តអ្នកគាំទ្រមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រោះប្រវត្តិស្នេហារវាងតារាចម្រៀង និង តារាសម្តែងលោក តូណូ ផាឃីម (Tono Pakin)ជាមួយនឹងតារាឯកស្រីអ្នកនាង តេងម៉ូ ផាតារីតដា (Tangmo Pataritda)បានបញ្ចប់ទំនាក់ទំនងទាំងល្វីងជូរចត់។

ហេតុការណ៍​ភ្ញាក់ផ្អើល​ពេល តេងម៉ូ ជួប តូ​ណូ ដោយ​ចៃដន្យ​

គួររំឭកផងដែរថា អ្នកនាង តេងម៉ូ ផាតារីតដា ធ្លាប់លេបថ្នាំសម្លាប់ខ្លួនបន្ទាប់ពីលោក តូណូ ផាឃីម បញ្ជាក់ពាក្យពេចន៍នៅលើកញ្ចក់ទូរទស្សន៍យ៉ាងច្បាស់លាស់ថា លោកនឹងវិលមកជាប្រើជីវិតកំលោះនៅលីវជាថ្មីម្តងទៀត ដោយការបែកបាក់រវាងអ្នកទាំងពីរគឺលោកសុំមិនបញ្ជាក់ពីមូលហេតុ។ ទោះជាអ្នកនាង តេងម៉ូ ផាតារីតដា ត្រូវបានជួយសង្គ្រោះឱ្យផុតគ្រោះថ្នាក់ក៏ដោយ ក៏លោក តូណូ ផាឃីម មិនបានមកសួរសុខទុក្ខអ្នកនាងឡើយ ដោយទង្វើបែបនេះចង់បញ្ជាក់ឱ្យអ្នកនាង តេងម៉ូ ផាតារីតដា ដឹងឱ្យប្រាកដថា ការជ្រើសរើសផ្លូវបញ្ចប់ជីវិតខ្លួនឯង ក៏មិនអាចអូសទាញរូបលោកឱ្យមកនៅក្បែរវិញឡើយ។

ហេតុការណ៍​ភ្ញាក់ផ្អើល​ពេល តេងម៉ូ ជួប តូ​ណូ ដោយ​ចៃដន្យ​

ពេលវេលាពិតជាកន្លងទៅយ៉ាងរហ័ស ទីបំផុតអ្នកនាង តេងម៉ូ ផាតារីតដា បានតាំងចិត្តចាប់ផ្តើមរស់នៅសារជាថ្មី ហើយទោះជាពេលនេះ អ្នកនាងបានជួបមុខលោក តូណូ ផាឃីម ជាថ្មីម្តងទៀតនៅព្រលានយន្តហោះកាលពីថ្ងៃទី ៧ ខែឧសភាព ដោយអ្នកនាង តេងម៉ូ ផាតារីតដា និង លោកឪពុកត្រូវធ្វើដំណើរទៅខេត្តឈៀងម៉ៃ រីឯលោក តូណូ ផាឃីម ត្រូវធ្វើដំណើរទៅចូលរួមការប្រគំតន្ត្រីនៅខេត្តយៈឡា។

ហេតុការណ៍​ភ្ញាក់ផ្អើល​ពេល តេងម៉ូ ជួប តូ​ណូ ដោយ​ចៃដន្យ​

រវាងការជួបគ្នាដោយចៃដន្យលើកនេះ ម្នាក់ៗបានមករាក់ទាក់គ្នា ហើយលោក តូណូ ផាឃីម ថែមទាំងយកដៃអង្អែលសក់ក្បាលរបស់អ្នកនាង តេងម៉ូ ផាតារីតដា ដោយភាពនឹករលឹក។ ទិដ្ឋភាពនេះបានធ្វើឱ្យមិត្តអ្នកគាំទ្រចូលរួម comments ជូនពរឱ្យពួកគេទាំងពីរឆាប់វិលមកស្រឡាញ់គ្នាដូចដើម៕ ខេរី
(ប្រភព៖ អឹមថៃ)

ហេតុការណ៍​ភ្ញាក់ផ្អើល​ពេល តេងម៉ូ ជួប តូ​ណូ ដោយ​ចៃដន្យ​
ហេតុការណ៍​ភ្ញាក់ផ្អើល​ពេល តេងម៉ូ ជួប តូ​ណូ ដោយ​ចៃដន្យ​
ហេតុការណ៍​ភ្ញាក់ផ្អើល​ពេល តេងម៉ូ ជួប តូ​ណូ ដោយ​ចៃដន្យ​