អ្នក​គាំទ្រ​នៅ​​កម្ពុជា​ធ្វើ​ឲ្យ​ Jessie J យំ​នៅ​លើ​ឆាក​

កាល​ពី​យប់​ម្សិល​មិញ​នេះ​ក្នុង​ការ​ប្រគុំ​តន្រ្តី​មួយ​ដែល​នាំ​មក​ជូន​ដោយ​ក្រុមហ៊ុន​ស្មាត នៅ​ឯ​​ទី​ក្រុង​កោះ​ពេជ្រ​ គេ​សង្កេត​ឃើញ​ថា​មាន​ការ​ចូល​រួម​យ៉ាង​ច្រើន​កុះ​ពី​សំណាក់​ប្រជាជន​កម្ពុជា​ ជាពិសេស​គឺ​យុវវ័យ​ ដោយ​សារ​តែ​វត្តមាន​របស់​តារា​​ចម្រៀង​លំដាប់​អន្តរជាតិ​ដែល​ជា​ម្ចាស់​បទ Flashlight គឺ​កញ្ញា Jessie J។

ក្នុង​ពេល​​​ច្រៀង​នៅ​លើ​ឆាក​ Jessie J ​បាន​សម្រក់​ទឹក​ភ្នែក​​នៅ​ពេល​ដែល​ អ្នក​គាំ​ទ្រ​របស់​ខ្លួន​នៅ​កម្ពុជា​​​​​ស្រែក​ឡើង​ព្រម​ៗ​គ្នា​ថា Jessie J ! Jessie J ! Jessie J ! ដើម្បី​បង្ហាញ​អំពី​ការ​ស្រលាញ់ ការ​គាំទ្រ​​ និង​ការ​ចូល​ចិត្ត​ទៅ​លើ​ Idol របស់​ខ្លួន។ សម្រែក​នេះ​ហើយ​ដែល​​ជា​មូលហេតុ​ធ្វើ​ឲ្យ​កញ្ញា​ស្រក់​ទឹក​ភ្នែក​ ដែល​មិន​មែន​ជា​ការ​ពិបាក​ចិត្ត​នោះ​ទេ ប៉ុន្តែ​ជា​ការ​រំភើប​នៅ​ពេល​ដែល​អ្នក​គាំទ្រ​នៅ​កម្ពុជា​ចូលចិត្ត និង​គាំទ្រ​​រូប​នាង​ខ្លាំង​បែប​នេះ។

សូម​ទស្សនា​វីដេអូ​ខាង​ក្រោម​នេះ ៖

She Cry? #JessieJ?

Posted by on Saturday, December 12, 2015

 

អត្ថបទដោយ ៖ ជលស័យ

  • អ្នក​គាំទ្រ​នៅ​​កម្ពុជា​ធ្វើ​ឲ្យ​ Jessie J យំ​នៅ​លើ​ឆាក​已关闭评论
  • 7 views
  • Hide Sidebar
    A+
Publish on:2016/05/09  Category:វីដេអូ
Tags: