រវល់​ជួយ​លើក​ផ្ទះ​បងប្អូន ផ្ទះ​ខ្លួនឯង​ភ្លើង​ឆេះ​ខ្ទេច

ខេត្តមណ្ឌលគិរី ៖ អគ្គី​ភ័យ​បាន​លេប​ត្របាក់​ផ្ទះ​ប្រជាពលរដ្ឋ​អស់​មួយ​ខ្នង កាលពី​ព្រលប់ ថ្ងៃ​ទី​៨ ខែឧសភា ឆ្នាំ​2016 ដោយ​មិនដឹង​មូលហេតុ​។ ហេតុ​ការ​ណ៏​នេះ​កើតឡើង​ន​ភូមិ​ថុ​ង​ប៉ុង ឃុំរ​យ៉ ស្រុក​កោះ​ញែក តែ​មិន​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​ឬ​របួស​ទេ​។ ម្ចាស់ផ្ទះ​កើតហេតុ​បាន​និយាយ​ថា ផ្ទះ​របស់​គាត់​មាន​ទំហំ​៩​ម៉ែត្រ គុណ​នឹង​១៣​ម៉ែត្រ ធ្វើ​ពី​ឈើ​ប្រក់ស​ង្ក័​សី ហើយ​មូលហេតុ​បណ្តាល​ឲ្យ​កើត​មាន​ភ្លើង​ឆេះ​ផ្ទះ​បែប​នេះ គាត់​មិន​បានដឹង​ទេ ព្រោះ​នៅ​ពេល​មាន​ភ្លើង​ឆេះ គាត់​នឹង​គ្រួ​សារបាន​ទៅ​ជួយ​លើក​ផ្ទះ​បងប្អូន នៅ​ចុង​ភូមិ​ទាំងអស់​គ្នា ទើប​ភ្លើង​ឆេះ​ផ្ទះ​របស់​ពួក​គាត់​អស់រលីង ដោយ​មិនដឹង​ជា​បង្ក​មក​ពី​អី្វ​ឡើយ​។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ខាងលើ​មានឈ្មោះ គ្រី​ន សំណាង មាន​ប្រ​ព​ន្ឋ​ឈ្មោះ សំ សុ​ភ័​ណ និង​មានកូន​ប្រុស​ស្រី​បី​នាក់​ក្នុង​បន្ទុក​។ សមត្ថកិច្ច​បន្ត​ថា ករណី​ខាងលើ​នេះ​អាច​បណ្តាល​មក​ពី​ភ្លើង​រាល​ពី​ចង្ក្រាន​ដាំបាយ ព្រោះ​មុន​ពេល​ទៅ​ជួយ​លើក​ផ្ទះ​បងប្អូន​គាត់ ប្រហែលជា​ភ្លេច​ពន្លត់ភ្លើង​ចង្ក្រាន​ទើប​ធ្វើ​ឲ្យ​មាន​គ្រោះ​អកុសល​បែប​នេះ​។ លោក ឆាន សុ​គិ​ន មេ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាលរ​យ៉ បាន​និយាយ​ថា​ករណី​ភ្លើង​ឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​ខាងលើ​នេះ​កម្លាំង​របស់​លោក​មិន​អាច​ជួយ​បាន ពីព្រោះ​នៅ​ចំណុច​នោះ​កំពុង​តែ​ខ្វះខាត​ទឹក ហើយ​នៅ​អធិការដ្ឋាន​ស្រុក​កោះ​ញែក​ពុំ​ទាន់​មាន​ឡានទឹក​ដើម្បី​ពន្ធ​ត់​អគ្គី​ភ័យ​នៅឡើយ​នោះ​ទេ​លោក​បន្ត​ទៀត​ថា លោក​សូម​អំពាវនាវ​ជំនួស ប្រជាពលរដ្ឋ​រង​គ្រោះ ដល់​សាខា​កាកបាទក្រហម​ខេត្ត​និង​សប្បុរសជន​មេត្តា​ជួយ​ជន​រង​គ្រោះ​ខាងលើ​នេះ​ផង​៕