សុបិន​ក្លាយ​ជា​ការ​ពិត​នៃ​បុរស​ម្នាក់​ដែល​មិន​គួរ​ឲ្យ​ជឿ​

ពិត​ណាស់​មនុស្ស​ម្នាក់ៗ​តែង​តែ​មាន​បំណង​ប្រាថ្នា​ ក្ដី​​រំពឹង​ទុក ​និង​ក្ដី​សុបិន​រៀងៗ​ខ្លួន​មិន​ខាន​។ហើយ​ដើម្បី​សម្រេច​សុបិន​យើង​ត្រូវ​ខិត​ខំ​អោយ​អស់​ពី​សមត្ថភាព​របស់​ខ្លួន​ដើម្បី​ឈោង​ចាប់​ឲ្យ​បាន​ក្លាយ​ជា​ការ​ពិត​។ដោយ​ហេតុ​តែ​ក្ដី​សុបិន​នេះ​បាន​ជំរុញ​ឲ្យ​បុរស​ម្នាក់​បាន​ទទួល​ជោគ​ជ័យ​ដូច​អ្វី​ដែល​គាត់​រំពឹង​ទុក​មែន​។

លោក​Asmelash Zeferu ​ដែល​រស់​នៅ​ក្នុង​ទី​ក្រុង​ Sendafa​នៃ​ប្រទេស​អេត្យូពី​ដែល​តែង​តែ​មាន​សុបិន​ចង់​មាន​យន្ត​ហោះ​ផ្ទាល់​ខ្លួន​ព្រោះ​គាត់​ចង់​ធ្វើ​ការ​ហោះ​ហើរ​ដើម្បី​មើល​ទិដ្ឋភាព​ពី​ខាងលើ​នៃ​ក្រុង​ដែល​គាត់​រស់​នៅ​។គាត់​បាន​ចាប់​ផ្ដើម​ធ្វើ​ការ​កសាង​យន្ត​ហោះ​នេះ​នៅ​ក្នុង​ខែ​តុលា​ឆ្នាំ​ 2013​ មក​ដល់​ពេល​នេះ​គាត់​បាន​ចំណាយ​ពេល​អស់​ត្រឹម​តែ​1​ឆ្នាំ​និង​ 7 ​ខែ​ប៉ុណ្ណោះ​។​ដោយ​គាត់​បាន​កែ​ច្នៃ​សាង​សង់​យន្ត​ហោះ​នេះ​ដោយ​ប្រើ​ឈើ​, ដែក​និង​អាលុយមីញ៉ូម​។

ហើយ​លទ្ធភាព​នៃុ​​យន្ត​ហោះ​របស់​គាត់​អាច​ហោះ​ហើរ​បាន​រយៈ​ 3000​ ហ្វីត​និង​មាន​សមត្ថភាព​នៃ​ការ​រត់​ហោះ​បាន​ 182 ​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​។​ហើយ​គាត់​បាន​យក​ថ្ងៃ​ទី​ 11​ ខែ​មិថុនា​ឆ្នាំ​ 2015​ដែល​ទើប​តែ​កន្លង​ផុត​នេះ​ធ្វើ​ការ​តេស្ត​លើក​ដំបូង​របស់​គាត់​ ។ទី​បំផុត​ការ​ខិត​ខំ​របស់​គាត់​មិន​មែន​ជា​សុបិន​ទៀត​ទេ​ព្រោះ​ឥឡូវ​វា​បាន​ក្លាយ​ជា​ការ​ពិត​ហើយ​សម្រាប់​រូប​គាត់​នា​ពេល​នេះ​។

ប្រភព ៖ អត្ថបទដោយ ៖ Samrach


  • សុបិន​ក្លាយ​ជា​ការ​ពិត​នៃ​បុរស​ម្នាក់​ដែល​មិន​គួរ​ឲ្យ​ជឿ​已关闭评论
  • 7 views
  • Hide Sidebar
    A+
Publish on:2016/05/09  Category:ជីវិតនិងសង្គម
Tags: