ស្គាល់​អតីត​អ្នក​ប្រដាល់​កំពូល​ឌឺ​ ប៉ុន្តែ​ពូកែ​តិចនិច​រូប​នេះ​ដែរ​ឬទេ?

ប្រិយមិត្ត​មួយ​ចំនួន​ប្រាកដ​ជា​ធ្លាប់​បាន​ទស្សនា​វីដេអូ​នៃ​ការ​ប្រកួត​ខ្លះ​របស់​គាត់​រួច​មក​ហើយ ហើយ​អ្វី​ដែល​ធ្វើ​អ្នក​គ្រប់​គ្នា​ចាប់​អារម្មណ៍​នោះ​គឺ​បច្ចេកទេស​វាយ​ ​គេច​ ដ៏​ស្ទាត់​ជំនាញ និង​កាយ​វិការ​ឌឺ​ដង់​​ដាក់​ដៃ​គូ​ប្រកួត​របស់​គាត់​ ប៉ុន្តែ​មាន​ដឹង​ថា​គាត់​ជា​នរណា​ទេ ?

អតីត​ស្ដេច​ប្រដាល់​កំពូល​ឌឺ​ម្នាក់​នេះ​មាន​ឈ្មោះ​ថា​ Naseem Hamed ដែល​មនុស្ស​ជា​ច្រើន​បាន​ហៅ​គាត់​ថា ព្រះ​អង្គម្ចាស់ Naseem (Prince Naseem) គាត់​បាន​កើត​នៅ​ថ្ងៃ​ទី ១២ ខែ​កុម្ភៈ​ ឆ្នាំ ១៩៧៤ ។ Prince Naseem ​ជា​អតីត​​កីឡា​ករ​ប្រដាល់​អាជីព​ម្នាក់​របស់​អង់គ្លេស​ ក្នុង​ក្រប​ខណ្ឌ​ WBO, WBC, IBF, IBO, ជើង​ឯក​ទម្ងន់​មធ្យម, និង​ ជើង​ឯក​ទម្ងន់​ស្រាល​របស់​អ៊ឺរ៉ុប។

ស្គាល់​អតីត​អ្នក​ប្រដាល់​កំពូល​ឌឺ​ ប៉ុន្តែ​ពូកែ​តិចនិច​រូប​នេះ​ដែរ​ឬទេ?

គាត់​បាន​សាង​ភាព​ល្បី​ល្បាញ​តាម​រយៈ​តិចនិក​វាយ​​បក​សត្រូវ​ និង​តិចនិក​គេច​ចេញ​ពី​ការ​វាយ​សម្រុក​របស់​សត្រូវ។ ភាព​លេច​ធ្លោ​មួយ​ទៀត​ដែល​ធ្វើ​ឲ្យ​គេ​ចាប់​អារម្មណ៍​គាត់​កាន់​តែ​ខ្លាំង​គឺ​ភាព​ឌឺ​ដង​ និង​កាយ​វិការ​ប្លែកៗ​របស់​គាត់ ​រហូត​ដល់​គាត់​ត្រូវ​បាន​​គេ​ដាក់​រហ័ស​នាម​​ថា​ព្រះ​អង្គម្ចាស់​។

​​ក្នុង​ការ​ប្រកួត​ចំនួន​ ៣៧ ដង​គាត់​បាន​​យក​ឈ្នះ​ចំនួន ៣៦ ដង​ ចាញ់​តែ​ម្ដង​ប៉ុណ្ណោះ​គឺ​ក្រោម​ស្នាដៃ​កីឡា​ករ​ សញ្ជាតិ​ម៉ិកស៊ីកូ Marco Antonio Barrera កាល​ពី​ថ្ងៃ​ទី ៧ ខែ​មេសា ឆ្នាំ ២០០១ ក្នុង​ក្រប​ខណ្ឌ​ជើង​ឯក​ទម្ងន់​មធ្យម​ក្នុង​ប្រទេស​អង់គ្លេស។ ហើយ​​ថ្ងៃ​ទី ១៨ ខេ​ឧសភា ឆ្នាំ ២០០២ គឺ​ជា​ការ​ប្រកួត​ចុង​ក្រោយ​បំផុត​របស់​លោក។

ស្គាល់​អតីត​អ្នក​ប្រដាល់​កំពូល​ឌឺ​ ប៉ុន្តែ​ពូកែ​តិចនិច​រូប​នេះ​ដែរ​ឬទេ?

ហើយ​សព្វ​ថ្ងៃ​នេះ​គាត់​គឺ​ជា​អ្នក​ជំនួញ​ម្នាក់​ ដោយ​គាត់​គឺ​ជា​សហស្ថាបនិក​នៃ​ក្រុមហ៊ុន Prince Promotion ដែល​​មាន​ការិយាល័យ​នៅ​ក្នុង​ទីក្រុងឡុងដ៍ , ឌូបៃ និង Los Angeles។ លោក​ក៏​បាន​វិនិយោគ​នៅ​ក្នុង​ការ​បណ្ដាក់​ទុន​ពាណិជ្ជកម្ម​ជា​ច្រើន​នៅ​ក្នុង​ប្រទេស​អង់គ្លេស, អឺរ៉ុបនិង​នៅ​មជ្ឈឹបូពា៍​ផង​ដែរ។ កាល​ពី​ឆ្នាំ ២០១៥ កន្លង​ទៅ​នេះ​​ឈ្មោះ​របស់​គាត់​ត្រូវ​បាន​គេ​​បញ្ចូល​​ទៅ​ក្នុង​​ International Boxing Hall Of Fame (សាល​កិត្តិយស​នៃ​កីឡា​ប្រដាល់​អន្តរជាតិ) ៕

ប្រែសម្រួល ៖ ជលស័យ
ឯកសារយោង ៖


  • ស្គាល់​អតីត​អ្នក​ប្រដាល់​កំពូល​ឌឺ​ ប៉ុន្តែ​ពូកែ​តិចនិច​រូប​នេះ​ដែរ​ឬទេ?已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/05/09  Category:ជីវិតនិងសង្គម
Tags: