អគ្គិភ័យ​ឆេះ​បន្ទប់​ជួល​បណ្ដាលឲ្យ​នារី​ម្នាក់​ភ័យ​សន្លប់​ស្ដូកស្ដឹង

អគ្គិភ័យ​ឆេះ​បន្ទប់​ជួល​បណ្ដាលឲ្យ​នារី​ម្នាក់​ភ័យ​សន្លប់​ស្ដូកស្ដឹង

ភ្នំពេញ ​៖ ​អគ្គិភ័យ​មួយ​បាន​ឆាបឆេះ​បន្ទប់​ផ្ទះ​ជួល​ជាន់​ទី​២​ ដោយសារ​ការ​ដុត​ធូប​​​ធ្លាក់​កម្ទេច​លើ​ពូក ហើយ​បាន​ធ្វើ​ឲ្យ​ស្ត្រី​ម្នាក់​ភ័យ​ស្លន់ស្លោ​សន្លប់​ស្ដូកស្ដឹង​ត្រូវ​បាន​រថយន្ត​សង្គ្រោះ​របស់​ឯកជន​ដឹក​យក​ទៅ​ព្យាបាល​ភ្លាមៗ។

ហេតុការណ៍​នេះ​ ​បង្ក​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល​ឡើង​កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​យប់​ ថ្ងៃ​ទី​០៨​ ខែ​ឧសភា ​ឆ្នាំ​២០១៦ ​នៅ​តាម​បណ្ដោយ​ផ្លូវ​១០៣ ​កែង​ផ្លូវ​បេតុង​ ភូមិ​ទួល​សង្កែ​ សង្កាត់​ទួល​សង្កែ ខណ្ឌ​ឫស្សីកែវ។

តាម​ប្រភព​ព័ត៌មាន​ពីរ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា​ មុនពេល​កើតហេតុ​គេ​ឃើញ​ផ្សែង​ហុយ​​ចេញពី​បន្ទប់​ផ្ទះ​ជួល​មួយ ​ជាន់​ទី​២​ ហើយ​អ្នកជិតខាង​ក៏​រត់​ទៅ​រក​បំពង់​ពន្លត់​អគ្គិភ័យ​ រហូត​មាន​ការ​​​ផ្អើល​អស់​ផ្ទះ ​និង​បន្ទប់​ជួល​ប្រជាពលរដ្ឋ​នៅ​ជិតខាង​ នាំគ្នា​យក​ទុយោ​ទឹក​និង​បំពង់​ពន្លត់​អគ្គិភ័យ​ទៅ​បាញ់​ពន្លត់​រលត់​ទៅវិញ​នៅ​ម៉ោង​១០និង៥៥​នាទី​យប់។ បន្តិចក្រោយមក​រថយន្ត​ពន្លត់​អគ្គិភ័យ​បាន​មកដល់​ចំនួន​៤​គ្រឿង​បាន​បាញ់​បន្ថែម​អស់​ទឹក​មួយ​រថយន្ត។ អគ្គិភ័យ​នេះ​ គេ​សង្ស័យ​ថា ​មក​ពី​​ដុត​ធូប​កុងម៉ា​ ហើយ​ធ្លាក់​មក​លើ​កម្ទេច​ពូក​ក្រណាត់ ​ដែល​នៅ​ខាងក្រោម​ ក៏​បណ្ដាល​ឲ្យ​ឆាបឆេះ​ជា​អណ្ដាតភ្លើង​យ៉ាង​ខ្មួលខ្មាញ់​ឡើង​ទៅ​លើ​លាយឡំ​ផ្សែង​ពណ៌​ខ្មៅ​ផង​ដែរ។

ក្រោយពេល​កើតហេតុ​រួចរាល់​សមត្ថកិច្ច​បាន​ធ្វើ​ការណែនាំ​ពន្យល់​​​ឲ្យ​ចេះ​បង្ការ​ប្រុងប្រយ័ត្ន​ទប់ស្កាត់​កុំ​មាន​ភ្លើង​ឆាបឆេះ​កើត​ឡើង​បែបនេះ​ទៀត​ ព្រោះ​រដូវ​នេះ​ជា​រដូវក្ដៅ​ខ្លាំង​ណាស់​គ្រប់​ផ្ទះ​ត្រូវមាន​បំពង់​ពន្លត់​អគ្គិភ័យ​គ្រប់ៗ​ផ្ទះ​ជៀសវាង​កើតឡើង​ជាយថាហេតុ៕