នៅពេល​ដែល​អ្នកកក់សក់​ឲ្យ​ទារក តើ​គួរតែ​ប្រយ័ត្ន​ពីអ្វី​?

ទារក ​គឺ​ប្រៀប​ដូចជា​ក្រដាស​មួយ​សន្លឹក​អញ្ចឹង ព្រោះ​រាងកាយ​របស់គេ​គឺ​មាន​លក្ខណៈ​ទន់​ណាស់ ដែល​នៅពេល​ ដែល​ប៉ះ​ម្តងៗ​គឺ​ត្រូវតែ​ប្រយ័ត្ន​ខ្លាំង បើ​ពុំ​ដូច្នោះ​ទេ គេ​អាច​នឹង​របួស​គ្រប់ពេល​។ ដូចនេះ​តើ​នៅពេល​ដែល ​អ្នក​កក់សក់​ឲ្យ​ទារក អ្នក​គួរតែ​ប្រយ័ត្ន​ពី​ រឿង​អ្វី​ខ្លះ​ទៅ​?
នៅពេល​ដែល​អ្នកកក់សក់​ឲ្យ​ទារក តើ​គួរតែ​ប្រយ័ត្ន​ពីអ្វី​?
នៅ​មុនពេល​ដែល​អ្នក​ ក​ក់សក់​ឲ្យ​កូន អ្នក​ត្រូវ​តែ​យក​កែងដៃ ​អ្នក​សាកល្បង​សីតុណ្ហភាព​ នៃ​ទឹក​ជាមុនសិន ដោយ​សីតុណ្ហភាព​ នៃ​ទឹក​នោះ​មិន​ត្រូវ​ក្តៅ​ពេក ហើយក៏​មិន​ត្រូវ​ត្រជាក់​ពេក​ដែរ​។ ក្រោយពេល​ដែល​សាកល្បង​រួច អ្នក​អាច​យក​ដើម​ដៃ​ខាងឆ្វេង​ទប់ខ្លួន​កូន​ឲ្យ​ជាប់ រួច​យក​បាតដៃ​ឆ្វេង​ទប់​ក្បាល​កូន​ឲ្យ​នឹង ដោយ​ដាក់​ក្បាល​កូន​រាង​ចុះ​បន្តិច ហើយ​ជើង​រាង​ឡើងលើ​បន្តិច ដោយ​មុខ​អ្នកនឹង​កូន​គឺ​ត្រូវតែ​ទល់​គ្នា​។ បន្ទាប់​មក​អ្នក​អាច​យក​មេដៃ និង​ចង្អុលដៃ​ខាងឆ្វេង​ទប់​ត្រចៀក​សងខាង​របស់​កូន ដើម្បី​ការពារ​កុំឲ្យ​ទឹកចូល​។

ក្រោយពេល​ដែល​អ្នក​រៀបចំ​រួចរាល់​ហើយ អ្នក​អាច​យក​ដៃស្តាំ​អ្នក​ធ្វើឲ្យ​ក្បាល​កូនសើម ហើយ​អ្នក​អាច​យក​សាប៊ូកក់សក់​បន្តិច​ញី​លើស​ក់កូន ដោយ​ញី​ឲ្យ​សព្វ រួច​លាង​ចេញ​ជា​ការ​ស្រេច ដោយ​មិន​ត្រូវ​កក់​យូរ​ពេក​ទេ​។ អ្នក​មិន​ត្រូវ​កក់សក់​ឲ្យ​កូន​ក្រោយ​ពេល​គេ​ទើបតែ​ញ៉ាំ​អាហារ​ហើយ​នោះ​ទេ ម្យ៉ាងទៀត​អ្នក​អាច ​មួយ​ថ្ងៃ​កក់​ឲ្យ​កូន​ម្តង ឬ​ពីរ​ថ្ងៃ​កក់​ម្តង​ក៏​បាន​ដែរ​៕

ប្រភព៖ iknow

អ្នកនឹងចូលចិត្ត

  • នៅពេល​ដែល​អ្នកកក់សក់​ឲ្យ​ទារក តើ​គួរតែ​ប្រយ័ត្ន​ពីអ្វី​?已关闭评论
  • 10 views
  • Hide Sidebar
    A+
Publish on:2016/05/09  Category:សុខភាព
Tags: