តើ​បន្លែ​អ្វី​ដែល​ជំនួយ​ដល់​ក្រពះ​អ្នក​?

សុខភាព៖ នៅពេល​ដែល​អ្នក​មាន​ក្រពះ​មិនល្អ អ្នក​គួរតែ​រក​បន្លែ​មួយចំនួន​មក​ចម្អិន​ញ៉ាំ​ទើប​វា​អាច​ជួយ​រក្សា​ក្រពះ​អ្នក​ឲ្យមាន​សុខភាព​ល្អ​។ ដូចនេះ​ខាងក្រោម​នេះ​ យើងខ្ញុំ​នឹង​បង្ហាញ​ប្រាប់​អ្នក​ពី​បន្លែ​មួយចំនួន​ដែល​អ្នក​អាច​ជ្រើសរើស​យក​មក​បរិភោគ​បាន​។ តើ​មាន​អ្វី​ខ្លះ​ទៅ​?

ការ៉ុត​
នៅពេល​ដែល​អ្នក​ញ៉ាំ​ការ៉ុត វា​នឹង​ជួយ​ធ្វើឲ្យ​ភ្នែក​អ្នក​ភ្លឺ ជួយ​បង្កើន​ប្រព័ន្ធ​ការពារ​រាងកាយ​អ្នក​ឲ្យ​កាន់តែ​រឹងមាំ ចំណែក​អ្នក​ដែល​មាន​ជំងឺ
​រលាក​ក្រពះ ឬហើម​ក្រពះ អ្នក​អាច​ញ៉ាំ​ទឹក​ការ៉ុតដោយ​យក​ការ៉ុត​ទៅ​កិនដោយ​អ្នក​អាច​ញ៉ាំ​នៅ​ព្រឹក​មួយ​កែវនិង​ល្ងាច​មួយ​កែវ​ ប៉ុន្តែ​មុន​
នឹង​អ្នក​ញ៉ាំ អ្នក​អាចពិគ្រោះ​ជាមួយ​គ្រូពេទ្យ​សិន​។​

ផ្លែ​ល្ពៅ​
​នៅក្រោយពេល​ដែល​អ្នក​ញ៉ាំ​ផ្លែ​ល្ពៅ​នេះហើយ វា​នឹង​ជួយ​បង្កើន​សម្រស់​អ្នកជួយ​ស្រូប​យក​ជាតិពុល និង​បញ្ចេញ​វា​ចេញមកក្រៅ ម្យ៉ាងទៀត​វា​ក៏​អាច​ជួយ​ការពារ​ក្រពះ​អ្នក​ឲ្យមាន​សុខភាព​ល្អ​ដូច​គ្នា​។​

ដំឡូង​ផ្អែម​
​ដំឡូង​ផ្អែម​នេះ​មិន​ត្រឹមតែ​អាច​ជួយ​ការពារ​ក្រពះ​អ្នក​ទេ ថែម​ទាំង​អាច​ជួយ​សម្អាត​ពោះវៀននិង​ក្រពះ​អ្នក​ទៀតផង ធ្វើឲ្យ​វា​ដំណើរការល្អ ប៉ុន្តែ​ចំពោះ​អ្នក​ដែល​មាន​ជំងឺ​ទឹកនោម​ផ្អែម​មិន​អាច​ញ៉ាំ​បានឡើយ ដោយសារ​តែ​វា​មាន​ជាតិ​ស្ករ​ខ្ពស់​៕

ប្រភព៖ iknow

  • តើ​បន្លែ​អ្វី​ដែល​ជំនួយ​ដល់​ក្រពះ​អ្នក​?已关闭评论
  • 8 views
  • Hide Sidebar
    A+
Publish on:2016/05/09  Category:សុខភាព
Tags: