អ្នក​ថត​រូប​ម្នាក់​នេះ​បាន​បង្ហាញ​ការ​តុបតែង​មុខ​របស់​នាង​ជា​មួយ​នឹង​ភ្នែក​របស់​សត្វ​ផ្សេងៗ​ជាច្រើន

នៅ​ក្នុង​អាល់ប៊ុម​ចុង​ក្រោយ​បំផុត​របស់​នាង​មាន​ឈ្មោះ​ថា Animeyed អ្នក​ថត​រូប​ជន​ជាតិ​ហុងគ្រី​អ្នក​នាង Flóra Borsi បាន​ជ្រើសរើស​វិធីសាស្ត្រ​ថ្មី​ដែល​ពុំ​ធ្លាប់​មាន​ដើម្បី​ថត​ជា​មួយ​សត្វ។

អ្នក​ថត​រូប​ម្នាក់​នេះ​បាន​បង្ហាញ​ការ​តុបតែង​មុខ​របស់​នាង​ជា​មួយ​នឹង​ភ្នែក​របស់​សត្វ​ផ្សេងៗ​ជាច្រើន

Borsi បាន​ដាក់​សត្វ​នានា​នៅ​លើ​ផ្នែក​នៃ​ផ្ទៃ​មុខ​របស់​នាង​អោយ​ត្រួត​ស៊ី​គ្នា​ជាមួយ​​ភ្នែក​របស់​នាង​ធ្វើ​យ៉ាង​ណា​អោយ​មើល​ឃើញ​ទៅ​បែប​ធម្មជាតិ។

អ្នក​ថត​រូប​ម្នាក់​នេះ​បាន​បង្ហាញ​ការ​តុបតែង​មុខ​របស់​នាង​ជា​មួយ​នឹង​ភ្នែក​របស់​សត្វ​ផ្សេងៗ​ជាច្រើន

នាង​ក៏​បង្ហាញ​ពី​ការ​តុប​តែង​មុខ​យ៉ាង​ជំនាញ ហើយ​ធ្វើ​​យ៉ាង​ណា​អោយ​រូប​សត្វ​និង​ផ្ទៃ​មុខ​របស់​នាង​ស៊ី​គ្នា​។ ក្រៅ​ពី​ការ​​ងារ​ជា​​ជាង​ថត​រូប​ និង​អ្នក​តុបតែង​មុខ​សម្រាប់​ការ​ថតរូប​ដែល​មាន​តែ​មួយ នាង​ក៏​ធ្វើ​ជា​អ្នក​បង្ហាញ​ម៉ូត​ដោយ​ខ្លួន​នាង​ផង​ដែរ

អ្នក​ថត​រូប​ម្នាក់​នេះ​បាន​បង្ហាញ​ការ​តុបតែង​មុខ​របស់​នាង​ជា​មួយ​នឹង​ភ្នែក​របស់​សត្វ​ផ្សេងៗ​ជាច្រើន

“ការ​ដែល​ខ្ញុំ​យក​ខ្លួន​ឯង​ជា​អ្នក​បង្ហាញ​ម៉ូត វា​ធ្វើ​អោយ​ខ្ញុំ​មាន​ភាព​ងាយ​ស្រួល​ដើម្បី​បង្ហាញ​ពី​គំនិត​និង​ភាព​ច្នៃ​ប្រឌិត​របស់​ខ្ញុំ បើ​ទោះ​បី​ជា​ខ្ញុំ​ត្រូវ​ធ្វើ​ការ​ដល់​ម៉ោង​២​ព្រឹក​ក៏​ដោយ” នាង​បាន​ប្រាប់​ក្នុង​កិច្ច​សម្ភាស​មួយ។ “​ខ្ញុំ​អាច​មើល​ដឹង​ពី​គំនិត​របស់​ខ្ញុំ​យ៉ាង​មាន​ប្រសិទ្ធភាព​ជាង ហើយ​ប្រតិបត្តិ​វា​បាន​ត្រឹម​ត្រូវ។”

ហើយ​នាង​ក៏​ប្រតិបត្តិ​តាម​គំនិត​របស់​នាង​​

អ្នក​ថត​រូប​ម្នាក់​នេះ​បាន​បង្ហាញ​ការ​តុបតែង​មុខ​របស់​នាង​ជា​មួយ​នឹង​ភ្នែក​របស់​សត្វ​ផ្សេងៗ​ជាច្រើន

វា​ពិបាក​ក្នុង​ការ​ជឿ​ថា​នាង​ពិត​ជា​អាច​ធ្វើ​ជា​រូបភាព​បែប​នោះ​បាន តែ​វា​ជា​ភាព​អស្ចារ្យ​នៃ​ការ​តុបតែង​របស់​នាង​ព្រម​ទាំង​ការ​កាត់​ត​រូប​ភាព

អ្នក​ថត​រូប​ម្នាក់​នេះ​បាន​បង្ហាញ​ការ​តុបតែង​មុខ​របស់​នាង​ជា​មួយ​នឹង​ភ្នែក​របស់​សត្វ​ផ្សេងៗ​ជាច្រើន

ជា​ការ​ពិត​ណាស់​ អ្នក​ត្រូវ​តែ​មាន​ជំនាញ​ដ៏​មិន​គួរ​អោយ​ជឿ​ដើម្បី​សម្រេច​បាន​រូប​ភាព​ដ៏​អស្ចារ្យ​ទាំង​នេះ។

សម្រាប់​គោល​បំណង​របស់​នាង សិល្បករ​ជនជាតិ​ហុងគ្រី​រូប​នេះ​គ្រាន់​តែ​ចង់​ឃើញ​មនុស្ស​គ្រប់​រូប​ព្យាយាម​មើល​ខ្សែ​ជីវិត​តាម​របស់​កែវ​ភ្នែក​របស់​សត្វ​មុន​ពេល​ធ្វើ​អ្វី​មួយ​ដែល​អាច​អាច​ធ្វើ​អោយ​ពិភព​លោក​ទាំង​មូល​រលាយ

អ្នក​ថត​រូប​ម្នាក់​នេះ​បាន​បង្ហាញ​ការ​តុបតែង​មុខ​របស់​នាង​ជា​មួយ​នឹង​ភ្នែក​របស់​សត្វ​ផ្សេងៗ​ជាច្រើន

ចូរ​ធ្វើ​អោយ​ប្រាកដ​ថា​​អ្នក​នឹង​ពិនិត្យ​មើល​ស្នាដៃ​របស់​នាង​តាម​រយៈ​ទំព័រ​វេបសាយ​របស់​នាង

ប្រភពៈ
ដោយៈ Gemini Fleta


  • អ្នក​ថត​រូប​ម្នាក់​នេះ​បាន​បង្ហាញ​ការ​តុបតែង​មុខ​របស់​នាង​ជា​មួយ​នឹង​ភ្នែក​របស់​សត្វ​ផ្សេងៗ​ជាច្រើន已关闭评论
  • 7 views
  • Hide Sidebar
    A+
Publish on:2016/05/09  Category:កំសាន្ត
Tags: