Ronaldo និយាយ​ថា​ខ្លួន​យល់​ពី​គោល​បំណង​ដែល​ Messi មិន​ស៊ុត​ប៉េណាល់​ទី​ខ្លួន​ឯង​

យើង​ឃើញ​ថា​កាល​ពី​ថ្ងៃ​ចន្ទ​កន្លង​ទៅ​កីឡាករ​ Lionel Messi បាន​ធ្វើ​ឲ្យ​អ្នក​ស្នេហា​វិស័យ​បាល់​ទាត់​មាន​ភាព​ភ្ញាក់​ផ្អើល​ជា​ខ្លាំង​ក្រោយ​ពី​រូប​គេ​ទទួល​បាន​ឱកាស​ស៊ុត​ប៉េណាល់​ទី​តែ​គេ​មិន​ស៊ុត​សំដៅ​ទី​បែរ​ជា​បញ្ជូន​ឲ្យ​ Luis Suarez ស៊ុត​ទៅ​វិញ​ ដែល​ធ្វើ​ឲ្យ​ Suarez សម្រេច​ Hat-trick ក្នុង​ការ​ប្រកួត​នោះ​ ។

យ៉ាង​ណា​ទាក់​ទិន​នឹង​បញ្ហា​នេះ​កីឡាករ​ Cristiano Ronald ក៏​បាន​បង្ហើប​ប្រាប់​ទៅ​ទស្សនាវដ្ដី​ Sport ថា​ « ខ្ញុំ​ដឹង​ថា​ហេតុអ្វី​បាន​ជា​ Messi ធ្វើ​បែប​នេះ​ ខ្ញុំ​សូម​មិន​អធិប្បាយ​លំអិត​អំពី​រឿង​នេះ​ ។ ខ្ញុំ​ដឹង​ពី​អ្វី​ដែល​អ្នក​កំពុង​គិត​ (សំដៅ​ដល់​ Messi ) » ។

យ៉ាង​ណា​តាម​សម្ដី​ប៉ុន្មាន​ម៉ាត់​របស់​ Ronaldo គេ​អាច​សន្និដ្ឋាន​ដឹង​ពី​អ្វី​គាត់​ចង់​និយាយ​គឺ​សំដៅ​ទៅ​ដល់​ពាន​រង្វាន់​ Pichichi ( ពាន​កីឡាករ​ដែល​ស៊ុត​បញ្ចូល​ទី​ច្រើន​បំផុត​ប្រចាំ​រដូវ​កាល​​ក្នុង​ក្រប​ខណ្ឌ​ La Liga ) ព្រោះ​គេ​ឃើញ​ថា​ក្រោយ​ការ​បញ្ជូន​មួយ​គ្រាប់​របស់​ Messi បាន​ធ្វើ​ឲ្យ​ Suarez កើន​គ្រាប់​បាល់​ដល់​ទៅ​២៣​គ្រាប់​ដែល​លើស​ Ronaldo ដែល​មាន​ត្រឹម​២១​គ្រាប់​ ។

ហើយ​យើង​ឃើញ​ថា​សម្រាប់​ Messi បច្ចុប្បន្ន​គេ​មាន​ត្រឹម​តែ​១៣​គ្រាប់​ប៉ុណ្ណោះ​ព្រោះ​គេ​ខក​ខាន​ចូល​រួម​ប្រកួត​អស់​រយៈ​ពេល​ប្រមាណ​ជា​២​ខែ​ដោយ​សារ​តែ​បញ្ហា​របួស​ ។ ដូចនេះ​មាន​ក្នុង​ន័យ​របស់​ Ronaldo គេ​ជឿ​ថា​ Messi មាន​បំណង​ជួយ​ Suarez ឲ្យ​ក្លាយ​ជា​គូ​ប្រជែង​ដ៏​សំខាន់​ជាមួយ​ Ronaldo ជំនួស​គេ​ ( Messi )។

គួរ​បញ្ជាក់​ថា​ Messi និង​ Ronaldo សុទ្ធ​តែ​ធ្លាប់​ឈ្នះ​ពាន​ Pichichi នេះ​៣​ដង​ដូច​គ្នា​ដែល​ Messi បាន​ឈ្នះ​នៅ​រដូវ​កាល​ ( ២០០៩–១០, ២០១១–១២, ២០១២–១៣ ) ខណៈ​ Ronaldo ឈ្នះ​ពាន​នេះ​នៅ​រដូវ​កាល​ ( ២០១០-១១ , ២០១៣-១៤ , ២០១៤-១៥ ) ។

ប្រភព ៖ 
ប្រែសម្រួល ៖ វិចទ័រ


  • Ronaldo និយាយ​ថា​ខ្លួន​យល់​ពី​គោល​បំណង​ដែល​ Messi មិន​ស៊ុត​ប៉េណាល់​ទី​ខ្លួន​ឯង​已关闭评论
  • 9 views
  • Hide Sidebar
    A+
Publish on:2016/05/09  Category:បច្ចេកវិទ្យា
Tags: