ក្លឹប Chelsea ធ្វើ​បាន​យ៉ាង​ល្អ​ទោះ​មិន​ទាន់​មាន​គ្រូ​បង្វឹក​ថ្មី​ចូល​មក​ដឹកនាំ

​កាល​ពី​យប់​មិញ​ក្លឹប​តោ​ខៀវ​ Chelsea បាន​បង្ហាញ​ទម្រង់​លេង​យ៉ាង​ល្អ​របស់​ខ្លួន​ដោយ​បាន​យក​ឈ្នះ​ដោយ​លទ្ធផល​៣​ទល់​នឹង​១​លើ​ក្លឹប​ Sunderland ។

ដោយ​បើក​ឆាក​ក្នុង​តង់​ទី​១​ត្រឹម​នាទី​ទី​៥​ប៉ុណ្ណោះ​កីឡាករ​ Branislav Ivanovic បាន​តែត​បញ្ចូល​ទី​យ៉ាង​ល្អ​ជួយ​ឲ្យ​ Chelsea ធ្វើ​ការ​នាំ​មុខ​មុន​ ខណៈ​នៅ​នាទី​១៣​ កីឡាករ​ Pedro Rodriguez បាន​បន្ថែម​គ្រាប់​ទី​២​សម្រាប់​ Chelsea ។

ចូល​ដល់​តង់​ទី​២​នៅ​នាទី​ទី​៥០​កីឡាករ​ Oscar បាន​ស៊ុត​គ្រាប់​បាល់​ប៉េ​ណាល់​ទី​បាន​សម្រេច​ដែល​នោះ​ជា​គ្រាប់​ទី​៣​សម្រាប់​ក្រុម​ Chelsea ក្រោយ​ពី​កីឡាករ​មួយ​រូប​របស់​ Sunderland ធ្វើ​ឲ្យ​មាន​កំហុស​នៅ​តំបន់​គ្រោះ​ថ្នាក់​ ។ តែ​យ៉ាង​ណា​នៅ​៣​នាទី​បន្ទាប់​ពោល​គឺ​នាទី​៥៣​កីឡាករ​ Fabio Borini បាន​រក​គ្រាប់​បាល់​មួយ​គ្រាប់​ឲ្យ​ក្រុម​ Sunderland ផង​ដែរ​ ។

គួរ​បញ្ជាក់​ក្នុង​ប្រកួត​នេះ​​ក្លឹប​ Chelsea ឲ្យ​ជំនួយ​ការ​គ្រូ​បង្វឹក​គឺ​លោក​ Steve Holland ដឹកនាំ​បណ្ដោះ​អាសន្ន​ប៉ុណ្ណោះ​ ។ ខណៈ​ក្លឹប​ Chelsea នៅ​មិន​ទាន់​បាន​ធ្វើ​ការ​បង្ហាញ​ខ្លួន​គ្រូ​បង្វឹក​ថ្មី​ដែល​ត្រូវ​ជំនួស​លោក​ Jose Mourinho នៅ​ឡើយ​ទេ​ ។

អត្ថបទ ៖ វិចទ័រ


  • ក្លឹប Chelsea ធ្វើ​បាន​យ៉ាង​ល្អ​ទោះ​មិន​ទាន់​មាន​គ្រូ​បង្វឹក​ថ្មី​ចូល​មក​ដឹកនាំ已关闭评论
  • 10 views
  • Hide Sidebar
    A+
Publish on:2016/05/09  Category:បច្ចេកវិទ្យា
Tags: