អីយ៉ា​ Di Maria ស៊ុត​បាន​មួយ​គ្រាប់​ជួយ​ PSG ឈ្នះ​យប់​មិញ​

កាល​ពី​យប់​ក្នុង​ការ​ប្រកួត​សប្ដាហ៍​ទី​១២​នៃ​ក្រប​ខណ្ឌ​ Ligue1 នៃ​ប្រទេស​បារាំង​ក្លឹប​ Paris Saint Germain បាន​យក​ឈ្នះ​ដោយ​លទ្ធ​ផល​១​ទល់​នឹង​០​លើ​ក្លឹប​ Rennes ។

ដោយ​មួយ​គ្រាប់​ដ៏​សំខាន់​ដែល​ជួយ​ PSG ទទួល​ជ័យជំនះ​កាល​ពី​យប់​មិញ​គឺ​កើត​មាន​នៅ​នាទី​ទី​៧៥​ ដោយ​ការ​ស៊ុត​បញ្ចូល​ទី​ដោយ​កីឡាករ​ Angel Di Maria ក្រោយ​ពី​ការ​បញ្ជូន​យ៉ាង​ល្អ​ពី​កីឡាករ​ Lucas Moura ។ ហើយ​មួយ​គ្រាប់​នេះ​គឺ​ជា​គ្រាប់​ទី​៣​សម្រាប់​កីឡាករ​ Angel Di Maria ដែល​ស៊ុត​បញ្ចូល​ទី​ឲ្យ​ PSG ក្នុង​ការ​ប្រកួត​នៅ​ក្រប​ខណ្ឌ​ Ligue 1 នៅ​រដូវ​កាល​នេះ ។

គួរ​បញ្ជាក់​ថា​ក្រោយ​ជ័យជំនះ​យប់​មិញ​នេះ​ធ្វើ​ឲ្យ​ PSG បន្ត​ឈរ​កំពូល​តារាង​ហើយ​មាន​៣២​ពិន្ទុ​ដោយ​១២​ប្រកួត​កន្លង​ទៅ​ឈ្នះ​១០​ស្មើ​២​ នឹង​មិន​ទាន់​ស្គាល់​ពាក្យ​ថា​ចាញ់​នៅ​ឡើយ​ទេ​ ។

សូម​ទស្សនា​វីដែអូ​នៃ​ការ​ស៊ុត​បញ្ចូល​ទី​របស់​កីឡាករ​ Di Maria ទាំង​អស់​គ្នា​ ៖

អត្ថបទ ៖ វិចទ័រ


  • អីយ៉ា​ Di Maria ស៊ុត​បាន​មួយ​គ្រាប់​ជួយ​ PSG ឈ្នះ​យប់​មិញ​已关闭评论
  • 8 views
  • Hide Sidebar
    A+
Publish on:2016/05/09  Category:បច្ចេកវិទ្យា
Tags: