រថយន្តគាំងម៉ាស៊ីនពេលបើកបរ រេ​ចង្កូត​ក្រឡាប់ធ្លាក់ :ស្លាប់១,របួស៥នាក់

បន្ទាយមានជ័យ:

រថយន្តម៉ាកហ៊ីយ៉ាន់ដាយ​មួយគ្រឿងឡើងកំដៅហើយ បង្កពុះទឹកម៉ាស៊ីនបណ្តាលអោយគាំងហើយក៏រេចង្កូត​​ទាញធ្លាក់ផ្លូវជាតិបង្កក្រឡាប់ខ្លួនឯង​​កាលពី​ម៉ោង​៦ និង​៥​នាទី​ព្រឹកថ្ងៃទី​៩ ខែឧសភា ឆ្នាំ​២០១៦ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៦ ចន្លោះ​បង្គោល​ខ្សែភ្លើង​១០៨៥-១០៨៦ ស្ថិត​ក្នុងភូមិ​ឈ្នួ​រ ឃុំ​ឈ្នួ​រ​មាន​ជ័យ ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។
         លោកភ្លឹង វិចិត្រនាយផ្នែកនគរបាល​ចរាចរណ៍ស្រុក​ព្រះនេត្រព្រះ​បាន​ឲ្យ​ដឹង​ថា: រថយន្តនោះដឹកមនុស្សច្រើននាក់ ហើយក្រោយពេលបានក្រឡាប់បង្កគ្រោះថ្នាក់មនុស្ស​មាន: ១-​ឈ្មោះ ឡុ​ង សែន អ្នកបើកបរ​រថយន្ត​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ពណ៌​ខៀវ ពាក់​ស្លាក​លេខ បាត់ដំបង 3A-1182 រង​របួសធ្ងន់។​, ២-​ឈ្មោះ ឡុ​ង សន្តាន់ ភេទ​ប្រុស អាយុ​៦៣​ឆ្នាំ ស្លាប់​នៅ​នឹង​កន្លែង​កើតហេតុ​,។៣-​ឈ្មោះ ហេង ហាន ភេទ​ប្រុស រងរបួសស្រាល​, ៤-​ឈ្មោះ បិ​ន ចាន់​ដឿ​ន ភេទ​ប្រុស អាយុ​១៧​ឆ្នាំ​ រងរបួសធ្ងន់​, ៥-​ឈ្មោះ សល់ ស៊ី​ណេ​ត ភេទ​ប្រុស អាយុ​២០​ឆ្នាំ រងរបួសធ្ងន់ និង ៦-​ឈ្មោះ ជា គិ​ន​ឡាន់ ភេទ​ប្រុស រងរបួសស្រាល ។ ជន​រង​គ្រោះ​ទាំង​៦​នាក់​នៅ​ស្រុក​ប​វេ​ល ខេត្តបាត់ដំបង ។
    ជន​រង​គ្រោះ​ងរបួសបាន​ប្រាប់​សមត្ថកិច្ច​ថា: ពួកខ្លួនលឺសូរសំលេងម៉ាសីុនខុសធម្មតាក៏ប្រាប់អ្នករបើកបរ​រថយន្តឈប់សិន។តែម្ចាស់មិនទាន់ឈប់ផងរ៉េចង្កូតទាញធ្លាក់ផ្លូវជាតិក្នុង​ស្របទិស​ដៅ​ពី​លិចទៅ​កើត។
    ប៉ូលីសបានដឹកជន​រង​គ្រោះ​ទៅ​សង្គ្រោះ​បញ្ជូនកាន់ទៅមន្ទីរពេទ្យបង្អែកស្រុកព្រះនេត្រព្រះ។
     ចំណែកសាកសពម្នាក់ ត្រូវ​បាន​ប្រគល់​ជូន​ក្រុម​គ្រួសារ​យក​ទៅ​​ធ្វើបុណ្យ​តាម​ប្រពៃណី។
    តែទោះរថយន្តបង្កគ្រោះថ្នាក់រងគ្រោះខ្លួនឯង ក៏នគរបាលត្រូវអូសមកករក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រះនេត្រព្រះដែរព្រោះត្រូវដោះស្រាយនឹងរួមអ្នកដំណើរមិនមែនជាម្ចាស់រថយន្ត៕