អ្នកបើកបរងងុយមួយភាំង :រថយន្តកាមរីបើកធ្លាក់ផ្លូវ ទៅបុកដើមថ្កូវ បណ្តាលឲ្យរបួសធ្ងន់ស្រាល៤នាក់ និងស្លាប់ម្នាក់

បន្ទាយមានជ័យ:

ហេតុគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្តបាឡែនកាមរីមួយគ្រឿង បើករ៉េចង្កូចធ្លាក់ស្នាមភ្លោះទៅ និងដើមខ្ទមលាន់ដូចរន្ទះបណ្តាលឲ្យស្លាប់ម្នាក់ នៅនិងកន្លែង និងរបួសស្រាលធ្ងន់៤នាក់ទៀត នៅនិងកន្លែងនៅវេលាម៉ោង៨ព្រឹកថ្ងៃទី៨ខែឧសភាឆ្នាំ២០១៦ ស្ថិតនៅភូមិសូរិយាថ្មី ឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។
   មន្ត្រីមូលដ្ឋានអាវុធហត្ថម្នាក់បានឲ្យដឹងថា: មុនពេលកើតហេតុនោះមានរថយន្តម៉ាកកាមរីបាឡែន១គ្រឿង បានធ្វើដំណើរពីលិចទៅកើតដឹកមនុស្សពេញ លុះបើកមកដល់ចំនុចកើតហេតុបានរ៉េចង្កូត ធ្លាក់ផ្លូវទៅបុកដើមថ្កូវបណ្តាលឲ្យរបួសធ្ងន់ស្រាលចំនួន៤នាក់ ស្លាប់១នាក់នៅនិងកន្លែងតើកហេតុតែម្តង។
   មន្ត្រីអាវុធហត្ថនោះបានបញ្ជាក់ទៀតថា: ជនរងគ្រោះស្លាប់នឹងកន្លែងម្នាក់ឈ្មោះតាំង ប៊ុនហុក ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅស្រុកស្ទឹងសែន ខេត្តកំពង់ធំ។ឯជនរងគ្រោះរងរបួសមាន១-ឈ្មោះពៅ ភេទប្រុស អាយុ២៣ឆ្នាំរស់នៅស្រុកឯកភ្នំ ខេត្តបាត់ដំបងជាអ្នកបើករថយន្ត របួសធ្ងន់។ ទី២-ឈ្មោះវ៉ាន ណា ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅស្រុកស្ទឹងសែន ខេត្តកំពង់ធំរបួសធ្ងន់។ទី៣-ឈ្មោះ សុង ភេទប្រុស អាយុ២១ឆ្នាំ រស់នៅខេត្តបាត់ដំបង របួសស្រាល។ទី៤ឈ្មោះលឹម ស្រ៊ុន ភេទប្រុស អាយុ២២ឆ្នាំ រស់នៅស្រុកស្ទឹងសែន ខេត្តកំពង់ធំ របួសស្រាល។
មន្ត្រីអាវុធហត្ថនោះបានបញ្ជាក់ទៀតថា: មូលហេតុក្រឡាប់នោះមកពីអ្នកបើកបរងងុយដេក ចំណែកជនរងគ្រោះទាំង៤នាក់នោះ ត្រូវបានរថយន្តស្នងការដឹកបញ្ជូន ទៅមន្ទីរពេទ្យបង្អែកខេត្តមិត្តភាពកម្ពុជា ជប៉ុនមង្គលបូរីដើម្បីសង្គ្រោះ។
ឯសពវិញត្រូវបានសាច់ញាតិ យកទៅធ្វើបុណ្យ។ ចំពោះរថយន្តបង្កត្រូវនគរបាលយក ទៅរក្សាទុកនៅ អធិការដ្ឋាននគរបាលស្រុកអូរជ្រៅ ដើម្បីដោះស្រាយនៅពេលក្រោយ ៕