លោក ស ខេង៖ ការ​ចាប់​ខ្លួន​សកម្មជន​សិទ្ធិមនុស្ស​និង​ដីធ្លី​គឺ​ដើម្បី​សាកសួរ​និង​អប់រំ

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង រាយការណ៍​ទៅ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃ​ទី​៩ ឧសភា ថា ការឃាត់​ខ្លួន​សកម្មជន​សិទ្ធិមនុស្ស​ក្នុង​យុទ្ធនាការ «ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ» គឺ​ដើម្បី​ធ្វើ​ការ​សាកសួរ​ធ្វើ​កំណត់​ហេតុ អប់រំ ធ្វើ​កិច្ចសន្យា​បញ្ឈប់​សកម្មភាព​តវ៉ា និង​រក្សាទុក​ជា​ឯកសារ​សម្រាប់​បម្រើ​ដល់​ផ្លូវ​ច្បាប់​ទៅ​ថ្ងៃ​ក្រោយ។

ក្នុងលិខិត​ផ្ញើទៅកាន់លោក ហ៊ុន សែន ​លោក ស ខេង ហៅ​មនុស្ស​សកម្មជន​ការពារ​សិទ្ធិមនុស្ស និង​ដីធ្លី​ដែល​ត្រូវ​ឃាត់​ខ្លួន ថា ជា​មេក្លោង និង​ជា​អ្នក​រឹងរួស។

ទោះជាយ៉ាងណា ក្នុង​លិខិត​ទៅ​កាន់​លោក ហ៊ុន សែន លោក ស ខេង មិន​បាន​បញ្ជាក់​ពី​ការ​ឃាត់​ខ្លួន​បុគ្គលិក​អង្គការ​លីកាដូ​ជា​​​ជន​បរទេស​២​នាក់ ដែល​ត្រូវ​បញ្ជូន​ទៅ​នាយកដ្ឋាន​អន្តោប្រវេសន៍​ដើម្បី​សាកសួរ​​នោះ​ឡើយ។

កាល​ពី​ថ្ងៃ​ទី​៨ ឧសភា ក្រសួង​មហាផ្ទៃ ណែនាំ​ឲ្យ​អ្នក​រៀបចំ​យុទ្ធនាការ​នេះ ចៀសវាង​ធ្វើ​សកម្មភាព​ណា​មួយដែលរដ្ឋាភិបាលយល់ថា​ប៉ះពាល់​សន្តិភាព ស្ថិរភាព​នយោបាយ សណ្ដាប់ធ្នាប់​សាធារណៈ ហើយ​ព្រមាន​ចាត់​វិធានការ​ប្រសិន​បើ​ពួកគេនៅតែធ្វើសកម្មភាព

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។