ផឹក​ថ្នាំ​បំពុល​សត្វ​សម្លាប់​ខ្លួន​ រួច​ទូរស័ព្ទ​ប្រាប់​ម្ដាយ​មីង​ថា ​ខ្លួន​លា​សិន​ហើយ

ផឹក​ថ្នាំ​បំពុល​សត្វ​សម្លាប់​ខ្លួន​ រួច​ទូរស័ព្ទ​ប្រាប់​ម្ដាយ​មីង​ថា ​ខ្លួន​លា​សិន​ហើយ



កណ្ដាល​ ៖​ ក្មេង​ស្រី​អាយុ​១៦​ឆ្នាំ​ម្នាក់​បាន​បាត់​បង់ជីវិត​ ហើយ​ត្រូវ​បាន​គេ​អះអាង​ថា​ធ្វើ​អត្តឃាត​ដោយ​ផឹក​ថ្នាំ​បំពុល​សត្វ​ សង្ស័យ​ខឹង​ឪពុក​ម្តាយ​ស្ដីបន្ទោស។

ហេតុការណ៍​នេះ​កើតឡើង​នៅ​ថ្ងៃ​ទី​០៧ ​ខែ​ឧសភា ​ឆ្នាំ​២០១៦​ វេលា​ម៉ោង​២៤​និង​៥២​នាទី​នៅ​ចំណុច​លើ​ផ្ទះ​ ឈ្មោះ​អ៊ុំ ចក់ ​ស្ថិតក្នុង​ភូមិ​បឹង​គ្រំ​លើ​ ឃុំ​បឹង​គ្រំ ស្រុក​ល្វាឯម ខេត្ត​កណ្ដាល។

នគរបាល​ស្រុក​ល្វាឯម​បាន​ឲ្យ​ដឹង​ថា ​ជនរងគ្រោះ ឈ្មោះ មាន សុ​ធាន ភេទ​ស្រី អាយុ១៦​ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កម្មករ​រោងចក្រ មាន​ទីលំនៅ​បច្ចុប្បន្ន ភូមិ​បឹង​គ្រំ​លើ ឃុំ​បឹង​គ្រំ ស្រុក​ល្វាឯម ខេត្ត​កណ្ដាល។

សាក្សី​បាន​និយាយ​ថា​ មុន​ពេល​កើតហេតុ​ ជនរងគ្រោះ​ធ្វើ​ការ​រោងចក្រ​នៅ​ភ្នំពេញ ​ប៉ុន្តែ​ក្រោយមក​អាយុ​មិន​គ្រប់​ខាង​រោងចក្រ​មិន​ទទួល​ឲ្យ​ធ្វើការ​បន្ត​ទៀត​ លុះ​ថ្ងៃ​ទី​០៧ ​ខែ​ឧសភា ​ឆ្នាំ​២០២៦​ វេលា​ម៉ោង​១៧​ល្ងាច ​ជនរងគ្រោះ​ក៏​ត្រឡប់​មក​ដល់​ផ្ទះ​វិញ​ ​ហើយ​បាន​ដើរ​រក​ខ្ចី​អត្តសញ្ញាណប័ណ្ណ ​និង​សៀវភៅ​ស្នាក់នៅ​របស់​គេ​ ដែល​គ្រប់​អាយុ​ដើម្បី​កែច្នៃ​បំណង​ឲ្យ​បាន​ចូល​ធ្វើ​ការ​រោងចក្រ​វិញ។ តែ​ត្រូវ​ឪពុក​ម្ដាយ​ស្ដីបន្ទោស​មិន​ឲ្យ​ខ្ចី​របស់​គេ ​ជនរងគ្រោះ​ក៏បាន​ទៅ​ទិញ​ថ្នាំ​បំពុល​សត្វ​កណ្ដុរ​មក​ផឹក​ និង​ទូរស័ព្ទ​ប្រាប់​ម្ដាយ​មីង​ថា ​ខ្លួន​លា​សិន​ហើយ ម្តាយ​មីង​ក៏​ប្រាប់​ឪពុក​ម្ដាយ​បង្កើត​ហើយ​បាន​នាំគ្នា​ឡើង​ទៅ​មើល​ជនរងគ្រោះ​លើ​ផ្ទះ​ទើប​ដឹង​ថា ​ជនរងគ្រោះ​ផឹក​ថ្នាំ​ពុល​ក៏​យក​ទៅ​សង្គ្រោះ​នៅ​ពេទ្យ​គគីរ ​ស្រុក​កៀនស្វាយ​ តែ​គ្រូពេទ្យ​មិន​អាច​សង្គ្រោះ​បាន ជនរងគ្រោះ​បាន​ស្លាប់​តែ​ម្តង។

នគរបាល​ផ្នែក​ជំនាញ​បាន​ធ្វើការ​សន្និដ្ឋាន​ថា ​មូលហេតុ​ បើ​តាម​ការ​សន្និដ្ឋាន គឺ​ខឹង​នឹង​ឪពុក​ម្តាយ​រឿង​មិន​ឲ្យ​ខ្ចី​អត្តសញ្ញាណប័ណ្ណ​ និង​សៀវភៅ​គ្រួសារ​គេ កែ​អាយុ​ទៅ​ធ្វើការ​រោងចក្រ។

ករណី​នេះ ​សមត្ថកិច្ច ​អាជ្ញាធរ គ្រូពេទ្យ និង​ក្រុម​គ្រួសារ​សព​ បាន​ពិនិត្យ​ឃើញ​ថា ជនរងគ្រោះ​ពិតជា​បាន​ស្លាប់​ ដោយសារ​ផឹក​ថ្នាំ​ពុល​ស្លាប់​ពិតប្រាកដ​មែន។ ក្រោយ​ពិនិត្យ​រួច​បាន​ប្រគល់​​​សព​ជូន​ឪពុក​បង្កើត​ឈ្មោះ​អ៊ុំ ចក់ យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី៕

ផឹក​ថ្នាំ​បំពុល​សត្វ​សម្លាប់​ខ្លួន​ រួច​ទូរស័ព្ទ​ប្រាប់​ម្ដាយ​មីង​ថា ​ខ្លួន​លា​សិន​ហើយ

ផឹក​ថ្នាំ​បំពុល​សត្វ​សម្លាប់​ខ្លួន​ រួច​ទូរស័ព្ទ​ប្រាប់​ម្ដាយ​មីង​ថា ​ខ្លួន​លា​សិន​ហើយ