BIG BANG កំពុង​ឈរ​ជា​បេក្ខភាព​លេច​ធ្លោ​ដែល​អាច​នឹង​ឈ្នះ​ពាន​ដល់​ទៅ​៥​ក្នុង​កម្មវិធី​ MAMA 2015

ស្រប​ពេល​ដែល​កម្មវិធី​ប្រគល់​ពាន​រង្វាន់​សម្រាប់​តារា​ចម្រៀង​ឆ្នើម​ក្នុង​តំបន់​អាស៊ី​គឺ​ Mnet Asian Music Award 2015 ( MAMA 2015 ) ដែល​ជិត​មក​ដល់​ក្នុង​ពេល​ឆាប់​នេះ​ ឃើញ​ថា​តាម​តារាង​ចំណាត់​ថ្នាក់​នៃ​ការ​បោះ​ឆ្នោត​តាម​រយៈ​បណ្ដាញ​អ៊ីនធឺណិត​បាន​បង្ហាញ​ថា​ក្រុម​ចម្រៀង​កូរ៉េ​ដ៏​ល្បី​ BIG BANG កំពុង​ឈាន​មុខ​គេ​ដែល​អាច​នឹង​ឈ្នះ​ពាន​រង្វាន់​រហូត​ដល់​៥​ក្នុង​កម្មវិធី​ដ៏​ធំ​មួយ​នេះ​ ។

ដោយ​ពាន​រង្វាន់​ទាំង​៥​ដែល​ក្រុម BIG BANG កំពុង​ទទួល​ការ​សំឡេង​បោះ​ឆ្នោត​គាំទ្រ​ច្រើន​ជាង​គេ​គឺ​ ៖

– ពាន​រង្វាន់​ក្រុម​ចម្រៀង​បុរស​ល្អ​បំផុត​ Best Male Group គឺ​ក្រុម​ចម្រៀង​ BIG BANG ទទួល​សំឡេង​គាំទ្រ​៣៤.១%​ ខណៈ​តាម​ពី​ក្រោយ​ដោយ​ក្រុម​ចម្រៀង​ EXO ដែល​មាន​សំឡេង​គាំទ្រ​៣១.៩%

– ពាន​រង្វាន់​ Oupu Best Danc Performance Male Group បទ​ចម្រៀង​ដែល​មាន​ចំណង​ជើង​ថា​ Bang Bang Bang របស់​ក្រុម​ចម្រៀង​ BIG BANG ទទួល​បាន​សំឡេង​គាំទ្រ​៣៣.៧% ខណៈ​តាម​ពី​ក្រោយ​យ៉ាង​ប្រកៀក​ប្រកិត​ដោយ​បទ​ចម្រៀង​ Call Me Baby របស់​ក្រុម​ចម្រៀង​ EXO មាន​សំឡេង​គាំទ្រ​៣៣.៣% គឺ​ខុស​គ្នា​តែ​០.៤%​ប៉ុណ្ណោះ​

– ពាន​រង្វាន់​ HotelsCombined Best Music Video ដោយ​ MV ចម្រៀង​ Bae Bae របស់​ក្រុម​ BIG BANG ទទួល​បាន​សំឡេង​គាំ​ទ្រ​៣៥.៧% ហើយ​តាម​ពី​ក្រោយ​ដោយ​ MV ចម្រៀង​របស់​ក្រុម​ F(x) ដែល​មាន​ចំណង​ជើង​ថា​ 4 walls ដែល​មាន​សំឡេង​គាំទ្រ​៣១%

– ពាន​រង្វាន់​ UnionPay Artist Of The Year គឺ​ក្រុម​ចម្រៀង​ BIG BANG ទទួល​សំឡេង​គាំ​ទ្រ​៣១.១%​ ខណៈ​ក្រុម​ចម្រៀង​ EXO ដែល​តាម​ពី​ក្រោយ​មាន​សំឡេង​គាំទ្រ​២៨.៤%

– ពាន​រង្វាន់​ UnionPay Song Of The Year បទ​ចម្រៀង​ Bang Bang Bang របស់​ក្រុម​ BIG BANG ទទួល​បាន​សំឡេង​គាំទ្រ​៣២.៣% ហើយ​តាម​ពី​ក្រោយ​ដោយ​បទ​ចម្រៀង​ Call Me Baby របស់​ក្រុម​ EXO ទទួល​បាន​សំឡេង​គាំទ្រ​២៨.៩%

បើ​ទោះ​ជា​បច្ចុប្បន្ន​ BIG BANG កំពុង​តែ​មាន​ភាគ​រយ​ខ្ពស់​ដែល​អាច​ឈ្នះ​ពាន​ដល់​ទៅ​៥​ក្ដី​ប៉ុន្តែ​យ៉ាង​ណា​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​មួយ​នេះ​អាច​នឹង​ប្រែ​ប្រួល​ព្រោះ​នៅ​សល់​ប្រមាណ​ជា​១៧​ថ្ងៃ​ទើប​ដល់​ថ្ងៃ​ប្រកាស​ម្ចាស់​ពាន​ជា​ផ្លូវ​ការ​ ។

ប្រភព ៖ MAMA
អត្ថបទ ៖ វិចទ័រ


  • BIG BANG កំពុង​ឈរ​ជា​បេក្ខភាព​លេច​ធ្លោ​ដែល​អាច​នឹង​ឈ្នះ​ពាន​ដល់​ទៅ​៥​ក្នុង​កម្មវិធី​ MAMA 2015已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/05/09  Category:កំសាន្ត
Tags: