តោះ ! ​រៀន​ពី​វិធី Save ថ្ម​លើ​ iPhoneទាំង​អស់​គ្នា

ថ្ងៃនេះ​ Cambomag Team របស់​យើងខ្ញុំ​សូម​ណែនាំ​ពី​របៀប រក្សា​ថ្ម​បាន​យូរ​ក្នុង​ប្រព័ន្ធ​ប្រតិបត្តិការ​ iOS​ ទាំង​អស់គ្នា។
ដំបូង​អ្នក​ត្រូវ​ចូល​ទៅ​កាន់ Battery Usage ​ដើម្បី​ពិនិត្យ​មើល​កម្មវិធី​មួយ​ណា​ប្រើ​ថ្ម​ច្រើន​ជាង​គេ​នៅ​លើ​ប្រព័ន្ធ​ iOS របស់​អ្នក​ Setting > General > Usage > Battery Usage។

បន្ទាប់​មក​ត្រូវ​បិទ​កម្មវិធី​មួយ​ចំនួន​ដែល​មិន​ចាំបាច់​ប្រើ​ រឺ​ក៏​អ្នក​មិន​ត្រូវ​ការ​ប្រើ​ចូល​ទៅ​កាន់ Setting> General > Background App Refresh > Background App Refresh អ្នក​ត្រូវon off មាតិកា​​ទាំង​អស់​​កំពុង​ដំណើរ​ការ​លើ​ iOS គឺ​ជួយ រក្សា​ថ្ម​ទូរស័ព្ទ​អ្នក​បាន​មួយ​ផ្នែក។

បន្ទាប់​មក​អ្នក​ត្រូវ​ចូល​ទៅ​កាន់ Setting > General > Privacy> អ្នក​រក​ពាក្យ​ថា Location Services ដូច្នេះ​ប្រសិន​អ្នក​មិន​ចាំបាច់​ប្រើប្រាស់​អ្នក​គួរតែ​ Turn off Location Services ឫ​ក៏​បិទ Services មួយ​ណា​មិន​ចាំបាច់​ប្រើ។

បន្ទាប់មកSetting> General> Auto-Lock ជ្រើស​យក​ពាក្យ​ថា 1 Minute យ៉ាង​តិច​ណាស់​ដោយ​គេ​បាន​កំណាត់​ក្នុង​ប្រព័ន្ធiOS ជាស្រេច​ដើម្បី Auto-Lock ទូរស័ព្ទ​របស់​អ្នក​នៅ​ពេល​អ្នក​កំពុង​រវល់​ធ្វើ​អ្វី​មួយ។

ចូល​ទៅ​កាន់ Setting> iTune & App Store អ្នក​ស្វែង​រក​ពាក្យ​ថា​Automatic Downloads ដើម្បី​កំណត់​កម្មវិធី​មិន​ចាំបាច់​ទាញ​យក​ដោយ​ខ្លួនឯង​គួរ​តែ​បិទ​ដើម្បី​រក្សា​ថ្ម​អ្នក​បាន​មួយ​ផ្នែក។

សារៈ​សំខាន់​ចុងក្រោយ​បំផុត​នៅ​ពេល​ទូរស័ព្ទ​អ្នក​ជិត​អស់​ថ្ម​​ត្រូវ​ចូល​ទៅ​កាន់​ពាក្យ Setting > General > Accessibility > ស្វែង​រក​ពាក្យ Grayscale យកTurn on ដើម្បី​ផ្លាស់​ប្តូរ​ប្រព័ន្ធiOS របស់​ទៅ​ជា​សខ្មៅ ដើម្បី​ប្រើប្រាស់​បាន​យូរ​ជាង​មុន។ ឧទាហរណ៍ៈ ទូរស័ព្ទ​​អ្នក​សល់​ថ្ម​ត្រឹមតែ ២០ ភាគរយ​ប្រើ​បាន​២០ ​នាទី​ គឺ​អាច​ប្រើ​បាន ទៅ​ដល់​ ៣០ ឬ ៤០ នាទី អ្នក​គួរ​តែ​ផ្លាស់ប្ដូរ​ ព្រោះ​ប្រើ​បាន​យូ​ជាង​មុន​សំរាប់​ការ Call និង​ស្តាប់​ចម្រៀង​ជា​ដើម​ពេល​អ្នក​ទៅ​ឆ្ងាយ​ឫគ្មាន Power Bank ដុំ​សាក​ថ្ម។

អត្ថបទដោយៈ សូររីកា
ប្រភព៖​ Youtube


  • តោះ ! ​រៀន​ពី​វិធី Save ថ្ម​លើ​ iPhoneទាំង​អស់​គ្នា已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/05/09  Category:បច្ចេកវិទ្យា
Tags: