ក្មេង​ស្រី​អាយុ​ 5 ឆ្នាំ​ដ៏​គួរ​ឲ្យ​ស្រលាញ់​ម្នាក់​ធ្វើ​ឲ្យ​​កក្រើក​កម្មវិធី America’s Got Talent 2015

ក្មេង​ស្រី​តូច​ម្នាក់​ឈ្មោះ​ថា Heavenly Joy Jerkins មក​ពី​ ទីក្រុង Calabasas រដ្ឋ California សហរដ្ឋអាមេរិច​ ដែល​មាន​អាយុ​ត្រឹម​តែ 5 ប៉ុណ្ណោះ​ ប៉ុន្តែ​នាង​មាន​ភាព​ក្លាហាន​ បញ្ចេញ​សមត្ថភាព​របស់​ខ្លួន​នៅ​ក្នុង​កម្មវិធី​លំដាប់​ពិភព​លោក​​ America’s Got Talent រដូវ​កាល​ 2015 ។

សកម្មភាព​​ និង​កាយវិការ​​ដ៏​គួរ​ឲ្យ​ក្នាញ់ បូក​រួម​ទាំង​របៀប​​និយាយ​ដ៏​គួរ​ឲ្យ​ស្រលាញ់ ធ្វើ​ឲ្យ​ក្មេង​ស្រី​ម្នាក់​នេះ​ទទួល​បាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​​ពី​សំណាក់​ទស្សនិកជន​ក៏​ដូច​ជា​គណៈ​កម្មការ​ទាំង​បួន​រូប​ផង​ដែរ។

នៅ​លើ​ឆាក​នៃ​កម្មវិធី​​នាង​បាន​បញ្ចេញ​សមត្ថភាព​នៅ​ក្នុង​ការ​ច្រៀង​ ក៏​ដូចជា​សំដែង​ជាមួយ​នឹង​បទ In Summer ដែល​ដក​ស្រង់​ចេញ​ពី​ខ្សែភាពយន្ត Frozen ​​ ធ្វើ​ឲ្យ​ទស្សនិកជន​គ្រប់​គ្នា​ស្ទើរ​តែ​មិន​ជឿ​ថា​ក្មេង​ស្រី​ដែល​មាន​អាយុ​ត្រឹម​តែ 5 ឆ្នាំ​អាច​ធ្វើ​បាន​ដូច​នេះ​ទាល់​តែ​សោះ៕​

ទស្សនាវីដេអូទាំងអស់​គ្នា ៖

ប្រភព ៖ Youtube
អត្ថបទដោយ ៖ Mr Dee


  • ក្មេង​ស្រី​អាយុ​ 5 ឆ្នាំ​ដ៏​គួរ​ឲ្យ​ស្រលាញ់​ម្នាក់​ធ្វើ​ឲ្យ​​កក្រើក​កម្មវិធី America’s Got Talent 2015已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/05/09  Category:បច្ចេកវិទ្យា
Tags: