នគរបាល ដោះលែង​មន្ត្រី​សិទ្ធិមនុស្ស​៦​នាក់ ដែល​ត្រូវបាន​ឃាត់ខ្លួន​ពីបទ ធ្វើ​សកម្មភាព​ញុះញុង បង្កចលាចល​

ភ្នំពេញ:
នាយ​នគរបាល​ជាន់ខ្ពស់​បាន​ឲ្យ​ដឹងថា ជនល្មើស​៦​នាក់ មន្ត្រីជាន់ខ្ពស់​សិទ្ធិមនុស្ស ដែល​ត្រូវបាន​ឃាត់ខ្លួន​ពីបទ ធ្វើ​សកម្មភាព​ញុះញុង បង្កចលាចល​ប៉ះពាល់​សន្តិសុខ សណ្តាប់ធ្នាប់​សាធ​រណៈ​នោះ ត្រូវបាន​ដោះលែង​វិញ​ហើយ កាលពី​ម៉ោង​ជិត​៧​ព្រលប់​នេះ ។

​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ គៀត ច័ន្ទ​ថា​រិ​ទ្ធ អគ្គ​ស្នងការរង​នគរបាលជាតិ បាន​មានប្រសាសន៍​ឲ្យ​ដឹងថា សមត្ថកិច្ច បានសម្រេច ឲ្យ​ជន​ទាំង​៦​នាក់​នោះ ត្រឡប់​ទៅវិញ បន្ទាប់ពី​ពួកគេ​បាន​សារភាព និង​ធ្វើ​កិច្ចសន្យា​ឈប់​ដឹកនាំ​ធ្វើ​សកម្មភាព​ខុសច្បាប់​បន្ត​ទៀត​។​

 មន្ត្រីជាន់ខ្ពស់​សិទ្ធិមនុស្ស​កម្ពុជា បាន​បញ្ជាក់ថា ការចាប់ខ្លួន​មន្ត្រី​សិទ្ធិមនុស្ស មិន មែន​មានន័យថា មានការ​រំលោភ​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ទេ គឺជា​អនុវត្ត​ច្បាប់ ដែល​ក្រុម​អង្គការ សិទ្ធិមនុស្ស​ទាំងនោះ​គួរតែ​រក​មេធាវី​ការពារ​តាមផ្លូវ​ច្បាប់​ជាជាង​ការប្រកាស​ប្រមូលផ្តុំ​ទាមទារ​ខុសច្បាប់​។​

​មន្ត្រី​សិទ្ធិមនុស្ស​នៃ​រាជរដ្ឋាភិបាល​កម្ពុជា លើកឡើង​បែបនេះ បន្ទាប់​ក្រុម​អង្គការ​សង្គម​ស៊ីវិល មួយចំនួន បានប្រកាស​បើក​យុទ្ធនាការ "​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ​" ឬ Black Monday ដើម្បី​ទាមទារ​ឲ្យ មានការ​ដោះលែង​មន្ត្រី​ការពារ​សិទ្ធិមនុស្ស​អាដហុក​៤ រូប និង​អគ្គលេខាធិការរង គ​.​ជ​.​ប ១​រូប ដែល​ចាប់ផ្តើម​ពី​ព្រឹក​ថ្ងៃទី​៩ ខែឧសភា ឆ្នាំ​២០១៦ តទៅ ហើយ​ការប្រកាស​នេះ ត្រូវបាន​មន្ត្រី រាជរដ្ឋាភិបាល​បាន​ចាត់ទុកថា ជា​សញ្ញា​នៃ​ធ្វើ​បដិវត្តន៍​ពណ៌​។​

​ចំណែក​លោក​កែវ រ៉េមី ប្រធាន​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា នៅក្នុង​សន្និសីទកាសែត​ថា ទាក់ទង​ការចាប់ខ្លួន​មន្ត្រី​សង្គម​ស៊ីវិល និង​សកម្មជន​ដីធ្លី គឺ​គណៈកម្មការ​របស់លោក​បាន​តាមដាន​លើ​រឿងនេះ ទៅលើ​មេធាវី ការឃាត់ខ្លួន​ឃុំខ្លួន មាន​ការប្រើ​អំពើហិង្សា​ទេ មានការ​រំលោភ​សិទ្ធិមនុស្ស ដោយ​ធ្វើ​ទារុណកម្ម ដែល​អមនុស្សធម៌​ទេ​។

នគរបាល ដោះលែង​មន្ត្រី​សិទ្ធិមនុស្ស​៦​នាក់ ដែល​ត្រូវបាន​ឃាត់ខ្លួន​ពីបទ ធ្វើ​សកម្មភាព​ញុះញុង បង្កចលាចល​

នគរបាល ដោះលែង​មន្ត្រី​សិទ្ធិមនុស្ស​៦​នាក់ ដែល​ត្រូវបាន​ឃាត់ខ្លួន​ពីបទ ធ្វើ​សកម្មភាព​ញុះញុង បង្កចលាចល​