តំណាង​អង្គការ​សហប្រជាជាតិ​ថា​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ​មិន​មែន​ជា​ការ​ញុះញង់​ឲ្យ​ធ្វើ​បដិវត្ត

តំណាង​ការិយាល័យ​ឧត្ដម​ស្នងការ​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា អ្នកស្រី វ៉ាន់ហ៊ី លី (Wan-Hea Lee) ប្រាប់​វិទ្យុ​អាស៊ីសេរី តាម​សារ​អេឡិចត្រូនិក​នៅ​ថ្ងៃ​ទី​៩ ឧសភា ថា អ្នកស្រី​មិន​យល់​ថា យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ ជា​ការ​ញុះញង់​ឲ្យ​មាន​ការ​ធ្វើ​បដិវត្ត​ដូច​ការ​លើក​ឡើង​របស់​រដ្ឋាភិបាល​កម្ពុជា នោះ​ទេ។

ការ​បញ្ជាក់​ជំហរ​របស់​តំណាង​ការិយាល័យ​ឧត្ដម​ស្នងការ​អង្គការ​សហប្រជាជាតិ គឺ​នៅ​ខណៈ​សមត្ថកិច្ច​រដ្ឋាភិបាល បង្ក្រាប​ទៅ​លើ​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ​របស់​អង្គការ​សង្គម​ស៊ីវិល និង​សកម្មជន​ដីធ្លី ដែល​ធ្វើ​ឡើង​ដើម្បី​ទាមទារ​ឲ្យ​មាន​ការ​ដោះ​លែង​មន្ត្រី​សិទ្ធិ​មនុស្ស ៤​រូប​នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) និង​មន្ត្រី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​មួយ​រូប ដែល​កំពុង​ជាប់​ឃុំ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។