​ក្រុមហ៊ុន លោក ឧកញ៉ា ហាន់ ឃៀង កំពុង​ឈូសឆាយ បំផ្លាញ​ព្រៃ​លិច​ជាង​៥០​ហិកតា​រំលោភ​យក​ដី ខណៈ​ព្រៃ​លិច​ទឹក ក្នុងចំណោម​ជាង​១០០០​ហិកតា ដែល​ត្រួវបាន​គេ​ឃុបឃិត​គ្នា​ចេញ​ប្លង់​កម្មសិទ្ធិ​កាន់កាប់​

​ខេត្ត​ព្រះសីហនុ​៖ មន្ត្រី​ប្រឹក្សា​ខេត្ត​ព្រះសីហនុ​បាន​បង្ហើប​ប្រាប់​ឲ្យ​ដឹងថា ដីព្រៃ​លិច​ទឹក​នៅ​តំបន់​ស្រុក​ព្រៃនប់ ចំនួន​ប្រមាណ​ជាង​១០០០​ហិកតា ត្រួវបាន​គេ​ឃុបឃិត​គ្នា​ចេញ​ប្លង់​កម្មសិទ្ធិ​កាន់កាប់ ក្នុងនោះ​មាន​ក្រុមហ៊ុន ឧកញ៉ា ហាន់ ឃៀង បាន​ជាប់​ពាក់​ពន្ធ​។ ករណីនេះ​មន្ត្រី​ជំនាញ​ជលផល​បាន​ថ្លែង​អះអាងថា នឹង​ស្នើសុំ​ទៅ​មន្ត្រី​នា​ញ​សុរិយោដី​នឹង​មន្ត្រី ជំនាញ​មន្ទីរ អង្គភាព ផ្សេងទៀត ដែលមាន​ការពាក់ព័ន្ធ​ចេញ​ប្លង់​កម្មសិទ្ធិ​លើដី​តំបន់​ព្រៃ​លិច​ទឹក​ខាងលើ ដើម្បី​ឲ្យ​ធ្វើការ​បំភ្លឺ ឲ្យ​បានច្បាស់លាស់​ពី​និ​តី​វិធី​ក្នុង​ការចេញ​ប្លង់​កម្មសិទ្ធិ​នោះ នឹងមាន​វិធានការ​តាមផ្លូវ​ច្បាប់ ប្រសិនបើ​ពិនិត្យឃើញថា ប្លង់ដី​ទាំង នោះ​មាន​ភាពមិនប្រក្រតី​។​

ប្រតិកម្ម​សូម​ឲ្យ​មានការ​បំភ្លឺ​ពី​ការចេញ​ប្លង់​កម្មសិទ្ធិ​នេះ​បានធ្វើ​ឡើង​នៅ​រសៀល ថ្ងៃទី​៥ ខែ​ឧ​សុភា ឆ្នាំ ២០១៦ បន្ទាប់ពី លោក អ៊ឹង ទ្រី អនុ​ប្រ​ធា​នុ​រដ្ឋា​ល​ជលផល លោក ពំ ស៊ីថា ប្រធាន​អធិកា​កិច្ច​ជលផល រូ​ម​នឹង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​មួយចំនួនទៀត​ចុះ ទៅធ្វើ​ការពិនិត្យ​ជាក់ស្តែង​ផ្ទាល់ លើដី​ទីតាំង​ព្រៃ​លិច​ទឹក នៅក្នុង​ភូមិ​ព្រែក​ទាល់ ឃុំ​ទឹកថ្លា ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ជាង​៥០​ហិកតា​ដែល​ក្រុមហ៊ុន លោក ឧកញ៉ា ហាន់ ឃៀង កំពុងធ្វើការ​ឈូសឆាយ បំផ្លាញ​ព្រៃ​លិច​ទឹក​យ៉ាង​ដ៏​ធំ​សម្បើម​នេះ​។​

ទាក់​ទឹ​ន​ទៅនឹង​ដី​តំបន់​ព្រៃ​លិច​ទឹក​ខាងលើនេះ បើតាម​ការរៀបរាប់រ​បស់​មន្ត្រី​រដ្ឋា​ល​ជលផល ខេត្ត​ព្រះសីហនុ បានធ្វើការ​បញ្ជាក់ថា ដីព្រៃ​លិច​ទឹក​ក្នុងស្រុក​ព្រៃ​ខាងលើនេះ មាន​ចំនួន ជាង​១០០០ ហិកតា​កន្លងមក​នៅ​ងំ​ឡុង​ឆ្នាំ​២០០៤-២០០៥ ដី​តំបន់​នេះ​ត្រូវបាន គេ​ឃុបឃិត​គ្នា​រត់ការ​ធ្វើ​ប្លង់​កម្មសិទ្ធិ ប៉ុន្តែ​ត្រូវបាន​រដ្ឋា​ល​ជលផល ធ្វើការ​ជំទាស់​រហូត មិន​ឯកភាព​ឡើយ ។ លុះ​ក្រោម​នៅ​ឆ្នាំ​២០០៧ ដីព្រៃ​លិច​ទឹក​តំបន់​ខាងលើ​ទាំងអស់ ត្រូវបាន ចុះបញ្ជី​ឲ្យ​ស្ថិតនៅ​ក្នុងការ​គ្រប់​របស់​សហគមន៍​ដើម្បី​ធានា​ឲ្យ​បាន​នៅ​ការពារ​និង​ថែរក្សា ទុកជា​សម្បត្តិ​រដ្ឋ​សំរាប់​បំរើ​ផលប្រយោជន៍​សាធារណៈ​ប្រជាពលរដ្ឋ​ទូទៅ​។

​តែ​ក្រោយមកទៀត​នៅក្នុង​អំឡុង​ឆ្នាំ ២០០៩ និង​ឆ្នាំ​២០១០​ជំនាន់​ក្រុម​និ​សិ​ត្ស ចុះជួយ​ធ្វើការ​វាស់វែង ដីព្រៃ​លិច​ទឹក​ខាងលើ​ដ៍ដែល​នេះ ត្រូវបាន​គេ​ឃុបឃិត​រត់ការ សុំ​ចេញ​ប្លង់​កម្មសិទ្ធិ​ជាថ្មី​ម្តងទៀត ហើយក៏​ត្រូវ​មន្ត្រី​ជំនាញ​ជលផល ធ្វើការ​ជំទាស់​ដាច់ខាត ហើយក៏​ស្ងាត់​រហូតមក ។ ប៉ុន្តែ​ថ្មីៗ​នេះ​បែប​ជា លេចចេញ​នៅ​ប្លង់​កម្មសិទ្ធិ​ជាច្រើន​ប​ណ្ណ័​ចុះ​ឆ្នាំ​2006 ដែល​បញ្ជាក់​ពីរ​កម្មសិទ្ធិ​ស្របច្បាប់ លើ​តំបន់​ដីព្រៃ​លិច​ទឹក ទាំងអស់​ខាងលើ​ទៅវិញ គួរ​ឲ្យ​ភ្ញាក់ផ្អើល​បំផុត ព្រមទាំង​បាន​ប្រើប្រាស់​ប​ណ្ណ័​កម្មសិទ្ធិ​ទាំងនោះ សំ​ច្បាប់ ធ្វើការ​ឈុ​ស​ឆាយ​ព្រៃ​លិច​ទឹក​បំផ្លាញចោល​យ៉ាង​អនាធិបតេយ្យ គួរ​ឲ្យ​ស្តាយស្រណោះ​ទៀតផង ។

ក្រុមមន្ត្រី​ខាងលើ​បាន​ថ្លែងថា នេះ​ជា​រឿង​មិន​ប្រក្រតី​មួយ​ដែល​តម្រូវ​ឲ្យ​មានការ​ស៊ើបអង្កេត​ឡើងវិញ​ជាបន្ទាន់ រាល់​អ្នក​ដែល​ពាក់ព័ន្ធ​ចេញ​ប្លង់​កម្ម​សិទ្ធ ជាពិសេស​គឺ​មន្ត្រី​ជំនាញ​សុរិយោដី​តែម្តង ដើម្បី​មាន​វិធានការ​តាមផ្លូវ​ច្បាប់ បើ​មិន​អ​ញ្ជឹ​ង​ទេ ព្រៃ​លិច​ទឹក​នៅលើ​ទឹកដី​ខេត្ត​ព្រះ​សិ​ហ​នុ​ទាំងមូល​ច្បាស់​ជា​វិនាស ហិនហោច​អស់​ជាក់​ជាមិនខាន​ឡើយ​៕ កោះពស់​

KA-09-05-2016-04 KA-09-05-2016-05 KA-09-05-2016-06 KA-09-05-2016-07