លោក កែវ រ៉េមី​៖ បើ​ចង់​ស៊ើប​អ្នកផ្តល់​លុយ​ជូន​កាកបាទក្រហម គួរ​ដាក់ពាក្យ​ប្តឹងទៅ​

​ភ្នំពេញ​៖ លោក កែវ រ៉េមី រដ្ឋលេខាធិការ​ទីស្តីការគណៈរដ្ឋមន្ត្រី បានស្នើ​បុគ្គល​ដែល​ចង់​ឲ្យ​អង្គភាព​ប្រឆាំង​អំពើពុករលួយ (ACU) ស៊ើបអង្កេត​អ្នកផ្តល់​ថវិកា​ជូន​កាកបាទក្រហមកម្ពុជា ដាក់ពាក្យ​ប្តឹង ដោយ​សំអាង​ភស្តុតាង​ច្បាស់លាស់​។ ហើយ​ថា ពួកគេ​គួរបញ្ជាក់​ឈ្មោះ​អ្នកប្រព្រឹត្ត​អំពើពុករលួយ​ទាំងនោះ​ឲ្យ​ជាក់លាក់ ទើប ACU បើក​ការស៊ើបអង្កេត​? មន្ត្រី​ដែល​ទើប​ចូលកាន់​តំណែង​ថ្មី ជា​ប្រធាន​គណកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា​រូបនេះ បាន​លើក​ឧទាហរណ៍​បែបនេះ ឆ្លើយតប​នឹង​សំណួរ​អ្នកសារព័ត៌មាន​វិទ្យុ​អាស៊ីសេរី ពាក់ព័ន្ធ​នឹង​ការស៊ើបអង្កេត រឿង​លួច​ថត​ខ្សែអាត់​សំឡេង​អ្នកនយោបាយ​ប្រឆាំង កន្លងមក នៅ​ថ្ងៃទី​៩ ឧសភា​នេះ​។​

​សំឡេង​លោក កែវ រ៉េមី​៖