ឧកញ៉ា​ផ្កាយ​៣​ប៉ូលិស​ ឡោក​ ហ៊ួ​រ​ ជាប់​ឈ្មោះ​ក្នុង​បញ្ជីខ្មៅ​ឯកឧត្តម​ ជា​ សុ​ផា​រ៉ា​ ដោយសារ​សម្បូរ​រឿងអាស្រូវ​ទំនាស់​ដីធ្លី​

​ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​ (​ដ​ន​ស​)​ ដែល​មាន​ឯកឧត្តម​ ទេស​រដ្ឋមន្ត្រី​ ជា​ សុ​ផា​រ៉ា​ សមាជិក​គណៈកម្មាធិការ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា​ ជា​រដ្ឋមន្ត្រី​ បាន​សម្រេច​ដាក់​ឈ្មោះ​លោក​ឧកញ៉ា​ ឡោក​ ហ៊ួ​រ​ សមាជិក​គណៈកម្មាធិការ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា​ និង​ជា​នាយ​នគរបាល​ជាតិ​ជាន់ខ្ពស់​ក្រសួងមហាផ្ទៃ​ ឋានន្តរស័ក្តិ​ថ្នាក់​ឧត្តមសេនីយ៍ឯក​(​ផ្កាយ​៣)​ម្នាក់​ផង​ ទៅ​ក្នុង​បញ្ជីខ្មៅ​របស់​ក្រសួង​ ដោយសារ​លោក​ឧកញ៉ា​ផ្កាយ​៣​ប៉ូលិស​រូប​នេះ​មានរឿង​អាស្រូវ​ទំនាស់​ដីធ្លី​ជា​ច្រើន​កន្លែង​ជាមួយ​ប្រជាពលរដ្ឋ​ ខណៈ​រដ្ឋមន្ត្រីក្រសួង​ ដ​ន​ស​ បាន​បញ្ជាក់​ថា​ "​មិន​ត្រូវ​ចុះហត្ថលេខា​លើ​លិខិតស្នើ​សុំ​ចុះបញ្ជី​ ឬ​ផ្ទេរកម្មសិទ្ធិ​ដីធ្លី​ជូន​បុគ្គល​ដែល​មានឈ្មោះ​ក្នុង​បញ្ជីខ្មៅ​របស់​ក្រសួង​ជា​ដាច់ខាត​"​ ។​

​គេ​មិន​ទាន់​អាច​ព្យាករណ៍​ទុកជា​មុន​បាន​នៅឡើយ​ថា​ តើ​ចំណាត់ការ​ "​បញ្ជីខ្មៅ​"​ របស់​ឯកឧត្តម​ ជា​ សុ​ផា​រ៉ា​ ទេស​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួង​ ដ​ន​ស​ មាន​ប្រសិទ្ធភាព​កម្រិត​ណា​ទៅ​លើ​លោក​ឧកញ៉ា​ផ្កាយ​៣​ប៉ូលិស​ ឡោក​ ហ៊ួ​រ​ និង​ជា​សមាជិក​គណៈកម្មាធិការ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា​នោះ​ទេ​ ។​

​លោក​ ឡោក​ ហ៊ួ​រ​ ទទួល​បានការ​តែងតាំង​ជា​ឧកញ៉ា​ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០៩៩៩/១៧១​ ចុះ​ថ្ងៃ​ទី​០២​ ខែកញ្ញា​ ឆ្នាំ​១៩៩៩​ ។​ ក្រៅពី​មាន​ងារ​ជា​ឧកញ៉ា​ គឺ​លោក​ឧកញ៉ា​ ឡោក​ ហ៊ួ​រ​ ក៏​ជា​នាយ​នគរបាល​ជាន់ខ្ពស់​ក្រសួងមហាផ្ទៃ​ អត្តលេខ​៦៧២២២​ម្នាក់​ដែរ​ ដែល​ទទួល​បានការ​ដំឡើង​ឋានន្តរស័ក្តិ​ថ្នាក់​ឧត្តមសេនីយ៍ឯក​(​ផ្កាយ​៣)​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/១២០៩/១២២៦​ ចុះ​ថ្ងៃ​ទី​២៥​ ខែធ្នូ​ ឆ្នាំ​២០០៩​ ៕​

Related