ខ្យល់​កន្ត្រាក់​បណ្តាល​ឲ្យ​ប៉ើង​ដំបូល​ផ្ទះ​១​ខ្នង​

ខ្យល់​កន្ត្រាក់​បណ្តាល​ឲ្យ​ប៉ើង​ដំបូល​ផ្ទះ​១​ខ្នង​



ឧ​ត្ត​រ​មានជ័យ ៖ ផ្ទះ​ប្រជាពលរដ្ឋ​១​ខ្នង​ទំហំ​៥​គុណ​៦​ម៉ែត្រ សង់​អំពី​ឈើ​ប្រក់​ស័ង្កសី​បាន​របើក​ដំបូល​បន្ទាប់ពី​មាន​ភ្លៀង​១​មេ លាយឡំ​ខ្យល់​កន្ត្រាក់ កាលពី​វេលា​ម៉ោង​១៥​និង​២០​នាទី ថ្ងៃ​ទី​៩ ខែឧសភា ឆ្នាំ​២០១៦ មាន​គ្រោះថ្នាក់​ដោយ​ភ្លៀង​ខ្យល់​កន្ត្រាក់ នៅ​ក្នុង​ភូមិ​ប្រ​លាន ឃុំ​អន្លង់វែង ស្រុកអន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ បណ្តាល​អោយ​ប៉ើង​ដំបូល​ផ្ទះ សរុប​ចំនួន​មួយ​ខ្នង​ទំហំ​៥​គុណ​៦​ម៉ែត្រ សង់​អំពី​ឈើ​ប្រក់​ស័ង្កសី ផ្ទះ​ឈ្មោះ ច​ន ភាព អាយុ​២៦​ឆ្នាំ រស់នៅ​ភូមិ ឃុំ កើតហេតុ​ខាងលើ។

បន្ទាប់ពី​ទទួល​ព័ត៌មាន លោក​វរសេនីយ៍ទោ ស៊ីម វ​ណ្ណះ អធិការ​នគរបាល​ស្រុក​អន្លង់វែង បាន​ដឹកនាំ​កម្លាំង​ចុះ​ត្រួតពិនិត្យ​និង​ជួយ​អន្តរាគមន៍​នៅ​កន្លែងកើតហេតុ​ភ្លាមៗ​ផងដែរ៕