ផ្ទុះ​អធិករណ៍​ក្នុង​វត្ត​ពោធិ៍​មាស​, ប្រជាពលរដ្ឋ​១០៧​គ្រួសារ​លើក​គ្នា​តវ៉ា​ដល់​សាលា​ស្រុក​អូររាំងឪ

ផ្ទុះ​អធិករណ៍​ក្នុង​វត្ត​ពោធិ៍​មាស​, ប្រជាពលរដ្ឋ​១០៧​គ្រួសារ​លើក​គ្នា​តវ៉ា​ដល់​សាលា​ស្រុក​អូររាំងឪ

ត្បូងឃ្មុំ ​៖ ​ប្រជាពលរដ្ឋ​អ្នកភូមិ​បុស​ល្ហុង​ចំនួន​១០៧​គ្រួសារ ​បាន​នាំគ្នា​មក​តវ៉ា​ដល់​សាលាស្រុក​អូររាំងឪ ដើម្បី​ឲ្យ​អាជ្ញាធរ​ស្រុក និង​ការិយាល័យ​ធម្មការ​ស្រុក មេត្តា​ជួយ​សម្របសម្រួល ផ្ទៃក្នុង​រវាង ព្រះ​គ្រូ​ចៅ​អធិការ​វត្ត​ពោធិ៍​មាស ដេញ​ភិក្ខុ លឹម រិទ្ធី ចេញពី​អារាម​នេះ​ តែ​ត្រូវ​បងប្អូន​នាំគ្នា​ប្រជាពលរដ្ឋ​ភូមិ​បុស​ល្ហុង ឃុំ​អំពិល​តា​ពក ស្រុក​អូ​រាំង​ឪ គាំទ្រ​មិន​ឲ្យ​និមន្ត​ចេញ​ដាច់ខាត ព្រោះ​លោក មាន​ស្នាដៃ​ក្នុង​ការ​សាងសង់។

នៅ​ព្រឹក​ថ្ងៃ​ទី​៩ ខែ​ឧសភា ឆ្នាំ​២០១៦​នេះ​ បងប្អូន​ប្រជាពលរដ្ឋ​បាន​នាំគ្នា​មក​តវ៉ា ដល់​សាលាស្រុក​អូររាំង​ឪ មាន​២​ចំណុច រួមមាន ៖ ១-​សុំ​ឲ្យ​ភិក្ខុ លឹម រិទ្ធី គង់នៅ​ទី​អារាម​នេះ​ជាធម្មតា។ ២-​បើ​ឲ្យ​និមន្ត​ចេញ គឺ​ចេញ​ទាំង​២​អង្គ (​ទាំង​ចៅអធិការ​វត្ត​)​ផងដែរ។ ស្រុក​បាន​ទទួលយក​សំណើ​​នេះហើយ និង​ធ្វើ​សេចក្តី​រាយការណ៍​ជូន​លោក​អភិបាល​ដើម្បី​មាន​វិធានការ​ បន្ទាប់​សុំ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​វិលត្រឡប់​ទៅផ្ទះ​វិញ​រង់ចាំ​លទ្ធផល​ជា​ក្រោយ។

លោក ស កុសល ប្រធាន​ការិយាល័យ​ធម្មការ​ស្រុក​បាន​ឲ្យ​ដឹង​ថា រឿង​នេះ​លោក មិនអាច​ដោះស្រាយ​វែកញែក រក​ខុស រក​ត្រូវ បានទេ ទុក​ឲ្យ​ព្រះ​អនុគណ​ស្រុក មេគណ​ខេត្ត មន្ទីរ​ធម្មការ​ខេត្ត ជា​អ្នកដោះស្រាយ លោក​បាន​ត្រឹមតែ​ធ្វើ​សេចក្តីរាយការណ៍​ជូន​ជាការ​ស្រេច។

ព្រះគ្រូ ឡាវ ប៊ុនធឿន ព្រះចៅអធិការ​វត្ត​ពោធិ៍​មាន​សង្ឃ​ដីកា​ថា លោក​ធ្វើតាម​ច្បាប់ ព្រោះ​សម្រេច​តាំងពី​អនុគណ​ស្រុក រហូតដល់​មេគណ​ខេត្ត។ ចំពោះ​ការសាងសង់​អាត្មា​មិនមែន​ហាមឃាត់​ទេ ​តែ​ឲ្យ​ចេះ​ស្តាប់​គ្នា កន្លងមក​ការសាងសង់​មិន​ស្តាប់​អាត្មា ហើយ​អាត្មា​មាន​តម្កល់​ឯកសារ​គ្រប់គ្រាន់ តាំងពី​អាជ្ញាធរ​មូលដ្ឋាន​ទាំង​៩​ឃុំ​ទៀត។ ការ​ឲ្យ​លោក​ចេញ​នេះ គឺ​ច្បាប់​ឲ្យ​ចេញ មិនមែន​អាត្មា​ជា​អ្នក​ឲ្យ​ចេញ​ទេ៕