ស្ត្រី​ទាំង​១០​នាក់​នេះ​ហើយ​ ដែល​ត្រួសត្រាយ​ផ្លូវ​សម្រាប់​អ្នក​វិទ្យាសាស្ត្រ​បច្ចុប្បន្ន​

សព្វថ្ងៃ​នេះ​ យើង​ឃើញ​ថា​ មាន​អ្នក​វិទ្យាសាស្ត្រ​ជា​ច្រើន​ ដែល​បាន​ខិតខំ​ប្រឹងប្រែង​ធ្វើ​កិច្ច​ការងារ​ និង​ស្រាវជ្រាវ​សម្រាប់​មនុស្ស​ជាតិ​បច្ចុប្បន្ន​ និង​អនាគត​ ហើយ​ដែល​ពួក​គេ​ដើរ​តាម​ផ្លូវ​ដែល​​ត្រូវ​បាន​ត្រួសត្រាយ​ដោយ​អ្នក​ជំនាន់​មុន​។ ដូចនេះ​ យើង​សូម​លើក​យក​ស្ត្រី​ទាំង​១០​ ដែល​បាន​ត្រួសត្រាយ​ផ្លូវ​សម្រាប់​​​អ្នក​វិទ្យាសាស្ត្រ​​ក្នុង​ពេល​បច្ចុប្បន្ន​នេះ​។​

១. Gertrude Elion

លោកស្រី​ បាន​ទទួល​ពានរង្វាន់​ណូបែល​ផ្នែក​សរីរសាស្ត្រ និង​ឱសថសាស្ត្រ​​ ​ជាមួយ​នឹង​ Sir James W. Black ដែល​ជា​អ្នក​បង្កើត​ថ្នាំ​ព្យាបាល​រោគ​ដំបៅ​ក្រពះ​។

ស្ត្រី​ទាំង​១០​នាក់​នេះ​ហើយ​ ដែល​ត្រួសត្រាយ​ផ្លូវ​សម្រាប់​អ្នក​វិទ្យាសាស្ត្រ​បច្ចុប្បន្ន​

២. Barbara McClintock

គាត់​ជា​ស្ត្រី​ដំបូង​គេ​ដែល​ទទួល​​បាន​ពាន​រង្វាន់​ណូបែល​ក្នុង​ផ្នែក​សរីរសាស្ត្រ​តែ​ម្នាក់​ឯង​ សម្រាប់​ទ្រឹស្ដី​ Transposition របស់​គាត់​ ដែល​ជា​ទ្រឹស្ដី​មួយ​និយាយ​ពី​​ប្រភេទ​សែន​ជាក់លាក់​​ដែល​អាច​កំណត់​នូវ​លក្ខណៈ​រូបរាងកាយ​។

ស្ត្រី​ទាំង​១០​នាក់​នេះ​ហើយ​ ដែល​ត្រួសត្រាយ​ផ្លូវ​សម្រាប់​អ្នក​វិទ្យាសាស្ត្រ​បច្ចុប្បន្ន​

៣. Christiane Nusslein-Volhard

គាត់​ទទួល​បាន​ពានរង្វាន់​ណូបែល​ក្នុង​ឆ្នាំ​១៩៩៥​ សម្រាប់​កិច្ចការ​របស់​គាត់​ក្នុង​ផ្នែក​ការ​ប្រែប្រួល​សែន​។

ស្ត្រី​ទាំង​១០​នាក់​នេះ​ហើយ​ ដែល​ត្រួសត្រាយ​ផ្លូវ​សម្រាប់​អ្នក​វិទ្យាសាស្ត្រ​បច្ចុប្បន្ន​

៤. Dorothy Crowfoot Hodgkin

Hodgkin ទទួល​បាន​ពានរង្វាន់​ណូបែល​ផ្នែក​គីមីវិទ្យា​ សម្រាប់​ការងារ​របស់​គាត់​លើ​គំរូ​វីតាមីន​ B12 ហើយ​បន្ទាប់​មក​ គាត់​បាន​រក​ឃើញ​ទម្រង់​អាំងស៊ុយលីន​។

ស្ត្រី​ទាំង​១០​នាក់​នេះ​ហើយ​ ដែល​ត្រួសត្រាយ​ផ្លូវ​សម្រាប់​អ្នក​វិទ្យាសាស្ត្រ​បច្ចុប្បន្ន​

៥. Linda B. Buck

លោកស្រី​Linda B. Buck និង​លោក​ ​Richard Axel បាន​ទទួល​ពានរង្វាន់​ណូបែល​ បន្ទាប់​ពី​បាន​បោះពុម្ព​ផ្សាយ​ការ​ស្រាវជ្រាវ​ពី​ការ​បំពេញ​មុខងារ​​របស់​ប្រព័ន្ធ​ឃានវិញ្ញាណ​។

ស្ត្រី​ទាំង​១០​នាក់​នេះ​ហើយ​ ដែល​ត្រួសត្រាយ​ផ្លូវ​សម្រាប់​អ្នក​វិទ្យាសាស្ត្រ​បច្ចុប្បន្ន​

 

៦. Irene Joliot Curie

លោក​ស្រី​បាន​ទទួល​ពានរង្វាន់​ណូបែល​ជាមួយ​និង​ស្វាមី​របស់​លោកស្រី​ឈ្មោះ​Jean Frederic Joliot-Curieក្នុង​ផ្នែក​គីមីវិទ្យា​ ដោយ​ពួកគេ​បាន​ធ្វើ​ការ​ទាំង​អស់​គ្នា​ស្វែង​រក​សកម្មភាព​វិទ្យុសកម្ម​សិប្បនិម្មិត​។

ស្ត្រី​ទាំង​១០​នាក់​នេះ​ហើយ​ ដែល​ត្រួសត្រាយ​ផ្លូវ​សម្រាប់​អ្នក​វិទ្យាសាស្ត្រ​បច្ចុប្បន្ន​

៧. Gerty Theresa Cori

លោកស្រី​ និង​ស្វាមី​ឈ្មោះ​ Carl បាន​ធ្វើ​ការ​ជាមួយ​គ្នា​អស់​រយៈពេល​៣០​ឆ្នាំ​ មុន​ពេល​ដែល​ទទួល​បាន​នូវ​ពានរង្វាន់​ណូបែល​ក្នុង​ផ្នែក​សរីរសាស្ត្រ​ និង​ឱសថ​សាស្ត្រ​។

ស្ត្រី​ទាំង​១០​នាក់​នេះ​ហើយ​ ដែល​ត្រួសត្រាយ​ផ្លូវ​សម្រាប់​អ្នក​វិទ្យាសាស្ត្រ​បច្ចុប្បន្ន​

៨. Maria Geoppert-Mayer

លោកស្រី​បាន​ទទួល​ពានរង្វាន់​ណូបែល​ផ្នែក​រូបវិទ្យា​ជាមួយ​និង​Hans D. Jensen និង​Eugene Paul Wigner សម្រាប់​ការ​​បង្កើត​គំរូ​សំបក​គ្រាប់​នុយក្លេអ៊ែរ​។

ស្ត្រី​ទាំង​១០​នាក់​នេះ​ហើយ​ ដែល​ត្រួសត្រាយ​ផ្លូវ​សម្រាប់​អ្នក​វិទ្យាសាស្ត្រ​បច្ចុប្បន្ន​

៩. Rita Levi Montalcini

លោកស្រី​ទទួល​បាន​ពាន​រង្វាន់​ណូបែល​ផ្នែក​សរីរសាស្ត្រ​ និង​ឱសថ​សាស្ត្រ​ សម្រាប់​ការងារ​របស់​លោកស្រី​ក្នុង​​លើ​ការ​លូតលាស់​របស់​សរសៃ​ប្រសាទ។
ស្ត្រី​ទាំង​១០​នាក់​នេះ​ហើយ​ ដែល​ត្រួសត្រាយ​ផ្លូវ​សម្រាប់​អ្នក​វិទ្យាសាស្ត្រ​បច្ចុប្បន្ន​

១០. Rosalyn Sussman Yalow

លោក​ស្រី​ទទួល​បាន​ពានរង្វាន់​ណូបែល​សម្រាប់​ការ​បង្កើត​ ​RIA (Radioimmunoassay) ដែល​ជា​បច្ចេកទេស​ត្រូវ​បាន​ប្រើប្រាស់​ដើម្បី​ពិនិត្យ​នូវ​បរិមាណ​តូច​នៃ​ធាតុ​រាវ​នៅ​ក្នុង​ឈាម​របស់​មនុស្ស​។

ស្ត្រី​ទាំង​១០​នាក់​នេះ​ហើយ​ ដែល​ត្រួសត្រាយ​ផ្លូវ​សម្រាប់​អ្នក​វិទ្យាសាស្ត្រ​បច្ចុប្បន្ន​

ប្រែ​សម្រួល​៖ Sophany
ប្រភព​៖


  • ស្ត្រី​ទាំង​១០​នាក់​នេះ​ហើយ​ ដែល​ត្រួសត្រាយ​ផ្លូវ​សម្រាប់​អ្នក​វិទ្យាសាស្ត្រ​បច្ចុប្បន្ន​已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/05/09  Category:កំសាន្ត
Tags: