នគរបាល​ស្រុក​ស្អាង​បញ្ជូន ជនសង្ស័យ​ពាក់​ព័ន្ធ​បទល្មើស​គ្រឿងញៀន​១០​កញ្ចប់​ទៅ​តុលាការ

នគរបាល​ស្រុក​ស្អាង​បញ្ជូន ជនសង្ស័យ​ពាក់​ព័ន្ធ​បទល្មើស​គ្រឿងញៀន​១០​កញ្ចប់​ទៅ​តុលាការ



កណ្តាល ៖ នគរបាល​ស្រុក​ស្អាង​នៅ​ព្រឹក​ថ្ងៃទី​០៩ ខែឧសភា ឆ្នាំ​២០១៦​បាន​បញ្ជូន ជនសង្ស័យ​ម្នាក់ ពាក់​ព័ន្ធ​នឹង​ការ រក្សាទុក​នូវ​សារធាតុ​ញៀន​ដើម្បី​ចែកចាយ​ដោយ​ខុសច្បាប់​ទៅកាន់​សាលាដំបូង​ខេត្ត​កណ្តាល​ដើម្បី​ចាត់ការ​តាម​ផ្លូវ​ច្បាប់។

លោក​វរសេនីយ៍ទោ​សេង សុជាតិ អធិការ​ស្រុក​បាន​ឲ្យ​ដឹង​ថា ​ជនសង្ស័យ​មានឈ្មោះ​ស៊ីន ដា​រី ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ មុខរបរ​កសិករ​ រស់នៅ​ភូមិ​ទួល​ក្តី​ ឃុំ​ត្រើយ​ស្លា​ ស្រុក​ស្អាង ខេត្តកណ្តាល។

លោក​អធិការ​ស្រុក​បាន​បន្ត​ថា ​ក្នុង​អំឡុង​ប្រតិបត្តិការ​បង្ក្រាប​គ្រឿងញៀន កាលពី​ថ្ងៃ​ទី​០៧​ ខែឧសភា ឆ្នាំ​២០១៦ ម៉ោង​២២​និង​១០​នាទី នៅ​ចំណុច​ភូមិ​ថ្លុ​ល ឃុំ​ត្រើយ​ស្លា នោះ​សមត្ថកិច្ច​ឃាត់ខ្លួន​ជ​នស​ង្ស័យ​ខាងលើ​និង​ដកហូត​បាន​វត្ថុ​តាង​ម្ស៉ៅ​ក្រាម​ ពណ៌ស​ថ្លា សង្ស័យ​ជា​សារធាតុ​ញៀន​(​ម៉ា​ទឹកកក​)​ចំនួន​១០​កញ្ចប់​តូច ទូរ​ស័ព្ទ​ដៃ​០១​គ្រឿង​ ដែកកេះ​០១ អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​០១.​កាត​សំគាល់​យានយន្ត​(​ម៉ូតូ​).​កាត​អេ​ស៊ី​ដា​០១ ម៉ូតូ​០១​គ្រឿង​ម៉ាក​ហុងដា​សេ​៩០(​គុប​ជ្រុង​)​ពណ៌​ខៀវចាស់​ ពាក់​ស្លាក​លេខ​កណ្តាល​1F-9699។

លោក​អធិការ​ស្រុក​បាន​បន្ត​ទៀត​ថា ​តាម​ការណែនាំ​ផ្ទាល់​ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​អ៊ា​វ​ .​ចំរើន​ស្នងការ​នគរបាល​ខេត្តកណ្តាល​ដល់​នគរបាល​ស្រុក​ស្អាង​យកចិត្ត​ទុក្ខ​ដាក់​ជាប្រចាំ​លើ​បញ្ហា​សន្តិសុខ​ជួយ​ប្រជាពលរដ្ឋ​ជាពិសេស​បង្ការ បង្ក្រាប​ឲ្យ​បាន​បទល្មើស​ក្នុង​មូលដ្ឋាន​លោក​បាន បញ្ជា​កម្លាំង​អ​ន្ត​រាគ​មន៍​របស់​ស្រុក សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​ចុះ​ល្បាត​លុះ​មកដល់​ត្រង់​ចំណុច​ខាងលើ​ក៏បាន​ជួប​ប្រទះឃើញ​ជនសង្ស័យ​រួច​ឆែកឆេរ​ឃើញ​មាន​វត្ថុតាង​ក៏​នាំ​ខ្លួន​មក​អធិការ​ស្រុក​កំពុង​សួរនាំ​និង​ជនសង្ស័យ​បាន​សារភាព​ថា ​គ្រឿងញៀន​នេះ​ខ្លួន​គេ​បាន​យក​ពី​ចំណុច​ក្រុង​តាខ្មៅ​ជិត​ឡឥដ្ឋ​ចំនួន​៤​លើក​មក​ហើយ​៕