តារា​សម្ដែង​ស្រី​ កាង​ ឌូរី​ ត្រូវ​បាន​រាយការណ៍​ថា​បាន​ស្លាប់​ដោយ​ការ​ធ្វើ​អត្ត​ឃាត​​មិន​មែន​ជា​គ្រោះ​ថ្នាក់​ចរាចរណ៍​ទេ

កាល​ពី​ម្សិល​មិញ​ក្រុម​ការងារ​ Allkpop ចុះ​ផ្សាយ​ថា​ការ​ស្លាប់​របស់​តួ​ស្រី​ កាង ឌីរី ត្រូវ​បាន​រាយការណ៍​ថា​ស្លាប់​ដោយ​សារ​ការ​ធ្វើ​អត្ត​ឃាត​។ ទោះ​ជា​បែប​នេះ​ក្ដី ​នៅ​មាន​ការ​ចេញ​​ផ្សាយ​សារព័ត៌មាន​ថ្មីៗ​​ចុង​ក្រោយ​​ជា​ច្រើន​​ទៀត​ថា​​ការ​ស្លាប់​របស់​នាង​អាច​បណ្ដាល​មក​ពី​រឿង​រ៉ាវ​សោកនាដកម្ម​ផ្សេងៗ​ទៀត​​ទៅ​វិញ។

កាល​ពី​ថ្ងៃ​ទី​ 14 ខែ​ធ្នូ​នេះ ប្រភព​មួយ​បាន​បង្ហាញ​ឱ្យ​ដឹង​ថា​តារា​សម្ដែង​វ័យ​ 22 ឆ្នាំ រូប​នេះ​បាន​ស្លាប់​ក្នុង​គ្រោះ​ថ្នាក់​ចរាចរណ៍​នៅ​ក្នុង​​​រថយន្ត​មួយ​ ប៉ុន្តែ​​ងាក​មក​មើល​របាយ​ការណ៍​របស់​ប៉ូលីស​បាន​និយាយ​ថា ​នាង​ត្រូវ​បាន​គេ​រក​ឃើញ​ស្លាប់​នៅ​ក្នុង​ផ្ទះ​របស់​នាង​ឯណោះ​​ទៅ​វិញ​។ ​ដោយ​ហេតុ​ពុំ​មាន​ភស្តុ​តាង​ដែល​ទាក់​ទង​ទៅ​នឹង​គ្រោះ​ថ្នាក់​ចរាចរណ៍​ទេ​ ដូច្នេះ​ប៉ូលីស​បាន​សន្និដ្ឋាន​ថា​វា​​​ទំនង​ជា​ការ​ធ្វើ​អត្តឃាត​ ។

ប្រភព​ខ្លះ​អះ​អាង​ថា​នាង​បាន​ផ្ញើ​សារ​ទៅ​កាន់​មិត្ត​ភក្ដិ​របស់​នាង​ម្នាក់​ដែល​បង្ហាញ​ថា​នាង​មាន​ផែនការ​ធ្វើ​អ្វី​ម៉្យាង​ទាក់​ទង​ទៅ​នឹង​​ជីវិត​​របស់​នាង​។ ហេតុ​ដូច​នេះ​ហើយ​​​ការ​ស្លាប់​របស់​នាង​គឺ​ស្ថិត​ក្រោម​ការ​ស៊ើប​អង្កេត​នៅ​ឡើយ​ ។

ក្បួន​ដង្ហែ​បុណ្យ​សព​របស់​នាង​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​ 16 ខែ​ធ្នូ​នៅ​ KST ម៉ោង 1 រសៀល ។

ប្រភព ៖ Allkpop
ប្រែសម្រួលដោយ៖ Gemini Fleta


  • តារា​សម្ដែង​ស្រី​ កាង​ ឌូរី​ ត្រូវ​បាន​រាយការណ៍​ថា​បាន​ស្លាប់​ដោយ​ការ​ធ្វើ​អត្ត​ឃាត​​មិន​មែន​ជា​គ្រោះ​ថ្នាក់​ចរាចរណ៍​ទេ已关闭评论
  • 7 views
  • Hide Sidebar
    A+
Publish on:2016/05/09  Category:វីដេអូ
Tags: