ពូទីន សរសើរ Donald Trump ថា “អង់​អាច និង​មាន​ទេពកោសល្យ”

ប្រធានាធិបតី​រុស្សី លោក វ្លាដឺមៀរ ពូទីន​បាន​សរសើរ​ដល់​បេក្ខភាព​ប្រជែង​តំណែង​ប្រធានាធិបតី​ សហរដ្ឋអាមេរិក លោក Donald trump យ៉ាង​កក់ក្ដៅ នៅ​សន្និសិទ្ធ​ប្រចាំ​ឆ្នាំ​ ដែល​ប្រព្រឹត្ត​នៅ​ទីក្រុងMoscow កាល​ពី​ម្សិល​មិញ ដែល​វា​ក៏​អាច​ជា​ការ​ឆ្លើយ​តប​ទៅ​វិញ​បន្ទាប់​ពី Donald trump បាន​ការ​សរសើរ​រុស្សី​កាល​ពី​មុន​នោះ​ ។

“គាត់​ពិត​ជា​មនុស្ស​ដែល​ច្បាស់​ការណ៍ និង មាន​ទេពកោសល្យ​ម្នាក់​, អ្នក​មិន​ចាំ​បាច់​សង្ស័យ​អ្វី​នោះ​ទេ​”

“ដូច​យើង​រាល់​គ្នា​បាន​ឃើញ​សព្វ​ថ្ងៃ​អីចឹង គាត់​ពិត​ជា​នាំ​មុខ​គេ​ក្នុង​ការ​ប្រជែង​តំណែង​មួយ​នេះ​, ហើយ​គាត់ (donald) ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា គាត់​ចង់​ឲ្យ រុស្សី និង សហរដ្ឋអាមេរិក​មាន​ទំនាក់ទំនង​កាន់​តែ​ល្អ​ជាង​នេះ ពោល​គឺ ឈាន​ទៅ​ដល់​កម្រិត​មិត្ត​ភាព​ស៊ី​ជម្រៅ … អីចឹង​ហេតុអ្វី​ក៏​យើង​មិន​ស្វាគមន៍​គាត់​វិញ​” ពូទីន​បាន​លើក​ឡើង​។

ដើម​ឡើយ​នៅ​កំឡុង​ពេល​សួរ​សំណួរ​និង​ឆ្លើយ​ចម្លើយ មាន​គេ​សួរ​ថា​ តើ​អ្នក​បាន​គិត​អ្វី​ចំពោះ​ ? វ័យ៦៣​ឆ្នាំ រូប​នេះ​បាន​ឆ្លើយ​តប​វិញ​ថា​ ខ្លួន​បាន​ត្រៀម​ជា​ស្រេច​ក្នុង​ការ​សហការ​និង​ធ្វើ​ការ​ជាមួយ មិន​ថា​ជា​អ្នក​ណា អោយ​តែ​ប្រជាជន​អាមេរិក​បាន​បោះ​ឆ្នោត​ជូន​បុគ្គល​នោះ​ ។

គួស​បញ្ជាក់​ផង​ដែរ ថ្មីៗនេះ លោក Donald trump មាន​និយាយ​ពី​ការ​បិទ​សិទ្ធ​មិន​ឲ្យ​មាន​ជន​ជាតិ​មូស្លឹម​មួយ​ណា​អាច​ចូល​ដែន​ដី​សហរដ្ឋអាមេរិក​បាន​ឡើយ​ ដែល​វា​ជា​រឿង​ដ៏​ក្ដៅ​មួយ​ក្នុង​ការ​វែក​ញែក​ចំពោះ​វិធាន​ការ​មួយ​នេះ​ ។​

លើស​ពីនេះ Donald trump ក៏​បាន​និយាយ​ផ្ញើ​ជូន​ពូទីន​ផង​ដែរ

“គាត់(ពូទីន)មិន​ពេញ​ចិត្ត នឹង​អូបាម៉ា​ទេ ។ គាត់​មិន​ដែល ឬ បាន​គោរព​អូបាម៉ា​អ្វី​នោះ​ទេ ។ ហើយ​ខ្ញុំ​ក៏​ដឹង​ទៀត​ថា អូបាម៉ា ក៏​មិន​ចូល​ចិត្ត​គាត់​វិញ​ដូចគ្នា​”

“តែ​ខ្ញុំ​គិត​ថា ខ្ញុំ​អាច​សហការ​ជាមួយ​គាត់​បាន​ល្អ​ ហើយ​ក៏​ប្រហែល​ជា​គ្មាន​រឿង​កើត​ឡើង​ដូច​សព្វ​ថ្ងៃ​ផង​ដែរ​” ៕

ដោយ ៖ Limbique
ប្រភព ៖ 


  • ពូទីន សរសើរ Donald Trump ថា “អង់​អាច និង​មាន​ទេពកោសល្យ”已关闭评论
  • 8 views
  • Hide Sidebar
    A+
Publish on:2016/05/09  Category:កំសាន្ត
Tags: