Modric និយាយ​ថា​ខ្លួន​ចង់​ចូល​និវត្តន៍​នៅ​ក្លឹប​ Real Madrid

ខ្សែ​បម្រើ​សញ្ជាតិ​ក្រូអាត​របស់​ក្លឹប​អធិរាជ​ស​ Real Madrid គឺ​កីឡាករ​ Lukas  Modric បាន​បង្ហើប​ឲ្យ​ដឹង​ថា​រូប​គេ​មាន​គម្រោង​ចូល​និវត្តន៍​ក្លឹប​ Real Madrid តែ​ម្ដង​ ។

ខ្សែ​បម្រើ​វ័យ​៣០​ឆ្នាំ​រូប​នេះ​និយាយ​បែប​នេះ​ស្រប​ពេល​ដែល​មាន​សារព័ត៌មាន​មួយ​ចំនួន​បាន​ចុះ​ផ្សាយ​ថា​រូប​គេ​កំពុង​ត្រូវ​ទាក់​ទង​ដើម្បី​ផ្លាស់​ទៅ​លេង​នៅ​ក្លឹប​ Bayern Minch ដែល​ដឹកនាំ​ដោយ​លោក​ Carlos Ancelotti នៅ​រដូវ​កាល​ក្រោយ​ ។

កីឡាករ​ Modric បាន​និយាយ​ថា​ « ដំណឹង​ដែល​ថា​ខ្ញុំ​ចាក​ចេញ​ពី​ Real Madrid ទៅ​កាន់​ Bayern Munich គ្រាន់​ពាក្យ​ចចាម​អារាម​ប៉ុណ្ណោះ​ ។ ខ្ញុំ​មាន​ទំនាក់​យ៉ាង​ល្អ​ជាមួយ​លោក​ Ancelotti កាល​គាត់​នៅ​ជា​គ្រូ​បង្វឹក​របស់​ Real Madrid ខ្ញុំ​នៅ​តែ​ចាត់​ទុក​គាត់​ជា​គ្រូ​បង្វឹក​ដ៏​ល្អ​តែ​មិន​មែន​មាន​ន័យ​ថា​ខ្ញុំ​ត្រូវ​ផ្លាស់​ទៅ​លេង​ Bayern Munich ដើម្បី​លេង​ឲ្យ​គាត់​នោះ​ទេ​ » ។

Modric បាន​បន្ថែម​ថា​ « កុងត្រា​ខ្ញុំ​ជាមួយ​ Real Madrid គឺ​នៅ​សល់​រហូត​ដល់​ឆ្នាំ​២០១៨​ ហើយ​គម្រោង​របស់​ខ្ញុំ​គឺ​បន្ត​នៅ​ក្លឹប​មួយ​នេះ​រហូត​ដល់​ចូល​និវត្តន៍​ព្រោះ​ខ្ញុំ​អត់​ចាប់​អារម្មណ៍​ផ្លាស់​ទៅ​ក្លឹប​ផ្សេង​ទេ​ ហើយ​ខ្ញុំ​សប្បាយ​ចិត្ត​នៅ​ទី​នេះ​  » ។

គួរ​រំលឹក​ថា​ Modric ត្រូវ​បាន​ក្លឹប​ Real Madrid ទិញ​ពី​ក្លឹប​ Tottenham Hortspur កាល​ពី​ឆ្នាំ​២០១២​ក្នុង​តម្លៃ​ប្រមាណ​ជា​៣០​លាន​ផោន​ ។ ហើយ​គិត​មក​ដល់​ពេល​នេះ​គេ​បាន​បង្ហាញ​ខ្លួន​ចំនួន​១៥៣​ប្រកួត​ឲ្យ​ក្លឹប​ Real Madrid និង​បាន​ស៊ុត​បញ្ចូល​ទី​ចំនួន​៨​គ្រាប់ ។

ប្រភព ៖ 
ប្រែសម្រួល ៖ វិចទ័រ


  • Modric និយាយ​ថា​ខ្លួន​ចង់​ចូល​និវត្តន៍​នៅ​ក្លឹប​ Real Madrid已关闭评论
  • 8 views
  • Hide Sidebar
    A+
Publish on:2016/05/09  Category:កំសាន្ត
Tags: