កីឡាករ​រូប​នេះ​ស៊ុត​បាន​ Hat-trick ជួយ​ Dortmund ឈ្នះ​យប់​មិញ​

ខ្សែ​ប្រយុទ្ធ​របស់​ក្លឹប​ Brussia Dortmund កីឡាករ​ Pierre-Emerick Aubameyang ស៊ុត​បាន​ Hat-trick កាល​ពី​យប់​មិញ​ដែល​ជួយ​ឲ្យ​ Brussia Dortmund យក​ឈ្នះ​ដោយ​លទ្ធផល​ ៣​ទល់​នឹង​១​លើ​ក្លឹប​ FK Qabala ។

ដោយ​ក្នុង​ការ​ប្រកួត​នេះ​ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​ Gabon រូប​នេះ​បាន​ស៊ុត​គ្រាប់​ដំបូង​នៅ​នាទី​ទី​៣១​ ខណៈ​បន្ថែម​គ្រាប់​ទី​២​នៅ​នាទី​ទី​៣៨​ ហើយ​គេ​ស៊ុត​បាន​គ្រាប់​ Hat-trick នៅ​នាទី​ទី​៧២ ។

យោង​តាម​ជ័យជំនះ​នេះ​ធ្វើ​ឲ្យ​ Dortmund ឈរ​នៅ​កំពូល​តារាង​នៃ​ពូល​ C ក្នុង​ការ​ប្រកួត​ Europa League ដោយ​ឈ្នះ​២​ប្រកួត​នឹង​ស្មើ​មួយ​ប្រកួត​មាន​៧​ពិន្ទុ​ ។

 

អត្ថបទ ៖ វិចទ័រ


  • កីឡាករ​រូប​នេះ​ស៊ុត​បាន​ Hat-trick ជួយ​ Dortmund ឈ្នះ​យប់​មិញ​已关闭评论
  • 8 views
  • Hide Sidebar
    A+
Publish on:2016/05/10  Category:ជីវិតនិងសង្គម
Tags: